PROMOTING ACCOUNTABILITY
Haom Peuy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0159
KPI0159
|
|
Name :
ឈ្មោះ :
|
ហោម ភើយ
|
|
Last Name :
នាមត្រកូល :
|
Haom
|
|
First Name :
នាមខ្លួន :
|
Peuy
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03892
អាយ០៣៨៩២
|
|
Gender :
ភេទ :
|
Female
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Khmer Rouge aged: 11, Present aged: 40]
«អាយុ១១ឆ្នាំសម័យខែ្មរក្រហម។ អាយុបច្ចុប្បន្ន ៤០ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07030504, Kampot, Chhouk, Daun Yay, Kandal
០៧០៣០៥០៤ ខេត្ដកំពត ស្រុកឈូក ឃុំដូនយ៉យ ភូមិកណ្ដាល
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
18031970
18031970
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was recruited to join the revolution.
គេរើសឱ្យចូលធ្វើបដិវត្ដន៍
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ក្រសួងការបរទេស
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
12??????, Phnom Penh in 1977????
១២?????? ភ្នំពេញឆ្នាំ១៩៧៧????
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
សមាជិកកងចល័ត។
ដាំបាយសម្រាប់ជនពិការ, ទទួលភ្ញៀវ |
|
Superiors :
ថ្នាក់លើ :
|
លី ប្រធានកង, អៀង សុគន្ធ ជាប្រធានក១
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0159 20040612 Kandal village, Daun Yay sub-district, Chhouk district, Kampot province. Interviewd by Pheng Pong Rasy. Notes: Interviewed with the biography owner. She jointed the revolution at the aged of 11. Then she worked as member of mobile brigade of sub-district. After that, she was sent to raise an embankment in Koh Sla. In late 1977, she was sent to Phnom Penh. She first cooked rice for handicapped people and received quests. In 1980, she came back home.
ខេភីអាយ០១៥៩ ២០០៤០៦១២ ភូមិកណ្តាល ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់បានចូល បដិវត្តន៍នៅពេលគាត់អាយុ១១ឆ្នាំ។ តំបូងគាត់ធ្វើកងចល័តនៅ ឃុំ។ ក្រោយមកគេបញ្ជូនទៅលើកទំនប់នៅកោះស្លា។ ចុងឆ្នាំ ១៩៧៧ គេបញ្ជូនទៅភ្នំពេញ។ តំបូងគេឱ្យដាំបាយសម្រាប់ ជនពិការ និងទទួលភ្ញៀវ។ ឆ្នាំ១៩៨០ គាត់ត្រឡប់មកផ្ទះវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ហោម ភើយ ភេទស្រី អាយុ៤០ឆ្នាំ រស់នៅភូមិកណ្ដាល ឃុំដូនយ៉យ ស្រុកឈូក ខេត្ដកំពត។ ម្ដាយរបស់ភើយឈ្មោះ មាញ ផន (បាត់ខ្លួនកាលរត់ឆ្នាំ១៩៧៩) ហើយមានបងប្អូន៧នាក់ ស្រី៥នាក់ និងប្រុស២នាក់។ ភើយ ចូលបដិវត្ដន៍នៅថៃ្ងទី១៨ ខែ៣ ឆ្នាំ១៩៧០ ហើយគេឱ្យរៀន នៅតាមភូមិជាមួយគ្រូឈ្មោះ សន ណាវ(សព្វថៃ្ងជាពេទ្យសត្វ) ហើយភើយ ក៏អាចអានបាន និងសរសេរបានខ្លះ ព្រោះមុនហ្នឹងក៏រៀននៅវត្ដចៅភ្ញា។ ហើយសំភារៈសំរាប់សរសេរគឺមានក្រដាស ស៊ីម៉ង់ យកដីលុញធើ្វជាដីសសំរាប់សរសេរ និងយកស្លឹកត្នោតសរសេរនិងដែកគោ។ ហើយយប់ឡើង មកសំរាកនៅផ្ទះនិងហូបបាយនៅផ្ទះអត់ទាន់តឹងទេ ដល់ពេលហូបរួមទើបតឹង។ ណាវ ក៏ជាអ្នកដឹកនាំ សិស្សឱ្យដើរធ្វើកងចល័ត កុមារដែរ ដោយព្រឹករៀន និងថៃ្ងដើររើសអាចម៍គោ និងរែកដី។ ភើយ ទៅលើកទំនប់ រែកដី នៅកងចល័តឃុំ ក្រោមការគ្រប់គ្រងរបស់សឿន។ ក្រោយមកគេបញ្ជូនទៅ ចល័តស្រុកនៅទំនប់កោះស្លា គឺរែកដីទាំងយប់ រែកដីទាំងថៃ្ង ពីម៉ោង៦ទល់នឹងម៉ោង១១ ហើយចុះ ហូបបាយ ម៉ោង១ឡើងរែកដីទៀតដល់ម៉ោង៥បានសំរាក ហូបបាយ ដល់ម៉ោង៦យប់ធ្វើដល់ម៉ោង ១០យប់។ ភើយ ខ្ជិលធ្វើការគេយកទៅដាក់នៅក្រុមខ្ជិល ជាពិសេសពេលទៅបត់ជើងគឺនៅសំកុកយូរ ដើម្បីឱ្យមានកំលាំង ដូចេ្នះពេលប្រជុំគឺគេលើកឡើង ហើយអ្នកដែលយកទៅដាក់នៅភូមិខ្ជិលឈ្មោះ លី (ប្រុស) ស្លាប់ក្រោយបែកឆ្នាំ១៩៧៩គឺអ្នកភូមិដេញកាប់ព្រោះតែគាត់កាច ហើយសម្លាប់ប្រជាជន។ ភើយ ធ្លាប់ឃើញលី បណ្ដើរមនុស្សជាខ្សែៗតែមិនឃើញសម្លាប់ទេ ហើយក៏មិនឃើញអ្នកដែល បណ្ដើរហ្នឹងត្រឡប់មកវិញដែរ។ ភើយ ទៅភ្នំពេញជិះឡានយោធា សំរាកនៅភ្នំពេញ៣ថៃ្ងគេឱ្យដាំ បាយហូប ហើយចេញទៅធ្វើការនៅតាខ្មៅ។ ទៅដល់តាខ្មៅគឺគេឱ្យដាំបាយឱ្យអ្នកពិការហូប ដែលអ្នក ពិការហ្នឹងចេញពីមន្ទីរពេទ្យ៦មករា ពេលដែលជាអាចដើរគឺគេបញ្ជូនចេញទៅតាខ្មៅ។ ហើយអ្នកដែល ជាអាចចេញទៅវ៉ៃនៅសមរភូមិវិញបាន គឺគេឱ្យហូបចុកបំប៉នឱ្យមានកំលាំងហើយយកទៅសមរភូមិ។ ភើយ នៅតាខ្មៅបានកន្លះឆ្នាំ ក៏គេឱ្យទៅក្បាលជ្រោយមុខវាំង ដាំបាយ និងទៅណាទៅណីជាមួយអ្នកធំ ដូចជាអៀង សារី និងអៀង សុគន្ធ(ប្អូនអៀង សារី) ប្រធានមន្ទីរក១។ មុននឹងធ្វើការនៅមន្ទីរក១ ភើយ គេឱ្យទៅរៀនហើយក្រោយមកចិញ្ចឹមសត្វ ដូចជា ជ្រូក ភេ ពស់ថ្លាន់ និងខ្លាឃំ្មុ។ អៀង សារី ធ្លាប់ទៅលេងសុគន្ធ ដោយជិះអូប៊រពេលយប់ ហើយអត់ដឹងថាគេនិយាយអីខ្លះទេ។ ក្រោយមក ភើយ មកនៅក្រសួងការបរទេស សំរាប់ទទួលភ្ញៀវដែលមកពីប្រទេសក្រៅ។ ភើយ ទៅទទួលភ្ញៀវ នៅពោធិ៍ចិនតុង ទៅទាំងឡានៗទេសចរណ៍ ហើយទៅដល់ចាំតែទះដៃ និងការសេ្លÃៈកពាក់គឺអាវស សំពត់ហូល ឬផាមួង ក្រោមជង្គង់ ហើយគេរើសមិនមែនចេះតែឱ្យទៅទេ គឺសក់កាត់ខ្លីសេ្មីរគ្នា សេ្លÃៈកពាក់មើលទៅកំពស់ប៉ុនៗគ្នា ទើបគេយកទៅ។ នៅមន្ទីរហ្នឹងក៏មានបាត់ខ្លួនដែល ដូចជាខុសសីល ធម៌ មានមនុស្សមកនិយាយ ឬគេស្នើរ បើឃើញនៅជុំនំគ្នាអត់បានទេ។ នៅក្រសួងការបរទេស ប្រធានរបស់ភើយ ឈ្មោលីម មកពីក្រចេះ។ នៅពេលដែលខែ្មរក្រហមដួលរលំ ភើយ ទៅដល់បាត់ ដំបង ហើយត្រឡប់មកភ្នំពេញវិញ មានកេ្មងស្រីៗច្រើន ក៏សមេ្ដចហេង សំរិន យកទៅនៅមណ្គល កុមារកំព្រានៅស្ទឹងមានជ័យ ហើយភើយ អត់ចេះនៅមណ្គល ក៏ជួបនឹងពូម្នាក់ជាជាងដែលកាលមុននៅ តាខ្មៅ ហើយពីរនាក់ក៏បោសផ្ទះមួយនៅជាមួយគ្នា។ ដល់មានការរកស៊ី មានឡានចេញចូលភ្នំពេញ កំពត ហើយភើយ រកស៊ីលក់ដូរតាមឡាន ដល់នឹកបងប្អូនពេកក៏ត្រឡប់មកផ្ទះវិញឆ្នាំ១៩៨០។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”