Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
PVI0018
PVI0018
Name :
ឈ្មោះ :
ហែម សារិន
Last Name :
នាមត្រកូល :
Hem
First Name :
នាមខ្លួន :
Sarin
Other Name :
ឈ្មោះផ្សេង :
Ban
បាន
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I09793
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៩ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
14091006, Prey Veng, Preah Sdech, Rumchek, Chungru
១៤០៩១០០៦, ខេត្ដពៃ្រវែង ស្រុកព្រះសេ្ដច ឃុំរំចេក ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
អ្នកទោស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
PVI0018 20050628, Chungrus village, Rumchek sub-district, Preah Sdech district, Prey Veng province. Interviewed by Sarin Vireak. Notes: Interviewed with Hem Mara, 52, younger sister.
ភីវីអាយ០០១៨ ២០០៥០៦២៨, ភូមិជង្រុះ ឃុំរំចេក ស្រុក ព្រះសេ្តច ខេត្តពៃ្រវែង។ សម្ភាសដោយ សារិន រីវៈ។ កំណត់ សម្គាល់ៈ ជួបជាមួយ ហែម ម៉ារ៉ា ភេទស្រី អាយុ៥២ឆ្នាំ ត្រូវ ជាប្អូនស្រី។
Summary :
សេចក្ដីសង្ខេប :
ហែម សារិន ហៅ បាន ភេទប្រុស អាយុ២៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ហែម ម៉ារ៉ា អាយុ៥២ឆ្នាំ ត្រូវជាប្អូនស្រី។ សារិន មានឪពុកឈ្មោះ ហែម ម៉ម ម្ដាយឈ្មោះ គង យ៉េង មានបងប្អូន៦នាក់ ស្រី២ ប្រុស៤ មានស្រុកកំណើតនៅភូមិជង្រុះ ឃុំរំចេក ស្រុកព្រះសេ្ដច ខេត្ដពៃ្រវែង។ សារិន ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី៣ឪទំនើបឱ នៅសាលាវិទ្យាល័យកំពង់ត្របែក គាត់ចេះភាសាបារាំងនិងភាសាអង់គេ្លស។ នៅឆ្នាំ១៩ ៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ឈប់រៀនត្រឡប់មកផ្ទះវិញជួយធ្វើស្រែចម្ការឪពុក ម្ដាយ។ ប្រទេសជាតិចាប់មានសង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែក មានចលនាខែ្មរក្រហមចូលមកឃោសនា ពេញភូមិ។ នៅឆ្នាំ១៩៧០ សារិន ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមការប្រកាស របស់សមេ្ដចឪ ឱ្យ កូនចៅចូលពៃ្រម៉ាគីដើម្បីរំដោះជាតិ។ សារិន បានចូលទៅធ្វើជាយោធាតំបន់២៤ ភូមិភាគបូព៌ា ដែលមានសោ ភឹម ជាប្រធានភូមិ។ នៅឆ្នាំ១៩៧២ សារិន ធ្លាប់មកលេង ស្រុកកំណើតហើយបានដឹងថា គាត់ធ្វើជាយោធា នៅក្នុងកង ពល២៩០ មានឋានៈជាប្រធានភស្ដុភា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច សារិន បានមកលេងផ្ទះ ហើយមាននិរសាមកជាមួយដែរ ដឹងថា បងធ្វើជាយោធា ប្រចាំការនៅតំបន់២៤ ស្រុក ពាមរ ភូមិភាគបូព៌ា។ នៅឆ្នាំ១៩៧៧ មាននិរសាមកប្រាប់ថា បងសារិន ត្រូវអង្គការ ចាប់ខ្លួនបោះដាក់ឡាន សំដៅទឹសខាងលិចបាត់ហើយ ពេលនោះ និរសាក៏មិនបាននៅយូរដែរ ក៏ត្រឡប់ទៅវិញបាត់ទៅ តាំងពី នោះមក មិនដែលបានឃើញបងឈ្មោះ សារិន ត្រឡប់មកលេង ស្រុកកំណើតទៀតទេ ណាម្ដាយឮថា កូនត្រូវអង្គការចាប់ ខ្លួនក៏ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់នៅក្នុងឆ្នាំ១៩៧៧ហ្នឹងដែរ។ បើតាមប្រវត្ដិរូប ហែម សារិន ហៅ បាន ជា យោធានៅក្នុង កងពល២៩០ មានឋានៈជាជំនួយការវរសេនាតូច ហើយអង្គការ ចាប់ខ្លួននៅឆ្នាំ១៩៧៧ យក មកដាក់នៅមន្ទីរសន្ដិសុខឪស២១ឱ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា