Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0179
KPI0179
Name :
ឈ្មោះ :
ចេង
First Name :
នាមខ្លួន :
Cheng
Status :
ស្ថានភាព :
Died
ស្លាប់
CBIO ID :
លេខ CBIO :
I01591
អាយ០១៥៩១
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Born in 1936]
«កើតឆ្នាំ១៩៣៦»
Home Village :
ភូមិកំណើត/ទីលំនៅ :
07040503, Kampot, Chum Kiri, Sre Knong, Prey Khmao
០៧០៤០៥០៣ ខេត្ដកំពត ស្រុកជុំគិរី ឃុំស្រែក្នុង ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1968????
១៩៦៨????
Reason to Join KR :
មូលហេតុចូល KR :
Chap, chief of region assigned him to join the revolution.
ចាប គណៈតំបន់នាំចូលបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
រោងចក្រីស៊ីម៉ង់ ចក្រីទីង
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
សេដ្ឋកិច្ច
Superiors :
ថ្នាក់លើ :
ចាប គណៈតំបន់, ឈុំ អនុប្រធានរោងចក្រ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0179 20040616, Prey Khmao village, Sre Knong sub-district, Chhouk district, Kampot province. Interviwed by Pheng Pong Rasy. Notes: the biography owner disappeared. Interviewed with her wief Chhon Li, aged 58. She told that Chen joined the revolution in 1970. In 1973, he worked as soldier of district. Then he worked at factory of economic support unit. After that, she heard her husband was arrested and then he died.
ខេភីអាយ០១៧៩ ២០០៤០៦១៦ ភូមិពៃ្រខ្មៅ ឃុំស្រែក្នុង ស្រុកឈូក ខេត្តកំពត។ សម្ភាសដោយៈ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ម្ចាស់ប្រវត្តិរូបបាត់ខ្លួន។ សម្ភាសជាមួយ ប្រពន្ធ ឈុន លិ អាយុ៥៨ឆ្នាំ។ គាត់ប្រាប់ថា ចេន បានចូល បដិវត្តន៍នៅឆ្នាំ១៩៧០។ ឆ្នាំ១៩៧៣ គាត់ទៅធ្វើកងទ័ព ស្រុក។ ក្រោយមកទៅធ្វើការនៅរោងចក្រផែ្នកខាងសេដ្ឋកិច្ច។ ក្រោយមកគាត់ទទួលដំណឹងថាប្តីរបស់គាត់ត្រូវគេចាប់យកទៅ ក្រោយមកក៏ស្លាប់។
Summary :
សេចក្ដីសង្ខេប :
ទឹម ចេង ភេទប្រុស កើតនៅឆ្នាំ១៩៣៦ នៅភូមិពៃ្រខ្មៅ ឃុំស្រែក្នុង ស្រុកឈូក ខេត្ដកំពត។ ចេង ស្លាប់ ជួបសំភាសន៍ជាមួយ ឈុន លិ ត្រូវជាប្រពន្ធ អាយុ៥៨ឆ្នាំ មានកូន២នាក់ ស្រី១ ប្រុស ១។ ម្ដាយរបស់ចេងឈ្មោះ ផេង មុំ ហើយឪពុកស្លាប់ព្រោះតែយន្ដហោះទម្លាក់គ្រាប់ ហើយ គាត់ចូលទៅពួននៅចង្រ្កាានបាយ ហើយធុងសាំងធ្លាក់មកបិទទ្វារទំរាំតែធាក់ចេញបានគាត់ស្លាប់ហើយ។ ចេង ធ្លាប់បួសតាំងពីឆ្នាំ១៩៥០ ហើយសឹកពីបួសបាន២៣ឆ្នាំទើបរៀបការ។ ចេង រៀនបានត្រឹម ថ្នាក់ទី១០ឪចាស់ឱ។ ចេង ចូលបដិវត្ដន៍នៅឆ្នាំ ១៩៦៨ នៅភូមិពៃ្រខ្មៅ តាមរយៈសមមិត្ដស៊ន ហើយមូលហេតុដែលចូលធ្វើបដិវត្ដន៍ព្រោះមើល ឃើញចលនានេះល្អ ត្រឹមត្រូវ ស្អាតស្អំ។ ពីឆ្នា ១៩៧៣១៩៧៥ ចេង ចេញទៅធ្វើជាទ័ពស្រុក ហើយគាត់ចេះបើកឡានគាត់បើកឡានដឹកគ្រាប់ ហើយប្រធានតំបន់តាចាប។ ដល់ឆ្នាំ១៩៧៥ ទើបជួបជុំគ្នាទាំងប្ដីប្រពន្ធនិងកូន ព្រោះផ្លាស់ទៅធ្វើការ នៅរោងចក្រស៊ីម៉ង់ចក្រីទីង។ តាឈុំ អនុ ចំណែកតាចាប ជាប្រធាន ហើយគេចាប់តាឈុំមុន ទើប ចាប់តាចាប តាមក្រោយ ដោយយកលេសថាពួកគាត់កម្មសិទ្ធិក្រាស់។ ការងារនៅក្នុងរោងចក្រគឺ វាយថ្ម ចាក់ម្នាងសិលា គឺមួយថៃ្ងចេញ៣០០បាវ ច្រើនណាស់ព្រោះប្រើឡ២ ហើយកម្មករនៅហ្នឹង មាន៣០០នាក់ ប្រុសច្រើនជាងស្រី។ ចំពោះការហូបចុកគឺគ្រប់គ្រាន់ព្រោះមួយថៃ្ងគេកាប់ជ្រូក៣ ហើយខានមួយថៃ្ង សែ្អកឡើងកាប់ទៀត ហើយសំបូរហូបមានតាំងពីនំបាវ នំប័ុង ត្រី ពេញៗឡាន។ ជំនាញការចិនឧស្សាហ៍ឡើងមកមើលណាស់ តែពេលមកគឺធម្មតាអត់មានអ្នកធំមកជាមួយទេ។ ក្នុងរោងចក្រហ្នឹងក៏ឧស្សាហ៍ចាប់មនុស្សដែរ គេថាខុសសីលធម៌ តែតាមពិតគឺច្រណែននិងបុណ្យសក្ដិ ហើយបងណន គេចោទថាស្រឡាញ់គ្នាជាមួយឈុំ ក៏គេចាប់យកទៅដាក់គុកហើយស្លាប់។ របៀបដែលគេលាយស៊ីម៉ង់គឺគេថ្នាក់រំសេវបំផ្ទុះឱ្យបែកថ្មភ្នំ ហើយយកទៅលាយជាមួយដី មានវត្ថុធាតុ ឆ្អិន ឆៅ គេលាយគ្នា ហើយក៏មានអ្នកស្លាប់ដោយការបំផ្ទុះហ្នឹងដែរគឺឆក់ខ្សែភើ្លង។ គណៈគ្រប់គ្រងនៅ ក្នុងរោងចក្រហ្នឹងមាន៧នាក់ គឺ រ៉ា, ចូត, ឈុំ, ចេង, ឡាត់, ជាម និងយាំ។ យាំ គឺជាអ្នកស្លរកំប៉ោ , ជាម ជាអ្នកខាងស្លចំហាន ចំអិន, ចូត និងរ៉ា ជាអ្នកត្រួតកម្មករ, ចេង នៅខាងសេដ្ឋកិច្ច, ឈុំ ខាងបើកខោអាវ សំភារៈកម្មករ ចំណែកអ្នកផេ្សងគេចាប់។ ចេង ស្លាប់ឆ្នាំ១៩៧៩ ព្រោះជំងឺ គ្រុនចាញ់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា