Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0193
KPI0193
Name :
ឈ្មោះ :
ចាន់ ង៉ែត
Last Name :
នាមត្រកូល :
Chann
First Name :
នាមខ្លួន :
Nget
Other Name :
ឈ្មោះផ្សេង :
Ratt
រ៉ាត់
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I05417
អាយ០៥៤១៧
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 13, Present aged: 43]
«អាយុ ១៣ ឆ្នាំ សម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤៣ឆ្
Home Village :
ភូមិកំណើត/ទីលំនៅ :
07040502, Kampot, Chum Kiri, Sre Knong, Prey Veng
០៧០៤០៥០២ ខេត្ដកំពត ស្រុកជុំគីរី ឃុំស្រែក្នុង ភូមិព
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Was selected to join the revolution.
ត្រូវគេជ្រើសរើសឱ្យចូលបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
បុរីកីឡា
DK Zone 75-79 :
តំបន់ DK 75-79 :
12??????, Phnom Penh [in 1977]
១២??????ភ្នំពេញ ឆ្នាំ១៩៧៧????
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
ដាំបាយសម្រាប់កុមារ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0193 20040620, Prey Veng village, Sre Knong sub-district, Chum Kiri district, Kampot province. Interviewed by Sokh Vannak and Pheng Pong Rasy. Notes: Interviewed with the biography owner. She told that Ratt first lived in Prey Veng province. Then she was changed to raise an embankment in Daung village. In 1977, she was selected to cook rice for teenagers in Phnom Penh. This year she used to eacapse to visit her family. When the Khmer Rouge knew, they captured her and sent to Arei Sat prison. In 1979, when she escaped there, she witnessed the Khmer Rouge walking people to kill.
ខេភីអាយ០១៩៣ ២០០៤០៦២០ ភូមិពៃ្រវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ សុខ វណ្ណៈ និង ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយម្ចាស់ប្រវត្តិ រូប។ គាត់និយាយថាតំបូងគាត់នៅពៃ្រវែង បន្ទាប់មកគេផ្លាស់ គាត់ទៅរែកដីនៅភូមិដូង។ ឆ្នាំ១៩៧៧ គាត់ត្រូវគេជ្រើសរើស ទៅភ្នំពេញដើម្បីដាំបាយឱ្យកុមារ។ គាត់ធ្លាប់បានរត់មកផ្ទះដើំម្បី មកជួបគ្រួសារ តែពេលដែលខែ្មរដឹង ពួកគេចាប់គាត់ដាក់ទៅដាក់ នៅអរីយក្សត។ នៅឆ្នាំ១៩៧៩ នៅពេលដែលគាត់រត់ចេញ ពីទីកនែ្លងនោះ គាត់បានឃើញខែ្មរក្រហមបណ្ដើរមនុស្សទាំងខ្សែ យកទៅសម្លាប់។
Summary :
សេចក្ដីសង្ខេប :
ចាន់ ង៉ែត ហៅរ៉ាត់ ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិពៃ្រវែង ឃុំស្រែក្នុង ស្រុកជុំគិរី ខេត្ដកំពត។ ង៉ែត មានបងប្អូន១២នាក់ ឪពុកឈ្មោះ ឈិន ឆាយ និងម្ដាយឈ្មោះ សំ ម៉ាច។ ង៉ែត ចូលបដិវត្ដន៍នៅឆ្នាំ១៩៧៥ គឺធ្វើជាកងកុមារ នៅក្នុងភូមិកំណើតរបស់ង៉ែត ក្រោយមកឱ្យទៅរែកដី ដំបូកនៅភូមិដូង បន្ទាប់មកង៉ែត ចេញទៅភ្នំពេញនៅឆ្នាំ១៩៧៧ តាមឡាន កាលហ្នឹងទៅដល់ឈរជា ជួរហើយង៉ែត ខ្ពស់ជាងគេ គេឱ្យធ្វើជាអ្នកដាំបាយឱ្យក្រុមកុមារដូចគ្នានៅបូរីកីឡា។ ក្រៅពីដាំបាយ ង៉ែត គេឱ្យអូសទឹក ស្រោចបនែ្ល លាងបង្គន់ ដាំបនែ្ល ដាំសៃ្ពក្បែរៗមន្ទីរហ្នឹង។ ពេលដែលធ្វើការងារ លំបាកង៉ែត នឹកដល់ម្ដាយទោះបីនៅស្រុកកំណើតហូបតែដំឡូង ក្ដួច ពោត ក៏ចង់នៅក្បែរម្ដាយតែខ្លាច រឿងគេយកទៅវ៉ៃចោល។ ង៉ែត មិនដែលបានចេញទៅណាឡើយ មិនដែលបានឃើញ មុខអ្នកធំៗ ទេ។ ដោយសារនឹកម្ដាយពេក ង៉ែត ធ្លាប់លួចរត់មកលេងម្ដាយ តែត្រូវគេចាប់យកទៅវិញ ហើយ ខែ្មរ ក្រហមចាប់យកទៅកាន់មន្ទីរលត់ដំកេ្មងៗនៅអរិយក្សត្រម្ដងនៅជិតបែកឆ្នាំ១៩៧៩។ បន្ទាប់ពី បែកឆ្នាំ១៩៧៩ គាត់បានរត់ឆ្លងកាត់ភ្នំ ជាច្រើនឆ្ពោះទៅកាន់ខេត្ដបាត់ដំបង ភាគពាយ័ព្យ។ ក្នុងពេល ដែលរត់ គាត់បានឃើញហេតុការណ៍ នាំមនុស្សទៅកាន់ភ្នំឆ្ងាយៗ បើតាមគាត់សន្និដ្ឋានថា ពួកខែ្មរ ក្រហមនាំពួកកម្មាភិបាលខែ្មរក្រហមដូច គ្នាយកទៅសម្លាប់។ ហេតុការណ៍ នេះកើតឡើងនៅក្នុងឆ្នាំ ១៩៧៩ (មិនចាំខែ) នៅភាគពាយ័ព្យ ដោយភ័យនឹងហេតុការណ៍នេះ គាត់បានសមេ្រចចិត្ដត្រឡប់ មកផ្ទះវិញជាមួយកេ្មងៗកំព្រាមួយ ចំនួនទៀតដែលគាត់ជួយចិញ្ចឹម។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Witnessed the Khmer Rouge walking people to kill.
ឃើញខែ្មរក្រហមបណ្ដើរមនុស្សទាំងខ្សែទៅសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា