Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0217
KPI0217
Name :
ឈ្មោះ :
យឹន សុខុន
Last Name :
នាមត្រកូល :
Yin
First Name :
នាមខ្លួន :
Sokhon
Other Name :
ឈ្មោះផ្សេង :
Yin Suong
យឹន សួង
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00723
អាយ០០២៧៣
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged 18, Present aged: 47]
«សម័យខែ្មរក្រហម អាយុ១៨ឆ្នាំ។ បច្ចុប្បន្នអាយុ៤៧ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
070401??, Kampot, Chum Kiri, Chres, Tauch
០៧០៤០១?? ខេត្ដកំពត ស្រុកជុំគិរី ឃុំចេ្រស ភូមិតូច
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Was forced to join the revolution by a chief of village.
ប្រធានភូមិបង្ខុំឱ្យគាត់ធ្វើបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ក្រសួងសង្គមកិច្ច
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff
បុគ្គលិកពេទ្យ ៦មករា
Superiors :
ថ្នាក់លើ :
Ngorn, chief of unit.
ងន ប្រធានកង
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0217 20040611, Tauch village, Chres sub-district, Chum Kiri district, Kampot province. Interviewed by Beang Pivion and Noy Sophary. Notes: Interviewed with the biography owner. She said that now she has 10 children. When she was 18 years old, a chief of village forced her to join the revolution. While, her parents did not refuse because they was afraid. Later she left home to raise an embankment at Rumlech. Then she was changed to work at Stoeng Phe and Koh Sla. After she left there, she was sent to Phnom Penh to be a medical woman.
ខេភីអាយ០២១៧ ២០០៤០៦១១ ភូមិតូច ឃុំចេ្រស ស្រុក ជុំគិរី ខេត្តកំពត។ សម្ភាសដោយៈ ប៊ាង ពីវ័ន និង ណយ សុផារី។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ប្រាប់ថាសព្វថៃ្ងគាត់មានកូន១០នាក់។ នៅពេលគាត់អាយុ ១៨ឆ្នាំ ប្រធានភូមិបានបង្ខុំគាត់ឱ្យចូលធ្វើបដិវត្តន៍។ រីឯឪពុក ម្តាយរបស់គាត់គឺមិនហ៊ានឃាត់កូនមិនឱ្យទៅទេ ព្រោះគាត់ខ្លាច។ បន្ទាប់មកគាត់បានចាកចេញពីភូមិទៅលើកទំនប់នៅរំលេច។ ក្រោយមកគេដកគាត់ទៅធ្វើការនៅស្ទឹងភេ និងកោះស្លាវិញ។ បន្ទាប់មកគេបញ្ជូនគាត់ទៅធ្វើពេទ្យនៅភ្នំពេញ។
Summary :
សេចក្ដីសង្ខេប :
យឹន សុខុន ហៅសួង អាយុ៤៧ឆ្នាំ ភេទស្រី រស់នៅភូមិតូច ឃុំចេ្រស ស្រុកជុំគិរី ខេត្ដកំពត។ គ្រួសាររបស់សុខុន ឈ្មោះ អួន រេន ហើយមានកូន១២នាក់ ប្រុស៦នាក់ និងស្រី៦នាក់។ ឪពុក របស់សុខុនឈ្មោះ យឹន ទុន និងម្ដាយឈ្មោះឈុន ស៊ុត ហើយមាន បងប្អូន៦នាក់ ស្រី៥នាក់ និងប្រុសម្នាក់។ ឪពុករបស់សុខុន ស្លាប់ ពេលដែលរត់ ពេលខែ្មរក្រហមដួលរលំ មូលហេតុដែលស្លាប់ ព្រោះ គាត់ជាជាងដែកនៅក្នុងជំនាន់ខែ្មរក្រហម ហើយ គាត់មុតដែកចូល ក្នុងពោះ ហើយគាត់មានបង ប្អូនសុទ្ធតែ១៧មេសា ហើយគេថាគាត់ ហ្នឹងបពោØីគេអត់ ព្រមវះយកដែកចេញទេ គ្រាន់តែចាក់ថ្នាំនិង លេប ថ្នាំជា ហើយទៅធ្វើការវិញ ដល់ពេលដែលជំងឺវារើ ធ្វើឱ្យគាត់ ប្រកាច់ ព្រោះតេតាណូសចូល ពេញខ្លួនមើលក៏លែងជា ហើយគាត់ ក៏ស្លាប់ទៅ។ សុខុន មិនបានស្ម័គ្រចិត្ដចូលទៅធ្វើជាកងចល័តទេ តែប្រធានភូមិជាអ្នកហៅឱ្យចូល ទៅធ្វើទំនប់ ហើយទៅជីក ប្រឡាយ បើយើងមិនទៅគេវាយចោល។ បើជាការងារស្រាល គឺ ដកសំណាប ស្ទូង ឡើងធ្វើតាំងពីម៉ោង៣ភ្លឺដល់ម៉ោង១១បានឈប់ ហើយម៉ោង ១ចុះដល់ម៉ោង៩យប់ បើយើងមិនប្រឹងធ្វើគេថាដក មិនខាត ទុកក៏មិនចំណេញ។ ក្រោយមកសុខុន ទៅរែកដីនៅ កោះ ស្លា ហើយរបបហូបចុកគឺមិនគ្រប់គ្រាន់ទេ គេវាល់ចាន គឺផ្កាាប់ចាន បាយឈ្មោល ហើយសំលមួយចានគ្នា៤៥នាក់ហូបទៅ។ នៅ កោះស្លាហ្នឹងស្លាប់ក៏ច្រើនព្រោះតែចាញ់ហើយការហូប ចុករិតតែ តឹងដោយយកលេសថាឡានជាប់ផុង ស្បៀងមកមិនដល់។ បើយក ទៅពេទ្យក៏ស្លាប់ នៅផ្ទះក៏ ស្លាប់ ព្រោះពេលទៅពេទ្យគឺគេចាក់ទឹក មិនមែនថ្នាំទេ។ ការផ្លាស់ប្ដូរពីមួយកនែ្លងទៅមួយកនែ្លងទៀត ព្រោះចង់ឱ្យ ការងារឆាប់ហើយ នេះមេកងជាអ្នកប្រាប់ ហើយមេកង ឈ្មោះ ងន(ស្រី)។ សុខុន ធ្លាប់ឈឺរាគម្ដងជិតនឹងស្លាប់តែបាន បងធម៌មួយ ធ្វើពេទ្យគាត់ខំមើលទើបជា ហើយជាក៏មកធ្វើការទៀត អត់ហ៊ានសំរាកទេ ហើយសុំច្បាប់គេមកលេងផ្ទះបានម្ដងគេមើល ឃើញថាខំធ្វើគេឱ្យមករកថ្នាំនៅផ្ទះផឹក ពេលត្រឡប់ទៅវិញគេឱ្យ ទៅធ្វើជាទ័ពនៅច្រកតន់ហន់ នៅទល់យួន ដល់លំបាកពេករត់ មកជួបម៉ែឪ ហើយគេចាប់យកមកដាក់កនែ្លងអប់រំ៣៤ខែ ដល់ចេញពីអប់រំគេបញ្ជូនទៅស្វាយរៀង ពេលហ្នឹង សុខុន លែងរត់ ហើយសុខចិត្ដស្លាប់ តែទៅដល់ស្វាយរៀងមិនមែនធ្វើទ័ពទេ គឺនៅកនែ្លងស្នាក់ការគឺបាន សំរាកខ្លះ ដល់មានអ្នករបួសទើប សែងអ្នករបួសទៅស្នាក់ការមួយទៀត។ ក្រោយមកគេបញ្ជូន ទៅពេទ្យ ៦ មករានៅជិតវត្ដភ្នំ បាន៣៤ខែក៏គេថាបញ្ជូនទៅ លេងបាត់ដំបង មានដើរលេងឯណា យួនចូលមក រំដោះ ហើយទៅ ដល់បវេលសំឡូត ហើយឡើងភ្នំក្រវ៉ាញ សុខុន ចង់បកមកផ្ទះវិញ ខែ្មរក្រហម គំរាមថា បើទៅយួនអាំងមនុស្ស, វះពោះ យួនពុះដើម ស្លា ដល់នៅវេទនាពេក សុខុន ថាសុខចិត្ដឱ្យ យួនអាំង ហើយក៏ លួចត្រឡប់មកវិញ រស់នៅជុំនឹងឪពុកម្ដាយដល់សព្វថៃ្ង។ សុខុន ធ្លាប់រត់មកផ្ទះម្ដងព្រោះការងារលំបាកពេកនឹកដល់ម៉ែឪ រត់មកឱ្យម៉ែឪជួយ ហើយមេកងគេ តាមមកវិញ ហើយគេបង្អត់ បាយ និងស្ដីឱ្យឪពុកម្ដាយ។ ពេលហ្នឹងម្ដាយរបស់សុខុន អង្វរកូន កុំឱ្យរត់ ទៀតខំប្រឹងធ្វើ ទ្រាំទោះបីលំបាក ហើយសុខុន ក៏នឹកឃើញ ថា បើរត់ទៀតគេស្ដីឱ្យម្ដាយហើយបង្អត់ បាយម្ដាយទៀត អីចឹងទ្រាំ ធើ្វការហើយលែងរត់ទៀត។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
When people had a mistake, she witnessed the Khmer Rouge stuck a gun in their body. When she worked
នៅពេលប្រជាជនធ្វើខុស គាត់បានឃើញខែ្មរក្រហមយកកាំភ្លើង មកភ្ជង់ពួកគាត់។ នៅពេលធ្វើការនៅស្ទឹងភេ គាត់ឃើញខែ្ម
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា