PROMOTING ACCOUNTABILITY
Yus Nim
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0226
KPI0226
|
|
Name :
ឈ្មោះ :
|
យស់ ណឹម
|
|
Last Name :
នាមត្រកូល :
|
Yus
|
|
First Name :
នាមខ្លួន :
|
Nim
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00249
អាយ០០២៤៩
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 20, Present aged: 48]
«អាយុ២០ឆ្នាំសម័យខែ្មរក្រហម។ អាយុបច្ចុប្បន្ន ៤៨ឆ្នា
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07010907, Kampot, Angkor Chey, Praphnom, Damnak Kr
០៧០១០៩០៧ ខេត្ដកំពត ស្រុកអង្គរជ័យ ឃុំប្រភ្នំ ភូមិដំ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Was assigned to join the revolution.
គេហៅគាត់ឱ្យចូលបដិវត្ដន៍
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
ក្រសួងសុខាភិបាល
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
12??????, Phnom Penh [in 1978]
១២??????ភ្នំពេញនៅឆ្នាំ១៩៧៨????
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Medical woman.
ពេទ្យ
|
|
Superiors :
ថ្នាក់លើ :
|
នួន ពេទ្យខាងវះកាត់, ពឿន ប្រធានពេទ្យ៦មករាជួន ជឿន និងអៀង ធីរិទ្ធ
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Diep, chief of village. Saing, chief of sub district.
ដៀប ប្រធានភូមិ, សាំង ប្រធានឃុំ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0226 20040712, Damnak Krasaing village, Praphnom sub-district, Angkor Chey district, Kampot province. Interviewed by Sarin Vireak. Notes: Interviewed with the biography owner. She said that when she was young, she learned to grade 9. Then she was selected as a teacher and educated children to love the country. In early 1978, she was assigned as medical woman in Phnom Penh. She stayed at hospital Ph-5. Meanwhile, she learned and treated patients. In 1992, she just returned home.
ខេភីអាយ០២២៦ ២០០៤០៧១២ ភូមិដំណាក់ក្រសាំង ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្តកំពត។ សម្ភាសដោយៈ សារិន វីរៈ។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ និយាយថានៅពេលគាត់នៅកេ្មង គាត់បានរៀនដល់ថ្នាក់ទី៩ឆ្នាំ។ គាត់ត្រូវបានគេជ្រើសរើសឱ្យធ្វើជាគ្រូបង្រៀន និងអប់រំកេ្មងៗឱ្យចេះត្រឡាញ់គ្នានៅក្នុងភូមិ។ ដើមឆ្នាំ១៩៧៨ គេហៅគាត់ទៅ ធ្វើពេទ្យនៅភ្នំពេញ។ គេឱ្យគាត់ស្នាក់នៅពេទ្យភ៥។ នៅទីនោះ គាត់រៀនផង និងធ្វើព្យាបាលអ្នកជម្ងឺផង។ ដល់ឆ្នាំ១៩៧២ ទើបគាត់ត្រឡប់មកផ្ទះវិញ។
|
|
Summary :
សេចក្ដីសង្ខេប :
|
យស់ ណឹម ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិដំណាក់ក្រសាំង ឃុំប្រភ្នំ ស្រុកអង្គរជ័យ ខេត្ដកំពត។ គ្រួសាររបស់ណឹម ឈ្មោះ ចាន់ ឡយ និងមានកូន២នាក់ ស្រី១ និងប្រុស១។ ឪពុករបស់ណឹម ឈ្មោះ យស់ សាន និងម្ដាយឈ្មោះ ស៊ីវ នឹម ហើយមានបងប្អូន៦នាក់ ស្រី៣ ប្រុស៣។ ណឹម រៀនដល់ថ្នាក់ទី៩ឪចាស់ឱ និងអាចអានបារាំងបានខ្លះ ហើយក៏ឈប់រៀននៅពេលដែលមានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ ក៏មកជួយមើលគោ ក្របី ជួយធ្វើស្រែឪពុកម្ដាយ។ ដល់ឆ្នាំ៧២ ខែ្មរក្រហម គ្រប់គ្រងស្រុករបស់ណឹម អត់មានលន់ នល់ទេ ពេលហ្នឹងគេចាត់តាំងឱ្យណឹម ធើ្វជាគ្រូបង្រៀនកុមារ នៅថ្នាក់កុមារដ្ឋាន គឺបង្រៀនឱ្យចេះសាមគ្គីគ្នា ស្រឡាញ់គ្នា ចូលក្នុងសាលាចេះស្ងាត់សេ្ងÃៈម យកចិត្ដ ទុកដាក់ស្ដាប់គ្រូពន្យល់ និងដឹកនាំឱ្យចេះសរសេរអក្សរ។ នៅឆ្នាំ១៩៧៥ទើបណឹម ដឹកនាំកុមារឱ្យធ្វើ ជី រែកដីដំបូក កាប់សេ្មៅ កាប់ទន្រ្ទានខេត្ដ ស្រង់តាកៀតយកទៅធ្វើជី រែកដីបាតត្រពាំងយកមក ចាក់ស្រែ ហើយយកជីទៅចាក់ដីស្រែដែរ ធើ្វទំនប់ គឺដឹកនាំកុមារ ហើយក៏មានបង្រៀនចេ្រÃៈងដែរ។ កុមារដែលនៅជាមួយណឹម គឺក្រោមអាយុ១៣ឆ្នាំ ដល់១០ឆ្នាំ ហើយពេលព្រឹកគឺរៀនពីម៉ោង៧ ដល់ ម៉ោង១០ ហើយម៉ោង១១ហូបបាយ និងពេលល្ងាចម៉ោង១ដល់ម៉ោង៤ ធ្វើជី ហើយណឹម ក៏បាយ ជាមួយកុមារដែរអត់មានហូបផេ្សងទេ។ នៅក្នុងជំនាន់ហ្នឹងគឺអត់មានហៅកុមារនេះ កុមារនោះទេ គឺ ហៅមិត្ដកុមារា និងមិត្ដកុមារី ហើយណឹម គ្រប់គ្រងកុមារ៥០នាក់។
ឆ្នាំ១៩៧៨ គេរើសឱ្យមកធ្វើជា ពេទ្យនៅភ្នំពេញសំរាកបានមួយអាទិត្យគេចែក ពេទ្យទៅតាមអគារ ហើយរៀនផង ចាក់ថ្នាំផង លាង របួសឱ្យអ្នករបួស និងថែទំាអ្នកគ្រុនចាញ់។ ពេលរៀនគឺមានគ្រូពេទ្យ ឈ្មោះជួន ជឿន ជាអ្នកបង្រៀនខាងបចេ្ចកទេស ឯអៀង ធីរិទ្ធ ជាអ្នកបង្រៀនឱ្យយើងលួងលោម អ្នកជំងឺ យកចិត្ដអ្នកជំងឺ គាត់ជារដ្ឋមន្រ្ដីក្រសួងសុខាភិបាល។ ដល់ពេលដែលខែ្មរ ក្រហមដួលរលំ ណឹម និងអ្នកជំងឺរត់ ទៅជាមួយគ្នារហូតដល់ព្រំដែនរស់នៅក្នុងជំរំមានកាក បាទក្រហម គេចិញ្ចឹម ហើយចេះតែដើរមើលថែ ព្យាបាលអ្នកជំងឺនៅជំរំរហូត។ ក្រោយមកណឹម ក៏ប្រឡងយក ឆ្មបបានហើយ ក៏នៅតែមើលជំងឺ និងឆ្មប រហូតដល់គេដាក់ឈ្មោះចុះមកស្រុកវិញឆ្នាំ ១៩៩២។ |
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”