Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0114
Name :
ឈ្មោះ :
ណុប ហាត
Last Name :
នាមត្រកូល :
Nop
First Name :
នាមខ្លួន :
Hat
Other Name :
ឈ្មោះផ្សេង :
Hok
ហុក
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03664
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥២
Home Village :
ភូមិកំណើត/ទីលំនៅ :
060803??, Kampong Thom, Stung, Chamna Leu, Srang
០៦០៨០៣?? ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារលើ ភូមិស្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Divison 310
អង្គភាពកងពល ៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យោធា
Superiors :
ថ្នាក់លើ :
Oeun
អឿន
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0114, 20030120 Vanthan P.Dara interviewed biography owner name Nok Hat, is living in Srang village, Chamna Leu sub-district, Stung district, Kampong Thom province.
ខេធីអាយ០១១៤, ២០០៣០១២០ វ៉ាន់ថាន់ ពៅដារ៉ា ជួបសម្ភាសន៍ជាមួយម្ចាស់ប្រវតិ្តរូប ឈ្មោះ ណុក ហាត នៅភូមិស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
Summary :
សេចក្ដីសង្ខេប :
ណុប ហាត ភេទប្រុស កើតឆ្នាំ១៩៥២ជាម្ចាស់ប្រវត្ដិរូប។ ហាត មានឪពុកឈ្មោះ លី ម្ដាយ ឈ្មោះ លន មានស្រុកកំណើតនៅភូមិ ស្រង់ ឃុំចំណារលើ ស្រុកស្ទោង ខេត្ដកំពង់ធំ។ ហាត រៀន សូត្របានត្រឹមថ្នាក់ទី១១ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ ណាមួយប្រទេសជាតិ កើតមានសង្គ្រាមផង។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាម រយៈឈ្មោះ លាន។ ចូលដំបូងអង្គការបញ្ជនទៅម្ដុំសាលាលេខ៥ តែនៅក្នុងពៃ្រម្ដុំបន្ទាយលង្វែក មិនហ៊ានឡើងវាយ ទេ ព្រោះបន្ទាយទាហានលន់ នល់ នៅលង្វែកមិនទាន់វាយបែក។ ហាត អង្គការឱ្យហាត់រៀនក្បួនយោ ធា លូន ក្រាប នៅក្នុងពៃ្រអស់រយៈ ពេល៥ខែ បានអង្គការបញ្ជូនឡើងសមរភូមិវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៥ យោធាខែ្មរក្រហមនៅគ្រប់កងពលទាំងអស់វាយ រំកិលចូលទីក្រុងភ្នំពេញ ទាំងយប់ទាំងថៃ្ង ទោះបីបានរំកិលតិចឬច្រើន។ ហាត បានវាយរំកិលរហូតដល់ខ្មួញ បឹងសំយាបនៅ ចោមចៅ នៅក្បែរព្រលានយន្ដហោះពោធិចិតុង។ ព្រឹក ឡើងស្រាប់តែយោធាខែ្មរក្រហមមួយចំនួនធំ បានវាយចូលទីក្រុង ភ្នំពេញ នៅពេលនោះឃើញប្រជាជនចេញមកតាមផ្លូវយ៉ាង ច្រើនកុះករសឹងថារក ផ្លូវដើរមិនបាន។ ហាត ពេលដើរចូលទីក្រុង មានជួបស្រី្ដម្នាក់មានកូនស្រី១ ហៅ ហាត ថាកូនៗនិង បានឱ្យខោអាវថ្មីៗមកឱ្យ ហាត ដោយពោលពាក្យថា សូមកូនចូលម៉ែចូលទៅព្រលានយន្ដហោះបន្ដិច ពេលនោះ ហាត យល់ព្រមជូនទៅក៏ឃើញមានយន្ដហោះពីរគ្រៀងប្រភេទអាកន្ទុំរុយមិនទាន់ហោះឡើង ព្រោះនៅចាំដឹកមនុស្សទៀត។ ស្រី្ដ បានទៅដល់យន្ដហោះនិងបានប្រាប់ឱ្យ ហាត បោះកាំភ្លើងចោល ដើម្បីឡើងយន្ដហោះដែរ តែ ហាត មិនយល់ព្រមក៏ធ្វើដំណើរ ចេញមកវិញ យន្ដហោះចាប់ផេ្ដីមហោះ ហើរទៅបាត់ស្រមោល តែម្ដង។ ហាត បានចូលដល់ទីក្រុងនៅម្ដុំវត្ដភ្នំ នៅក្នុងកង ពល៣១០ ប្រធាន កងភូមិភាគឧត្ដរឈ្មោះ អឿន។ នៅឆ្នាំ១៩ ៧៥៧៦ ហាត បានធ្វើការងារការនៅក្នុងមន្ទីរពេទ្យ តែនៅ សម្រាកកនែ្លងយោធាម្ដុំវត្ដភ្នំវិញ។ បន្ទាប់មកទៀត អង្គការ បានចាប់ខ្លួនប្រធានកងពលឈ្មោះ អឿន អង្គការចោទថា ប្រុងធ្វើរដ្ឋប្រហារនិងរំលោភស្រីជាមួយកុយ ធួន ដែរ។ អង្គការបានបញ្ជាឱ្យ ចាប់កម្មាភិបាលយោធាមួយចំនួនទៀតត្រឹម ប្រធានវរសេនាធំឡើងទៅចាប់ទាំងអស់។ នៅឆ្នាំ១៩៧៧ សភាពការណ៍កាន់តែតឹងតែង ហាត ត្រូវអង្គការបញ្ជូនទៅ លុតដំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ ទៅបានមួយ រយៈពេលខ្លី ស្រាប់តែអង្គការមកជ្រើសរើសយោធានៅព្រលាន យន្ដហោះប្រហែលជា ៥០០នាក់ ឱ្យទៅធ្វើសង្គ្រាមច្បាំងគ្នាជា មួយប្រទេសវៀតណាម។ នៅឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហម បានចាញ់សង្គ្រាមវៀតណាមក៏នាំគ្នារត់មកផ្ទះ ខ្លះក៏រត់ទៅ ព្រំដែនថៃ។ ហាត បានរត់ទៅដល់ខេត្ដបៃ៉ លិនចូលធ្វើយោធា ខែ្មរក្រហមបន្ដទៀត។ បន្ទាប់ទៀង ហាត ឈប់ធ្វើជា យោធាខាងខែ្មរក្រហមក៏មក ធ្វើជាទាហានខាងរដ្ឋាភិបាលវិញ។ នៅឆ្នាំ១៩៩៩ ហាត បានត្រឡប់មកស្រុកកំណើតវិញ ឈប់ទៅ ធ្វើជាទាហានបន្ដទៀត រស់នៅក្នុងភូមិមានគ្រួសារប្រកបរបរធ្វើស្រែចម្ការមកដល់សព្វថៃ្ងនេះ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សយកទៅសម្លាប់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា