Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1020
KTI1020
ឈ្មោះ :
សុក គួរ
Last Name :
Sok
First Name :
Kour
Other Name :
ឈ្មោះផ្សេង :
Kun
គុណ
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
I10050
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២៤ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06010801, Kampong Thom, Baray, Chong Daung, Tuol D
០៦០១០៨០១ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំចុងដូង ភូមិទ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពអ្នកទោសនៅមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
អ្នកទោស
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1020 20050223, Tuol Damnak village, Chong Daung sub-district, Baray District, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Sok Lonh, 58, older brother.
ខេធីអាយ១០២០ ២០០៥០២២៣ ភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ សុក ឡុញ អាយុ ៥៨ ឆ្នាំ ត្រូវជាបងប្រុស។
សេចក្ដីសង្ខេប :
សុក គូរ ហៅ គុណ ភេទប្រុស អាយុ២៤ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ សុក ឡូញ អាយុ៥៨ ឆ្នាំត្រូវជាបងប្រុស។ គូរ មានឪពុកឈ្មោះ សុក យុន ម្ដាយឈ្មោះ ញ៉េម ស៊ីម មានបងប្អូន១១ នាក់ស្រី២ប្រុស៩ មានស្រុកកំណើតនៅភូមិទួលដំណាក់ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ គូរ ជាកូនទី៤ ធ្លាប់រៀនបានខ្ពស់ខ្ពស់រហូតដល់វិទ្យាល័យកំពង់ថ្ម បានត្រឹម ថ្នាក់ទី៥ឪចាស់ឱ ឈប់រៀន នៅពេលប្រទេសជាតិកើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ។ ក្រោយរដ្ឋប្រហារមិនបានប៉ុន្មាន នៅឆ្នាំ១៩៧១ គូរបានស្ម័ក្រចិត្ដចូលបម្រើចលនាខែ្មរក្រហម។ ពេលចូលទៅមិនបានដឹងថា អង្គការ បញ្ជូនទៅសមរភូមិណាខ្លះទេ ពេលក្រោយមកបានឃើញប្អូនឈ្មោះ គូរ មកលេងផ្ទះពេល នោះឃើញ មានរបួសដៃ តែមិនធ្ងន់ធ្ងរទេ នៅបានតែមួយ រយៈពេលខ្លីក៏មាននិរសាពីរនាក់មកហៅយកទៅវិញ ដោយមានការចូលរួមពីឈ្មោះ យ៉ន ជាមេឃុំ។ ពេលគូរ ត្រឡប់ទៅវិញ ក៏មិនបានទទួលដំណឹងអ្វី ទៀតដែរ នៅពេល របបខែ្មរក្រហមបានឡើងកាន់អំណាចនៅឆ្នាំ១៩៧៥ ក៏មិនឃើញមកលេងស្រុក កំណើតវិញ បាត់ដំណឹងរហូត។ ក្រោយមកទៀត មានឈ្មោះ ហ៊ួ មកប្រាប់ថា ឈ្មោះ គូរ ត្រូវអង្គ ការចាប់ខ្លួនយកទៅបាត់ហើយ ហ៊ួ បានឃើញ ក្រោយមកទៀត ហ៊ួ បានរត់ត្រឡប់មកស្រុកកំណើត វិញ សព្វថៃ្ងរស់នៅខេត្ដ ព្រះវិហារ។ បើតាមប្រវត្ដិរូបឈ្មោះ សុក គូរ ហៅ គុណ អង្គការចាប់ខ្លួន នៅក្នុងកងពល៤៥០នៅឆ្នាំ១៩៧៧ ដាក់នៅមន្ទ្គរស២១ទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា