PROMOTING ACCOUNTABILITY
Pheng Phoeun
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0116
KTI0116
|
|
Name :
ឈ្មោះ :
|
ផេង ភឿន
|
|
Last Name :
នាមត្រកូល :
|
Pheng
|
|
First Name :
នាមខ្លួន :
|
Phoeun
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I01289
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
Age in KR file: - 16 years old Age at time of inte
អាយុ ១៦ ឆ្នាំ អាយុ ៤៧ ឆ្នាំ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06080307 Kampong Thom, Stung, Chamna Leu, Andaung
០៦០៨០៣០៧ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារលើ ភូមិអណ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
Zone: Center Zone no.: 12 Province: Phnom Penh.
មជ្ឈិម, ១២, ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
អឿន។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
Loung, Chief of village
លូង, ប្រធានភូមិ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0116 20030119 Andaung Trom village, Chamna Leu sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan. Notes: Interviewed with Pheng Phoeu, biography owner.
ខេធីអាយ០១១៦ ២០០៣០១១៩ ភូមិអណ្តូងត្រុំ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ជួបសម្ភាសន៍ជាមួយ ម្ចាស់ប្រវត្តិរូបផ្ទាល់។
|
|
Summary :
សេចក្ដីសង្ខេប :
|
ផេង ភឿន ភេទប្រុស អាយុ៤៧ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ភឿន មានប្រពន្ធឈ្មោះ ទួន មានកូនចំនួន ៧នាក់ មានស្រុកកំណើត នៅភូមិអណ្ដូងត្រំ ឃុំចំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ។ ភឿន មានឪពុក ឈ្មោះ ផេង ម្ដាយឈ្មោះ មុត មានបងប្អូន៣នាក់ ប្រុស២ស្រី១។ ភឿន កាលពីតូចឪពុកម្ដាយឱ្យ ទៅរស់នៅក្នុង វត្ដពិលរលំរៀនធម៌និងបានបួសជាព្រះសង្ឃ។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារក៏ សឹកមកវិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ ក្រោយពីកើតមានរដ្ឋប្រហារហើយមានកម្លាំងចលនាខែ្មរ ក្រហម ចូលមកអប់រំឃោសនាឱ្យយុវជនចូលបម្រើទ័ពដើម្បីរំដោះជាតិ។ នៅឆ្នាំ១៩៧៤ ភឿន បាន ស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម រស់នៅក្នុងពៃ្រដើម្បីតស៊ូ។ មុនដំបូងអង្គការបញ្ជូនឱ្យទៅធ្វើជា យោធាភូមិភាគឧត្ដរនិងបានរៀនសូត្របចេ្ចកទេសយោធាចប់ អង្គការបញ្ជូនឱ្យទៅសមរភូមិមុខវាយជា មួយទាហានលន់ នល់ នៅម្ដុំលង្វែក ភ្នំបាសិត នៅក្នុងកងពល៣១០ ប្រធានកងពល ឈ្មោះអឿន។ នៅឆ្នាំ១៩៧៥ ថៃ្ងទី១៧មេសា កម្លាំងយោធា ខែ្មរក្រហមបានវាយចូលដល់ទីក្រុងភ្នំពេញ។ ភឿន បានឃើញ ប្រជាជននាំគ្នាដើរចេញពីទីក្រុងទៅតំបន់ផេ្សងៗដែលខ្លួនចង់ទៅ សភាពការណ៍នៅពេលនោះ ច្របូកច្របល់ខ្លាំងណាស់ ខ្លះយំ ខ្លះស្រែកហាក់បីដូចជាបាត់បងប្អូនឪពុកម្ដាយ។ អង្គភាពរបស់ ភឿន អង្គការឱ្យមកស្នាក់នៅម្ដុំទួលគោក។ ចាប់ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៦ អង្គការបានឱ្យយោធានៅតាម អង្គភាពចុះធ្វើ ស្រែដូចជាប្រជាជនធម្មតាដែរ។ នៅឆ្នាំ១៩៧៦ ភឿន ត្រូវអង្គការបញ្ជូនឱ្យទៅការពារ ព្រំដែនវៀតណាមខាងស្រុកមេមត់ នៅក្នុងកងពល២០៧ ប្រធានកងពលមកពីភូមិភូមិភាគនិរតី។ បន្ទាប់មកទៀត ភឿន បានដឹងថា ប្រធានកងពលឈ្មោះ អឿន និងប្រធានវរសេនាធំមួយចំនួនត្រូវ បានអង្គការចាប់ខ្លួនយក ទៅវាយចោល។ នៅឆ្នាំ១៩៧៧ដល់ឆ្នាំ ១៩៧៩ កម្លាំង យោធាខែ្មរក្រហម បានវាយប្រយុទ្ធគ្នាជាមួយកម្លាំងកងទ័ពយួនរ ហូតដល់កងកម្លាំង យួនវាយដេញកម្លាំងខែ្មរក្រហមរត់ ខ្ចាត់ខ្ចាយអស់។ នៅឆ្នាំ១៩៧៩ អង្គភាព ភឿន បាត់ទ័ពរត់ទៅ ជាយដែនខែ្មរថៃ តែ ភឿន បានរត់មកដល់ស្រុកកំណើតក៏មាន គំនិតចង់ជួបឪពុកម្ដាយបងប្អូនក៏វិញ ចូលភូមិកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”