PROMOTING ACCOUNTABILITY
Ke Khan
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI0117
|
|
Name :
ឈ្មោះ :
|
កែ ខន
|
|
Last Name :
នាមត្រកូល :
|
Ke
|
|
First Name :
នាមខ្លួន :
|
Khan
|
|
Other Name :
ឈ្មោះផ្សេង :
|
Ran
រ៉ន
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I06330
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
កើតឆ្នាំ១៩៥៥។
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06080304 Kampong Thom, Stung, Chhamna Leu, Khmakk
០៦០៨០៣០៤ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំចំណារលើ ភូមិខ្
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធា មជ្ឈិម ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI0117 20030120 Khmakk village, Chamna Leu sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan and Sin Khin. Notes: Ke Khan called Ran disappeared. Interviewed with Theng Porn who used to join the revolution with Ke Khan.
ខេធីអាយ០១១៧ ២០០៣០១២០ ភូមិខ្មាក់ ឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង ស៊ិន ឃិន កំណត់សំគាល់ៈ កែ ខន ហៅ រ៉ន បាត់ខ្លួន។ ជួបសម្ភាសជាមួយបងប្រុស ឈ្មោះ ថេង ប៉ន ដែលធ្លាប់ចូលបំរើបដិវត្តន៍ជាមួយ ឈ្មោះ កែ ខន ដែរ
|
|
Summary :
សេចក្ដីសង្ខេប :
|
កែ ខន ហៅ រ៉ន ភេទប្រុស កើតឆ្នាំ១៩៥៥បាត់ខ្លួន។ ជួបជា មួយឈ្មោះ ថេង ប៉ន អាយុ៥០ឆ្នាំ ត្រូវជាបងប្រុស។ ខន មានឪពុកឈ្មោះ ថេង ម្ដាយឈ្មោះ វ៉ាត់ មានបងប្អូន៥នាក់ មានស្រុក កំណើតនៅភូមិខ្មាក់ ឃុំចំណាលើ ស្រុកស្ទោង ខេត្ដកំពង់ធំ។ ខន នៅពេលធំដឹងក្ដីល្មមចូលសាលារៀន ឪពុកម្ដាយបញ្ជូនឱ្យទៅរៀននៅវត្ដលោក។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារក៏ត្រឡប់មករស់នៅជា មួយឪពុកម្ដាយ ដើម្បីជួយធ្វើស្រែចម្ការ។ ក្រោយរដ្ឋប្រហារភូមិឃុំនេះក៏ក្លាយជា តំបន់រំដោះ មាន កម្លាំងចលនាខែ្មរក្រហមចេញចូលពេញភូមិ ខាងទាហានលន់ នល់ មិនអាចចូលមកបានទេ ប្រជាជន គាំទ្រចលនាខែ្មរក្រហមក្នុងពៃ្រ។ នៅឆ្នាំ១៩៧៤ ខន បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមធ្វើជា យោធានៅ ភូមិភាគឧត្ដរ។ ខន ពេលចេញទៅមិនដែលបានមកលេងស្រុក កំណើតវិញទេ មិនដឹងជាអង្គ ការបញ្ជូនទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ កម្លាំងយោធាខែ្មរក្រហមបានវាយឈ្នះកម្លាំង ទាហានលន់ នល់។ នៅពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏មិនឃើញឈ្មោះ ខន ត្រឡប់មកលេង ស្រុកកំណើតវិញដែរ។ ប៉ន ត្រូវជាបងប្រុសរបស់ ឈ្មោះ ខន ធ្លាប់ធ្វើជាយោធាខែ្មរ ក្រហមតាំងពី ឆ្នាំ១៩៧០ នៅក្នុងសមរភូមិប្រយុទ្ធជាមួយ ទាហានលន់ នល់ ក៏មិនដែលបានជួបប្អូនដែរ។ នៅឆ្នាំ១៩ ៧៦ បានដឹងថា ប្អូនឈ្មោះ ខន ធ្វើជាយោធានៅភ្នំពេញ ជាយោធារបស់មជ្ឈិម។ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហម ដួលរំលំក៏បាត់ដំណឹងប្អូនឈ្មោះ ខន នេះរហូតមកដល់សព្វថៃ្ងនេះ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”