Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1039
KTI1039
Name :
ឈ្មោះ :
ឈិត ឈាង
Last Name :
នាមត្រកូល :
Chhit
First Name :
នាមខ្លួន :
Chheang
Other Name :
ឈ្មោះផ្សេង :
Rem
រ៉ែម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I06190
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 26. Present aged: 55]
«សម័យខែ្មរក្រហមអាយុ ២៦ ឆ្នាំ, បច្ចុប្បន្នអាយុ ៥៥ឆ្
Home Village :
ភូមិកំណើត/ទីលំនៅ :
06040103, Kampong Thom, Prasat Balang, Daung, Krou
០៦០៤០១០៣ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំដូង
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 502
អង្គភាពយោធាកងពល៥០២ ព្រលានយន្ដហោះ។
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគបស្ចឹម«៤០១» ខេត្ដកំពង់ឆ្នាំង។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
មានអឿន ,តារវៃ
Associates :
អ្នកពាក់ព័ន្ធ :
ឡន ,ធិ។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1039 20050119, Krour village, Daung sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Chhit Chheang aka Rem, 55, the biography owner.
ខេធីអាយ១០៣៩ ២០០៥០១១៩ ភូមិគ្រួរ ឃុំដូង ស្រុក ប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំកាល់ៈ ជួបជាមួយ ឈិត ឈាង ហៅ រ៉ែម អាយុ ៥៥ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឈិត ឈាង ហៅ រ៉ែម ភេទប្រុស អាយុ៥៥ឆ្នាំត្រូវជាម្ចាស់ ប្រវត្ដិរូប។ ឈាង មានប្រពន្ធឈ្មោះ ហ៊ុំ មានកូនចំនួន៧នាក់ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិគ្រួ ឃុំដូង ស្រុកប្រាសាទបាល្ល័ង្គ ខេត្ដកំពង់ធំ។ ឈាង មានឪពុកឈ្មាះ ឈុន ឈិត ម្ដាយឈ្មោះ អ៊ាង ហៀត មានបងប្អូន៣នាក់។ ឈាង ធ្លាប់បានបួសរៀននៅវត្ដដូងបានចំនួន៣វស្សាសឹកមកវិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ បានចូលបម្រើចលនាខែ្មរក្រហមដោយសារនៅផ្ទះមិនបានប្រទេសជាតិកំពង់តែកើត មានសង្គ្រាម មានយន្ដហោះខាង ទាហានលន់ នល់ មកទម្លាក់គ្រាប់បែកប្រជាជនរត់រកកនែ្លងមាន សុវត្ថភាពរស់នៅទាំងភ័យខ្លាចជារៀងរាល់ថៃ្ង។ កាលនោះ ប្រធានឃុំឈ្មោះ ឡន ឈ្មោះ ឡាយ មក បង្ខំយកទៅធ្វើជា យោធាស្រុកបន្ទាប់មកបញ្ជូនទៅធ្វើជាយោធាភូមិភាគឧត្ដរ នៅក្នុងកងពលទី១ប្រធាន ឈ្មោះ អឿន។ អង្គការបានឱ្យហាត់ រៀនក្បួនយុទ្ធសាស្រ្ដយោធានៅសេ្ដីងជ័យ នៅម្ដុំស្គន់ រួចបញ្ជូន ទៅសមរភូមិវាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លង។ នៅថៃ្ងទី១៧ មេសាឆ្នាំ១៩៧៥ ឈាង បានវាយចូលទីក្រុង ដោយផ្ទាល់ ចូលតាមផ្លូវពោធិចិនតុងរហូតចូលទៅ ដល់ទឹកថ្លា នៅពេលយប់ អង្គការបានចាត់តាំងឱ្យយោធាខែ្មរក្រហមបោសសម្អាតស្រុកនិងប្រាប់ឱ្យប្រជាជនចេញឱ្យបានលឿនក្នុង រយៈពេលតែបីថៃ្ង។ នៅពេលប្រជាជនចេញអស់ ឈាង អង្គការចាត់តាំងឱ្យស្នាក់នៅម្ដុំមន្ទីរពេទ្យ កាលម៉ែត ពេលនោះកងពលបានផ្លាស់មកជាកងពល៣១០វិញ ប្រធានកងពលឈ្មោះអឿន ដដែល។ ក្រោយពីសង្គ្រាមបាន ចប់យោធាភាគច្រើន អង្គការបញ្ជូនទៅធ្វើស្រែនៅម្ដុំកប់ស្រូវ និងតំបន់ជាយៗក្រុង។ ឈាង អង្គការបញ្ជូនទៅធ្វើជាការងារ នៅក្រុងកំពង់សោម ជាកម្មករលីសែងនៅក្នុងក្រសួង ពាណិជ្ជកម្ម បានដឹងថា នៅក្នុងរបបខែ្មរក្រហមមានទំនាក់ទំនងជាមួយប្រទេសចិន ព្រោះឃើញមានតែ កប៉ាល់ប្រទេសចិនដោះដូរទំនិញជាមួយ ប្រទេសយើង។ នៅឆ្នាំ១៩៧៦ ឈាង បានត្រឡប់មកធ្វើការ នៅភ្នំពេញ។ នៅក្នុងឆ្នាំ១៩៧៦៧៧ អង្គការបានចាប់ប្រធាន កងពលឈ្មោះ អឿន និងកម្មាភិបាល ខែ្មរក្រហមជាច្រើនផេ្សងទៀត យកទៅបាត់។ នៅឆ្នាំ១៩៧៧ ឈាង អង្គការបញ្ជូនទៅលុតដំ នៅ ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ នៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង បានឃើញជំនាញការជាជន ជាតិចិនរាប់រយនាក់ មានអ្នកបកប្រែខែ្មរនៅក្នុងកងពល៥០២ប្រធានគ្រប់គ្រងយោធាឈ្មោះតារវៃ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាម ចូលមកដល់ទាំងកម្មករទាំងកម្មាភិបាលខែ្មរក្រហមនាំគ្នារត់ចូល ពៃ្រ ព្រោះខ្លាចកងទ័ពវៀតណាមចាប់បាន។ ឈាង បានរត់ទៅដល់ ព្រំដែនរស់នៅក្នុងជំរំទឹកដីថរហៃូត ដល់ឆ្នាំ១៩៩២ បានធ្វើមាតុ ភូមិនិវត្ដន៍តាមអង្គការសហប្រជាជាតិ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា