PROMOTING ACCOUNTABILITY
Long Mom
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1040
KTI1040
|
|
Name :
ឈ្មោះ :
|
ឡុង មុំ
|
|
Last Name :
នាមត្រកូល :
|
Long
|
|
First Name :
នាមខ្លួន :
|
Mom
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
K09257
|
|
Gender :
ភេទ :
|
Female
ស្រី
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[Present aged: 53]
«អាយុបច្ចុប្បន្ន ៥៣ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06011101, Kampong Thom, Baray, Krava, Krava
០៦០១១១០១, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំក្រវ៉ា ភូមិ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធានៅក្នុងកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
អឿន។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1040 20050301, Krava village, Krava sub-district, Baray district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Long Mon, 53, the biography ownner.
ខេធីអាយ១០៤០ ២០០៥០៣០១ ភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុក បារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ឡុង មុំ អាយុ ៥៣ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
ឡុង មុំ ហៅ រដ្ឋ ភេទស្រី អាយុ៥៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ មុំ មានប្ដីឈ្មោះ ឯក ឡៃ មានកូន ចំនួន៣នាក់ សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិក្រវ៉ា ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ មុំ មានឪពុកឈ្មោះ សន ម្ដាយឈ្មោះ សន់ មានបងប្អូន៤នាក់។ មុំ ធ្លាប់រៀនសូត្របានត្រឹម ថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនដោយសារផ្លាស់សាលាទៅឆ្ងាយនិងគ្មានលុយសម្រាប់រៀនបន្ដ ពេលឈប់ រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់ សមេ្ដចសីហនុ ប្រទេសជាតិធ្លាក់ចូលទៅក្នុងភ្លើងសង្គ្រាម។ នៅឆ្នាំ១៩៧១ មុំ បានស្ម័គ្រចិត្ដបម្រើ ចលនាខែ្មរក្រហម អង្គការបានបញ្ជូនឱ្យទៅធ្វើការងានៅស្រុកបារាយណ៍។ មុនដំបូងអង្គការបញ្ជូនឱ្យទៅ រៀនមុខវិជ្ជាសម្រាប់មក ជួយព្យាបាលប្រជាជន។ កាលនោះ មុំ មានអាយុ១៨ឆ្នាំ មានឈ្មោះ សាត ជាកម្មាភិបាលថ្នាក់ស្រុកសេ្មីអង្គការចង់រៀបការជាមួយមុំ។ ពេលនោះ មុំ កំពង់តែស្រឡាញ់ការងារ ជាគ្រូពេទ្យមានតួនាទីជា ប្រធានមន្ទីរពេទ្យស្រុកបារាយណ៍ផង មិនបានចង់បានប្ដីក៏ ប្រកែកធ្វើឱ្យឈ្មោះ សាត និងចៅហ្វាយស្រុកឈ្មោះ ឡេង ខឹង។ នៅឆ្នំា១៩៧៤ អង្គការបានបញ្ជូនឈ្មោះ មុំ ឱ្យទៅធ្វើ ជា យោធានៅភូមិភាគឱ្យឧត្ដរនៅក្នុងកងពលទី១ ប្រធានកង ពលឈ្មោះ អឿន។ មុំ មិនបានឡើងវាយ នៅក្នុងសមរភូមិផ្ទាល់ទេ ព្រោះមានតួនាទីជាពេទ្យចាំជួយព្យាបាលនិងរំរបួសឱ្យយោធាខែ្មរក្រហមដែល ច្បាំងជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ អង្គការបានបញ្ជូនមកធ្វើការងារនៅភ្នំពេញ ពេល នោះប្រជា ជនអង្គការជម្លៀសចេញអស់ហើយ។ មុំ បានស្នាក់នៅម្ដុំផ្សារ ចាស់ នៅក្នុងក្រសួងពាណិជ្ជ កម្ម ជាកម្មករកាត់ដេររបស់រដ្ឋ។ នៅឆ្នាំ១៩៧៦ សភាពការណ៍កាន់តែតឹងតែង អង្គការបានបង្ខំឱ្យ រៀបការម្ដងទៀត ម្ដងនេះលែងហ៊ានប្រកែកហើយ ព្រោះខ្លាច អង្គការសម្លាប់ចោល។ មុំ និងនារីមួយ ចំនួនផេ្សងទៀត មានទាំងអស់១៧គូរ ឡើងមានចំណាប់អារម្មណ៍យកគ្នា ជាប្ដីប្រពន្ធដោយមិនចាំបាច់ ស្គាល់គ្នាឬឃើញគ្នាពីមុនមកទេ។ មុំ ពេលរៀនការអង្គការឱ្យសម្រាកបីថៃ្ងដើម្បីជួបជុំគ្នា រួចបីថៃ្ងអង្គ ការឱ្យទៅធ្វើការងាររៀងខ្លួនវិញ កាលនោះមិនបានស្រឡាញ់គ្នាទេ យូរៗអង្គការឱ្យជួបគ្នាម្ដង ដល់ ក្រោយមកទៀតចេះស្រឡាញ់គ្នា ក៏បង្កើតបានកូនប្រុស១។ នៅឆ្នាំ១៩៧៧ សភាពការណ៍ចាប់កម្មា ភិបាលខែ្មរក្រហមចេះតែកើតមានឡើងជាហូរហែរ។ នៅឆ្នាំ១៩៧៨ ពេលរដូវត្រីសប្បូរអង្គការឱ្យ ជួយធ្វើត្រីនៅជ្រោយចង្វា នៅប្រហែលជាម៉ោង១២ថៃ្ងត្រង់ មានប្រធាននារីម្នាក់មកហៅចំពោះថា មិត្ដរដ្ឋឪហៅមុំឱ អង្គការហៅឱ្យទៅធ្វើការនៅកនែ្លងផេ្សងមិនចាំធ្វើត្រីទៀតទេ យកសម្លៀកបំពាក់ឡើង មក ពេលឡើងមកដល់បានដឹងថា អង្គការបានហៅប្ដីយកមកដែលរួមទាំងកូនប្រុសម្នាក់អាយុប្រហែល ជា២ឆ្នាំ។ ពេលជិះឡានមកដល់មន្ទីរក៦ នៅម្ដុំជិតវាំងនេះ សម្រាកបានមួយសន្ទុះធំ មានកម្មាភិបាល វ័យកេ្មងម្នាក់មកប្រាប់ថា មីងមិនបាច់ភ័យទេ ម្ដងនេះអង្គការយកទៅលុតដុំប៉ុណេ្ណាះ។ បន្ទាប់មកទៀត ឡានបានចេញដំណើរមកដល់គុកពៃ្រសមែន ជាកនែ្លងលុតដុំ ពេលមកដល់អង្គការបានបំបែកកូនឱ្យទៅ យាយមើល ប្ដីឱ្យទៅកនែ្លងផេ្សងបាត់។ មុំ អស់សង្ឃឹម មិនបានជួបកូន កំពង់តែស្រឡាញប្ដីអង្គការ បំបែកចេញទៀត ពេលនឹកឃើញចេះតែអង្គុយយំមិនឃ្លានបាយទេ តែពេលនោះ មានមិត្ដនារីម្នាក់ចេះ មកលួងលោមថា បងស្រីកុំយំឱ្យគេដឹង កូនបងនៅជិតនេះទេ កុំបីបារម្មណ៍អីខិតខំធ្វើការងារទៅនេះជា កនែ្លងកសាងខ្លួនឡើងវិញ។ មុំ ដឹងថា ប្រធាននៅទីនោះមានឈ្មោះ ហ៊ុយ និងឈ្មោះ ប៉ុង និងមាន ប្រធាននារីផេ្សងទៀត ការងារនៅទីនោះបើភ្ជួរស្រែវិញគ្មានសត្វគោទេ យកមនុស្ស អូសន័ង្គលជំនួស ស្រីៗចាំស្ទូងតាមក្រោយលំបាកណាស់។ នៅឆ្នាំ១៩៧៩ មាននិរសាមកប្រាប់ថា ឱ្យពួកយើងនាំគ្នា រៀបចំឥវ៉ាន់ទៅ ព្រោះយួនចូលជិតដល់ហើយ ពេលនោះ មុំ ភ័យណាស់ មិនកូននៅណា ប្ដីនៅណា ពេលនោះបានទៅជួបកូនក៏ បីកូនរត់តាមគេឯងចូលពៃ្រឡើងភ្នំរហូតដល់ខេត្ដពោធិសាត់ ដោយសារគ្មាន អាហារគ្រប់គ្រាន់គ្មានទឹកហូប ដើរៗឃើញទឹក ដក់ចេះតែហូបឱ្យតែមានជាតិទឹកក្នុងខ្លួនទៅ ពេលនោះកូន វាគ្មាអីហូបវាឈឺរហូតដល់រាគក៏ស្លាប់ទៅក៏យកទៅកប់ចោលក្រោមដើមឈើ គ្មានជីកកប់ជ្រៅទេ កប់ មិនជ្រៅក៏យក ស្លឹកឈើមកកប់បនែ្ថម។ បន្ទាប់ចេះតែធ្វើដំណើរតាមគេឯងនិង ចេះតែសួរគេក្រែងបាន ជួបប្ដីវិញ ទីបញ្ចប់ក៏វិញត្រឡប់មក ស្រុកកំណើតវិញ បាត់ប្ដីរហូតមកដល់ពេលនេះ។ ពេលមកដល់ ស្រុកកំណើតវិញ ក្រោយមកបានរៀបចំគ្រួសារថ្មីរហូតបាន កូនចំនួនបីនាក់ក៏បែកគ្នាវិញទៀត។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”