Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1041
KTI1041
Name :
ឈ្មោះ :
សែម ស៊ឹម
Last Name :
នាមត្រកូល :
Sem
First Name :
នាមខ្លួន :
Sim
Other Name :
ឈ្មោះផ្សេង :
Sum Sim
ស៊ុំ ស៊ឹម
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03585
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 22. Present aged: 50]
«សម័យខែ្មរក្រហមអាយុ ២២ ឆ្នាំបច្ចុប្បន្នអាយុ ៥០ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
06070306, Kampong Thom, Santuk, Kampong Thma, Chhe
០៦០៧០៣០៦, ខេត្ដកំពង់ធំ ស្រុកសន្ទក ឃុំកំពង់ថ្ម ភូមិ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Was forced to join the revolution.
ចូលបដិវត្ដដោយគេបង្ខំ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 310
អង្គភាពយោធាកងពល ៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Superiors :
ថ្នាក់លើ :
អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1041 20050201, Chheuteal village, Kampong Thmar sub-district, Santuk district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Sem Sim aka Sum Sim, 50, the biography owner.
ខេធីអាយ១០៤១ ២០០៥០២០១ ភូមិឈើទាល ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ សែម ស៊ឹម ហៅ ស៊ុំ ស៊ីម អាយុ ៥០ ឆ្នាំ ជាម្ចស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សែម ស៊ឹម ហៅ ស៊ុំ ស៊ឹម ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ស៊ឹម មានប្រពន្ធឈ្មោះ គី មានកូន ចំនួន៦នាក់ប្រុស៤ស្រី២ សព្វថៃ្ងប្រកករបរធ្វើស្រែចម្ការ រស់នៅភូមិសេរីសាមគ្គីឈើទាល ឃុំកំពង់ថ្ម ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ស៊ឹម មានឪពុកឈ្មោះ ស៊ុំ សែម ម្ដាយឈ្មោះ សេង គៀន មានបងប្អូន៧នាក់ ស្រី៤ប្រុស៣។ ស៊ឹម ធ្លាប់រៀននៅសាលាបឋមសិក្សាកិចវត្ដត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារតែ ប្រទេសជាតិកើតមានសង្គ្រាម មកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នាំ១៩៧១ ដោយសារតែប្រធាន ឃុំមកហៅឱ្យចូលធ្វើជាកងឈ្លបឃុំ កាលនោះមិនបានស្ម័គ្រចិត្ដទេ។ បន្ទាប់មក ស៊ឹម បានឡើងទៅធ្វើជាយោធា នៅភូមិភាគឧត្ដរ នៅក្នុងកងពលទី១ប្រធានកងពលឈ្មោះ អឿន។ ស៊ឹម អង្គការចាត់ឱ្យឡើងវាយជាមួយ ទាហានលោកលន់ នល់ នៅគ្រប់សមរភូមិចល័ត មានខេត្ដកំពង់ធំ កំពង់ចាម និងខេត្ដសៀមរាប។ នៅឆ្នាំ១៩ ៧៤ គ្រប់កងពលទាំងអស់វាយសម្រុកចូលទីក្រុងភ្នំពេញ។ នៅភូមិភាគឧត្ដរមានបីកងពល កងពលទី១ ឈ្មោះ អឿន កងពលទី២ ឈ្មោះ សយ កងពលទី៣ ឈ្មោះ ភាព និងមកពីភូមិភាគផេ្សងៗទៀតរួមគ្នាវាយសម្រុក យកទីក្រុងភ្នំពេញបាននៅឆ្នាំ១៩៧៥។ ស៊ឹម បានឡើងឋានៈជាប្រធានកងធំគ្រប់គ្រងយោធា១០០នាក់ បានមកស្នាក់នៅម្ដុំវត្ដភ្នំ អង្គការចាត់តាំងឱ្យការពារក្រុង។ នៅឆ្នាំ១៩៧៥ កងពលទី១ដូរទៅជាកងពល៣១០ វិញ ប្រធានកងពលឈ្មោះ អឿន ដដែល។ នៅពេលប្រទេសជាតិលែងមានសង្គ្រាមយោធាភាគច្រើនចុះធ្វើ ស្រែដូចជាប្រជាជនដែរ ស៊ឹម បានដឹកនាំយោធានៅក្នុងអង្គភាព ចុះធ្វើស្រែនៅបឹងសំយ៉ាបផង នៅខ្មួញផងនិង នៅតំបន់ជាយៗ ក្រុងជាច្រើនផេ្សងទៀត ក្រៅពីធ្វើស្រែអង្គការចាត់តាំង ឱ្យការពារទីក្រុង។ នៅចុងឆ្នាំ១៩៧៦ អង្គការបានចាប់ខ្លួនប្រធាន កងពលនិងកម្មាភិបាលខែ្មរក្រហមជាច្រើននាក់ផេ្សងទៀតយកទៅ
បាត់មិនដឹងជាយក ទៅណា តែក្រោយមកបានដឹងថា ប្រធានកងពលឈ្មោះ អឿន ក្បត់ដោយអង្គការបានចាក់ខ្សែ អាត់សមេ្លងឱ្យ យោធានៅក្នុងកងពល៣១០បានស្ដាប់ តែយោធាជាកូនចៅមិនបានដឹងពីគំរោងការក្បត់របស់មេទេ។ នៅឆ្នាំ ១៩៧៧ ស៊ឹម ជានិន្នាការនយោបាយដោយសារមេក្បត់ អង្គការបានបញ្ជូនទៅធ្វើការងារលុតដំព្រលានយន្ដ ហោះខេត្ដកំពង់ឆ្នាំង។ ការងារនៅទីនោះជួបការលំបាកខ្លាំងណាស់ ធ្វើការងារធ្ងន់តែការហូបចុកមិនបានគ្រប់ គ្រាន់ធ្វើឱ្យយោធា មួយចំនួនឈឺធ្វើការងារមិនកើតអង្គការហៅយកទៅបាត់តែម្ដង។ អ្នកដែលទៅធ្វើការងារនៅ ព្រលានយន្ដហោះ សុទ្ធតែអ្នកជាប ់និន្នាការក្បត់ ជាពិសេសយោធាមកពីភូមិភាគបូព៌ារាប់រាប់ ពាន់នាក់រងគ្រោះ ជាងភូមិភាគឧត្ដរទៅទៀត។ នៅធ្វើការងារ នៅក្នុងព្រលានយន្ដហោះអ្នកដឹកនាំការងារសុទ្ធតែមកពីភូមិភាគនិរតី នៅក្រោមបញ្ជាតាម៉ុក។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមវាយជិតចូលមកដល់ហើយ យោធាភូមិភាគ និរតីបានប្រើល្បិចបោកប្រាស់ឱ្យយោធាភូមិភាគបូព៌ារៀប ចំកម្លាំងរួបរួមគ្នាឡើងវិញដើម្បីវាយយួន ពេលធ្វើ ដំណើរទៅ អមលាំងបានប្រើល្បិចឱ្យតម្រង់ជួរជាបួនជួរ ក្នុងនោះយោធា និរតីពីរនាក់ឈរនៅចន្លោះយោធាភូមិ ភាគបូព៌ាតែម្នាក់ទេ ពេលនោះសម្រាកប្រុងៗៗហើយមានឮសូរ្យភ្លុំក្រចែចេ្រកៗ ពេលនោះយោធានិរតីបាន ចាប់យោធាភូមិភាគបូព៌ាជាប់ហើយ ចាប់ចងយកទៅសម្លាប់ចោលនៅអមលាំង។ ស៊ឹម បានឃើញ ផ្ទាល់ភ្នែកនៅ ទីនោះ ព្រោះជាអ្នកឈរយាម បន្ទាប់មកកងទ័ព យួនចូលជិតដល់បាននាំគ្នារត់ចូលពៃ្រឡើងភ្នំបន្ដដំណើរទៅព្រំដែន ថៃ។ ស៊ឹម រស់នៅក្នុងពៃ្រតតាំងជាមួយកងទ័ពវៀតណាម មើលទៅកាន់តែលំបាកៗទៅក៏សមេ្រចចិត្ដរកផ្លូវ ត្រឡប់មកស្រុកកំណើតវិញនៅក្នុងឆ្នាំ១៩៧៩ដដែល។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
បានឃើញផ្ទាល់ភ្នែកជំនាន់ខែ្មរក្រហមពិតជាសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា