PROMOTING ACCOUNTABILITY
Ray Keng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1042
KTI1042
|
|
Name :
ឈ្មោះ :
|
រ៉ាយ កេង
|
|
Last Name :
នាមត្រកូល :
|
Ray
|
|
First Name :
នាមខ្លួន :
|
Keng
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I06222
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 28. Present aged: 53]
«សម័យខែ្មក្រហមអាយុ ២៨ ឆ្នាំ, បច្ចុប្បន្នអាយុ៥៣ ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06010808, Kampong Thom, Baray, Chong Daung, Chong
០៦០១០៨០៨ ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំចុងដូង ភូមិច
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1971????
១៩៧១????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310.
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
Aoeun, chief of division, Vann, Chief of polictical section. Se, deputy chief of polilical section.
អឿន, ប្រធានកងពលទី ១, វ៉ាន់ «ប្រធាននយោបាយ», សែ អនុនយោបាយ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1042 20050224, Chong Daung village, Chong Daung sub-district, Baray district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Ray Keng , 53, the biography owner.
ខេធីអាយ១០៤២ ២០០៥០២២៤ ភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយឈ្មោះ រ៉ាយ កេង អាយុ ៥៣ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
រ៉ាយ កេង ភេទប្រុស អាយុ៥៣ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ កេង មានប្រពន្ធឈ្មោះ អេង មានកូនចំនួន៦នាក់ ស្រី៤ប្រុស២ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិចុងដូង ឃុំចុងដូង ស្រុកបារាយណ៍ ខេត្ដកំពង់ធំ។ កេង មានឪពុកឈ្មោះ គឹម រ៉ាយ ម្ដាយឈ្មោះ ស មុំ មានបងប្អូន៦នាក់ ស្រី១ប្រុស៥។ កេង ធ្លាប់នៅសា លាបឋមសិក្សាចុងដូងត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀនដោយសារកើតមានរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩ ៧១ ប្រធានឃុំឈ្មោះ សឹង មកចុចឈ្មោះយកទៅតែម្ដង ទោះបីយើងប្រកែកមិនបានផង ពេលអង្គការយក ទៅធ្វើជា យោធាមិនបានប៉ុន្មាននាំគ្នារត់មកផ្ទះវិញ ព្រោះខ្លាចសង្គ្រាម។ តែនៅផ្ទះមិនបានក៏ត្រឡប់ទៅអង្គភាព វិញ អង្គការបញ្ជូនទៅ សមរភូមិវាយជាមួយទាហានលន់ នល់។ កេង នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន អនុកងពលឈ្មោះ គឹម បានបញ្ជាកង ទ័ពឱ្យវាយជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លង។ នៅឆ្នាំ ១៩៧៥ កំពង់តែវាយសម្រុកខ្លាំងចូលទីក្រុងភ្នំពេញ នៅម្ដុំកប់ ស្រូវស្រាប់តែត្រូវរបួសចំភ្នែកតែម្ដងបានមក សម្រាកនៅ មន្ទីរពេទ្យព៤ ពេលជាសះស្បើយអង្គការបានជម្លៀសប្រជាជន ចេញអស់ហើយ។ កេង បានមក នៅម្ដុំវត្ដភ្នំ ក្រោយមកនៅ ផ្សារថ្មី អង្គការចាត់តាំងឱ្យទៅនៅមណ្គលពិការ តែកេង មិនទៅទេ សុខចិត្ដនៅជា យោធាចុះធ្វើស្រែជាមួយយុទ្ធជនដ៏ទៃទៀត។ ក្រោយសង្គ្រាមកកងពលទី១ បានដូរទៅកងពល៣១០វិញ ប្រធានកងពលឈ្មោះ អឿន ដដែល។ នៅចុងឆ្នាំ១៩៧៦ កេង មានជំងឺបុសថ្លើមត្រូវដេកសម្រាកនៅមនី្ទរ ពេទ្យព្រះកេតុ មាលាដើម្បីវះកាត់ ពេលវះកាត់ហើយមិនទាន់ជាផង ស្រាប់តែមានដំណឹងថា មានយោធាភូមិ ភាគឱ្យឧត្ដរសេរី ត្រូវអង្គការចាប់ខ្លួនអស់ជាច្រើននាក់ ហើយមានមកចាប់នៅ ក្នុងមន្ទីរពេទ្យទៀត។ កេង បាន រួចខ្លួនអង្គការចាត់តាំងឱ្យចុះ ទៅធ្វើស្រែវិញ។ នៅឆ្នាំ១៩៧៨ អង្គការបញ្ជូនទៅ ព្រំដែនវៀតណាម នឹកឃើញថា ទោះបីទៅធ្វើសង្គ្រាមជា មួយវៀតណាមស្លាប់ក៏ស្លាប់ទៅ ព្រោះនៅជាកងទ័ពមាន ហូបចុកគ្រប់គ្រាន់។ កេង និង យោធារាប់ពាន់នាក់ បានហូបចុកគ្រប់ គ្រាន់ដូចការគិតមែន តែពេលនោះសង្គ្រាមចាប់ផេ្ដីមវាយ ជាមួយប្រទេស វៀតណាមខ្លាំងហើយ អង្គភាព កេង បានវាយចូលដល់ទឹកដីវៀតណាមត្រឹមផ្សារក្រដាស កាលនោះប្រធាន កងពលមកពីភូមិភាគនិរតី។ កេង ឡើងសមរភូមិមិនបានប៉ុន្មានខែផង ស្រាប់តែត្រូវរបួស ដមៃ្ដងទៀតមកដេក សម្រាកព្យាបាលនៅមន្ទីរពេទ្យសួង។ នៅឆ្នាំ១៩៧៩ កងទ័ពវៀតណាមវាយចូលមកដល់ កម្មាភិបាលខែ្មរក្រហម នាំគ្នារត់យករួចខ្លួនអ្នកណាទៅណាក៏ទៅៗ កេង បានធ្វើដំណើរកាត់តាមអូររាំងឪរហូត ឆ្លងកាត់ខេត្ដកំពង់ ចាមនិង បន្ដដំណើរជាមួយប្រជាជនរហូតមកដល់ស្រុក កំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានចាប់មនុស្សពិតមែន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”