Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1043
KTI1043
Name :
ឈ្មោះ :
គង់ រាន់
Last Name :
នាមត្រកូល :
Kung
First Name :
នាមខ្លួន :
Rann
Other Name :
ឈ្មោះផ្សេង :
Kung Bet
គង់ បេត
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I00011
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 27]
«ជំនាន់ខែ្មរក្រហមអាយុ ២៧ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
06070407, Kampong Thom, Santuk, Kakoh, Santuk Krao
០៦០៧០៤០៧, ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំកកោះ ភូមិសន្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1971????
១៩៧១????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1043 20050202, Santuk Krao village, Kakoh sub-district, Santuk district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Hem Lom, 51, wife.
ខេធីអាយ១០៤៣ ២០០៥០២០២ ភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ ហែម លោម ជាប្រពន្ធ អាយុ៥១ ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
គង់ រ៉ាន់ ហៅ បេត ភេទប្រុស អាយុ២៧ឆ្នាំបាត់ខ្លួន។ ជួបជា មួយឈ្មោះ ហែម លោម អាយុ៥១ឆ្នាំត្រូវ ជាប្រពន្ធ ហើយមានកូនមួយប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់ នៅភូមិសន្ទុកក្រៅ ឃុំកកោះ ស្រុកសន្ទុក ខេត្ដកំពង់ធំ។ រ៉ាន មានឪពុកឈ្មោះ ប៊ុត ម្ដាយឈ្មោះ សាន មានបងប្អូន៥នាក់ ស្រី៣ប្រុស២។ រ៉ាន ធ្លាប់ បានរៀនសូត្រនៅសាលាបឋមសិក្សា កកោះត្រឹមថ្នាក់ទី៧ឪចាស់ឱ ឈប់រៀនហើយបានបួសជាព្រះសង្ឃ នៅវត្ដ សន្ទុកបានចំនួនបួនវស្សាសឹកមកវិញ ព្រោះប្រទេស ជាតិកើតមានសង្គ្រាមរដ្ឋប្រហារឆ្នាំ១៩៧០។ នៅឆ្នាំ១៩ ៧១ រ៉ាន់ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ធ្វើជាឈ្លប ភូមិឃុំការពារភូមិឃុំ។ បន្ទាប់ទៀត គាត់បាន ឡើងទៅធ្វើជា យោធានៅភូមិភាគឧត្ដរនៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៣ រ៉ាន់ ត្រឡប់មកលេងផ្ទះហើយបាន រៀបចំការប្រពន្ធ រួមហើយបានត្រឡប់ទៅអង្គភាពវិញ មិនបានដឹងថា អង្គការ បញ្ជូនទៅសមរភូមិណាខ្លះទេ។ នៅឆ្នាំ១៩៧៥ នៅពេលឡើងកាន់អំណាចបានប្រហែល ជាប៉ុន្មានខែក្រោយមក បានមានដំណឹងថា ប្ដីនៅរស់នៅ ធ្វើការងារនៅភ្នំពេញ។ នៅដើមឆ្នាំ១៩៧៧ លោម បានទៅដល់ភ្នំពេញបាន ជួបប្ដីពិតប្រាកដមែនហើយបាន រស់នៅជាមួយគ្នា ប្ដីអង្គការតាំងឱ្យនៅលេងភេ្លងក្រុមជនពិការ ចំណែក លោម អង្គការចាត់តាំងឱ្យចឹញ្ចឹមជ្រូកនៅម្ដុំមន្ទីរ ពេទ្យកាលម៉ែត។ នៅឆ្នាំ១៩៧៦៧៧ សភាពការណ៍កាន់តែ តាមតឹង ប្រធានកងពល៣១០ឈ្មោះ អឿន អង្គការចាប់ខ្លួន ដោយចោទថា ជាខ្សែឪសេអ៊ីអាឱ។ នៅឆ្នាំ១៩៧៧ អង្គ ការបានមកចាប់ឈ្មោះ ប្ដីឈ្មោះ រ៉ាន់ ពេលនោះយោធា បានយកឡាន ហ្ស៊ីបមកឈប់មុខផ្ទះនៅពេលព្រលប់ៗ ហើយបានចុចកណ្ដឹងហៅចំនួនបីដង ពេលនោះយោធា ហៅឱ្យប្ដីចុះមកក្រោម តែប្ដីគាត់មិនចង់ចុះទេ មួយសន្ទុះ ក៏សមេ្រចចិត្ដចុះមកដោយមិនបាននិយាយអីជាមួយប្រពន្ធទេ គ្រាន់តែចាប់ដបៃ៉ុណេ្ណាះ។ រ៉ាន់ បានចុះមកឡើង លើឡានហ្ស៊ីប ពេលនោះ លោម យំ តែយោធាទាំងនោះប្រាប់ថា បើហ៊ានយំយកទៅទាំងអស់ឥឡូវ ពេល នោះលែងហ៊ានយំតែម្ដង ចេះតែខំតស៊ូទៅរស់ដើម្បីកូន។ បន្ទាប់មក លោម អង្គការ ចាត់តាំងឱ្យទៅទួលគោក ចឹញ្ចឹមជ្រូកនៅទីនោះវិញ កូនអង្គការយកទៅដាក់ក្នុងមណ្គលកុមារ។ រ៉ាន់ តាំងពីអង្គការ ចាប់ទៅមិនដែលបាន ត្រឡប់មកវិញទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ លោម បានទៅ យកកូនហើយ នាំកូនដើរជាមួយកម្មាភិបាលខែ្មរក្រហម រត់ចូលពៃ្របានរយៈពេលបីបួនខែក៏សមេ្រចចិត្ដមកស្រុកកំណើតវិញមិន យកប្ដីថ្មីទៀតទេ សុខចិត្ដរងចាំមើលផ្លូវ ប្ដីរហូតដល់ពេលនេះ ឥឡូវកូនមានប្ដីមានចៅថែមទៀត ក៏មិន ឃើញប្ដី ត្រឡប់មកវិញដែរ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា