Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1044
KTI1044
Name :
ឈ្មោះ :
ថា
First Name :
នាមខ្លួន :
Tha
Other Name :
ឈ្មោះផ្សេង :
Thy
ធី
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00054
Gender :
ភេទ :
Female
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 18. Present aged: 49]
«សម័យខែ្មរក្រហមអាយុ ១៨ ឆ្នាំ,សព្វថៃ្ងអាយុ ៤៩ ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
06070402, Kampong Thom, Santuk, Kakoh, Kiry Voan
០៦០៧០៤០២ ខេត្ដកំពង់ធំ ស្រុកសន្ទុក ឃុំកកោះ ភូមិគីរី
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1073????
១០៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1044 20050203, Kiry Voan village, Kakoh sub-district, Santuk district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with the biography owner named Long Channtha, 49. She said that she joined the women group in 1973. She worked with the Vietnamese. During the fight against Lon Nol, she carried the injured people for one year. Her mother did not know that she served the army because she joined with the other villagers. She was also a cook of Ta Oeun who was a chief of division 310. After Oeun was arrested she was sent to grow rice in Boeng Samyap. In 1978, Angkar sent her select sand in Kampong Chhnang Airport. She returned home in 1981. She has five children.
ខេធីអាយ១០៤៤ ២០០៥០២០៣ ភូមិគីរីវ័ន្ត ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធ៉។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ ម្ចាស់ប្រវត្តិរូបឈ្មោះ ឡុង ចាន់ថា អាយុ ៤៩ឆ្នាំ បានមានប្រសាសន៍ថាៈ គាត់ចូលកងនារីនៅឆ្នាំ ១៩៧៣ កាលហ្នឹងមិនទាន់មានប៉ុល ពត ទេ នៅជាមួយយួន។ ថា ជាអ្នកសែងរបួសពេលខែ្មរក្រហមវ៉ៃជាមួយលន់ ណុល អស់រយៈពេលមួយឆ្នាំ។ កាលចូលទ័ពហ្នឹង ម្តាយរបស់គាត់ក៏អត់បានដឹង ដែរ ពេលនោះកូនអ្នកភូមិជាច្រើន ទៅជាមួយគ្នា។ មីងជាអ្នក ដាំបាយអោយ អឿន ប្រធានកងពល ៣១០។ ក្រោយពេល ចាប់ខ្លួន អឿន គេបាន បញ្ជូន គាត់ឱ្យទៅស្រែនៅបឹងបាយ៉ាប។ ដល់ឆ្នាំ ១៩៧៨ គេបញ្ជូនអោយទៅរែងខ្សាច់នៅព្រលានយន្ត ហោះកំពង់ឆ្នាំ។ ថា បាន ត្រឡប់មកផ្ទះវិញនៅឆ្នាំ ១៩៨១ សព្វថៃ្ងមានកូន ៥ នាក់នៅក្នុងបន្ទុក។
Summary :
សេចក្ដីសង្ខេប :
ថា ហៅ ធី ភេទស្រី អាយុ៤៩ឆ្នាំជាម្ចាស់ប្រវត្ដិរូប។ ថា មានប្ដី ឈ្មោះ សួរ មានកូនចំនួន៥នាក់ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិគិរីវន្ដ ឃុំកកោះ ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ថា មានឪពុកឈ្មោះ សន ម្ដាយឈ្មោះ ភុង មានបងប្អូន៧នាក់។ ថា ធ្លាប់រៀននៅសាលាបឋមសិក្សាកកោះត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយសារតែកើតរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩៧០។ ពេលឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុក ម្ដាយនិងជួយរកស៊ី។ នៅឆ្នាំ១៩៧១ អង្គការបានជម្លៀស ទៅភូមិជាំ ឃុំប្រឡាយនៅក្នុងតំបន់រំដោះ កាលនោះ។ នៅឆ្នាំ១៩៧៣ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ពេលចូលដំបូងអង្គការចាត់តាំងឱ្យសែង យោធាមានរបួស នៅក្នុងសមរភូមិវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាចប្រហែលជាមួយខែ អង្គការបានបញ្ជូនមកភ្នំពេញដែរ នៅក្នុងកងពល៣១០ប្រធានកង ពលឈ្មោះ អឿន។ ថា ជាអ្នកដាំបាយឈ្មោះ អឿន ជាប្រធាន កងពលរហូតដល់អង្គការបានចាប់ខ្លួនអឿន និងកម្មាភិបាល ជាច្រើនផេ្សងទៀត ដោយចោទថា ក្បត់អង្គការចូលខ្សែសេអ៊ីអា យ៉ាងម៉េចទេ ខ្ញុំមិនយល់ដែរ។ នៅឆ្នាំ១៩ ៧៧ ថា ជាប់និន្នាការជាមួយកងពលអង្គការបានបញ្ជូនឱ្យទៅធ្វើស្រែ នៅបឹងសំយ៉ាបវិញ។ នៅក្នុងរបបខែ្មរ ក្រហមក្រៅពីចាប់ មនុស្សយកទៅសម្លាប់ចោល ថែមទាំងឱ្យយើងធ្វើការងារហួស កម្លាំងហើយមិនឱ្យយើងបាន ហូបឆែ្អតទៀត ហូបតែបបរ រាវៗគ្មានកម្លាំងធ្វើការទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយចូលមក កម្មាភិបាលខែ្មរក្រហមនិងមនុស្សជា ច្រើនផេ្សងទៀតនាំគ្នាគិតថា វៀតណាមចាប់បានសម្លាប់ចោល ចេះតែភ័យ ថា បានរត់ដល់ស្រុកកំណើតហើយមិនហ៊ាន ចូលផ្ទះទៀត។ ក៏រត់តាមមិត្ដយើងចូលពៃ្រឡើងភ្នំចុះ ភ្នំទៅដល់ព្រំដែន ថធៃ្វើការតស៊ូប្រឆាំងជាមួយកងទ័ពវៀត ណាមបន្ដទៀត។ នៅឆ្នាំ១៩៨០៨១ មើលទៅបន្ដរស់នៅ ក្នុងពៃ្រ ឃើញតែមនុស្សស្លាប់ដោយសារគ្រុនចាញ់និង ត្រូវគ្រាប់ជារៀងរាល់ថៃ្ងក៏សមេ្រចចិត្ដចូលសារភាពហើយបាន ត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
បានឃើញថា ជំនាន់ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា