Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0460
KDI0460
Name :
ឈ្មោះ :
ប៉ាន់ ស្រ៊ាង
Last Name :
នាមត្រកូល :
Pann
First Name :
នាមខ្លួន :
Sreang
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00054
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 16, Present aged: 45]
«អាយុ១៦ឆ្នាំសម័យខែ្មរក្រហម។ បច្ចុប្បន្នអាយុ៤៥ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
08101409, Kandal, Sa-ang, Ta Lun, Veal Treng
០៨១០១៤០៩ ខេត្ដកណ្ដាល ស្រុកស្អាង ឃុំតាលន់ ភូមិវាលត្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteered to join the revolution.
ស្ម័គ្រចិត្ដចូលបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាពៃ្រស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Huy, chief of division.
ហ៊ុយ ប្រធានកងពល។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0460 20031118, Veal Treng village, Ta Lun sub-district, Sa-ang district, Kandal province. Interviewed by Phann Sochea. Notes: Interviewed with the biography owner.
ខេឌីអាយ០៤៦០ ២០០៣១១១៨ ភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយឈ្មោះ ប៉ាន់ ស្រ៊ាង អាយុ៤៥ឆ្នាំជា ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ប៉ាន់ ស្រ៊ាង ភេទស្រី អាយុ៤៥ឆ្នាំត្រូវជាម្ចាស់ប្រវត្ដិរូប។ ស្រ៊ាង មានប្ដីឈ្មោះ លី មានកូនចំនួន ៩នាក់ស្រី៥ប្រុស៤ ប្រកបរបរធ្វើ ស្រែចម្ការ សព្វថៃ្ងរស់នៅភូមិវាលត្រែង ឃុំតាលន់ ស្រុកស្អាង ខេត្ដកណ្ដាល។ ស្រ៊ាង មានឪពុកឈ្មោះ ប៉ាន់ ប៊ូ ម្ដាយឈ្មោះ លឹម គាន មាន៧នាក់ស្រី៣ប្រុស៤ នាក់។ ស្រ៊ាង រៀននៅសាលាបឋម សិក្សាវត្ដកោះតូចត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់នៅពេលកើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចឪ គ្មានលោកគ្រូអ្នកគ្រូមកបង្រៀនទេ ប្រទេស ជាតិកើតមានសង្គ្រាម។ នៅឆ្នាំ ១៩៧៤ ស្រ៊ាង បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាមរយៈឈ្មោះ សុន រួចបានទៅរៀន សៀវភៅបដិវត្ដអស់រយៈពេល៥ខែ រៀនអំពីគោល នយោបាយបដិវត្ដឱ្យចេះធ្វើការលុតដំ ទាំងធ្វើ ស្រែនិងធ្វើសង្គ្រាម ឱ្យយើងរៀនលះបង់មាសប្រាក់ឱ្យដោះក្រវិលទុកហើយកាត់សក់ឱ្យខ្លី។ ស្រ៊ាង អង្គការបញ្ជូនឱ្យទៅវត្ដបុទុមសាគរឱ្យហាត់លូនក្រាប រៀនកាន់កាំភ្លើងតម្រងបាញ់ គ្រូបង្រៀនឈ្មោះ សំនាង។ នៅខែ៧ ឆ្នាំ១៩៧៤ ពេលរៀនចប់អង្គការបញ្ជូនទៅក្នុងកងពល៧០៣ រួចបញ្ជូនទៅសមរ ភូមិមុខខាងស្រុកលើកដែក តែទឹកដីខេត្ដកណ្ដាល ដដែល។ ពេលនោះសង្គ្រាមច្បាំងគ្នារវាងកម្លាំងចលនា ខែ្មរក្រហម និងទាហាន លន់ នល់ ធ្វើឱ្យមនុស្សស្លាប់របួសជាច្រើន។ ស្រ៊ាង នៅពេលសែងគ្រាប់ទៅ សមរភូមិមុខនិងសែងយោធាត្រូវរបួស ត្រឡប់មកសមរភូមិក្រោយវិញ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរ ក្រហមទទួលជ័យជម្នះ អង្គការបញ្ជូនឱ្យមកភ្នំពេញស្នាក់នៅម្ដុំអូរឫស្សី អង្គការឱ្យដើរបោសសម្អាតផ្ទះ សំបែង ពេលនោះប្រជាជន ចាក់ចេញអស់ទីក្រុងទាំងមូលស្ងាត់ឈឹង គ្មានឮសមេ្លងឡានម៉ូតូ។ កាល នោះឃើញមានគ្រៀងអលង្គារល្អៗជាច្រើន តែមិនហ៊ានយកទេ នឹកឃើញតែប៊ីចេងចង់យកផ្ញើរម៉ែ។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនឱ្យទៅធ្វើការនៅស្ទឹងជ្រៅ កាលនោះស្រាប់តែថ្នាក់ លើបញ្ជាមកឱ្យយក មនុស្សអូសនង្គ័លភ្ជួរដីដើម្បីធ្វើស្រែ គ្មានគោ គ្មានអីទេ យកមនុស្សអូសភ្ជួរតែម្ដង។ មានអីធ្វើបានតែ យ៉ាប់កម្លាំង នាំគ្នាអូសម្ដងម្នាក់ទៅ។ ប្រធាននៅមន្ទីរពៃ្រសឈ្មោះ ហ៊ុយ មាឌធំខ្ពស់ហើយខ្មៅ។ ស្រ៊ាង បានមកធ្វើការនៅមន្ទីរលុតដំពៃ្រស រហូត ជួបការលំបាកណាស់ ការហូបចុកមិនបានគ្រប់គ្រាន់ និងមិនហ៊ានឈប់សម្រាកឡើយ ទោះមានជំងឺបន្ដិចបន្ដួចក៏ខំប្រឹងទៅ ធ្វើការដែរ។ នៅឆ្នាំ១៩៧៧ ឃើញអង្គការចាប់យោធាខាងភូមិភាគ បូព៌ា ក្រោយមកឮពត៌មានថា ពួកបូព៌ាក្បត់ ជំនាន់ខែ្មរក្រហមឱ្យ តែអង្គការចោទថាមេក្បត់កូនក៏ក្បត់ដែរ មិនមានតុលាការណារកខុស ត្រូវទេ។ នៅឆ្នាំ១៩៧៩ ខ្លាចវត្ដ មានកងទ័ពវៀតណាមនាំគ្នារត់ចូល ពៃ្រឡើងភ្នំ រត់ដល់ខេត្ដកំពង់ឆ្នាំង ខេត្ដពោធិសាត់ រហូតដល់ខេត្ដ បាត់ដំបង រត់បន្ដចូលពៃ្រឡើងភ្នំកងទ័ពវៀតណាមដេញបាញ់ផង វេទនាណាស់។ រត់ចុះឡើងបានជួប ប្រជាជនប្រាប់ថា យួនមិនធ្វើអីទេ កុំឱ្យយើងមានកាំភ្លើងមានគ្រាប់មានឯកសារបោះចោលឱ្យអស់ទៅ កាលនៅហ្នឹងនៅក្នុងឆ្នាំ១៩៧៩ដដែល។ ពេលបានប្រជាជនគាត់ អាណិតប្រាប់ទៅបាននាំគ្នាត្រឡប់មក ស្រុកកំណើតវិញ។ ស្រ៊ាង មកដល់ស្រុកកំណើតបានជួបឪពុកម្ដាយបងប្អូនខ្លះ ខ្លះទៀតស្លាប់ និងបាត់ ខ្លួន ហើយបានរៀបការនៅឆ្នាំ១៩៨០។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
Living in Ta Khmao, she witnessed the Khmer Rouge caught soldiers of Lon Nol. She witnessed the Khme
នៅតាខ្មៅគាត់បានឃើញខែ្មរក្រហមចាប់ទាហាន លន់ នល់ យក ទៅ។ គាត់បានឃើញខែ្មរក្រហមជម្លៀសប្រជាជនចេញពីភ្នំ ពេញ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា