Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0864
KDI0864
ឈ្មោះ :
ឡុង យី
Last Name :
Long
First Name :
Yy
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
K09252
Gender :
ភេទ :
f
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present aged: 48
បច្ចុប្បន្នអាយុ៤៨ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
08041107, Kandal, Kean Svay, Prek Thmei, Kampong S
០៨០៤១១០៧ ខេត្ដកណ្ដាល, ស្រុកកៀនស្វាយ, ឃុំព្រែកថ្មី,
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពនៅមន្ទីរស២១ ពៃ្រស។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier.
យោធា
Superiors :
ថ្នាក់លើ :
Duch, chief of prison S-21.
ឌុច ប្រធានគុកស២១
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0864 20041219, Kampong Svay Krom village, Prek Thmei sub-district, Koh Thom district, Kandal province. Interviewed by Phann sochea. Notes: Interviewed with the biogarphy owner. She said after she joined the revolution, she was sent to learn strategy of military in Botum Sakor. Then her division fought against Lon Nol troops around Svay Rumlum. In 1975, She returned home, but when the Khmer Rouge knew the problem, they caught her in prison. Later she was changed to work in office S-21, where Duch was a chief of prison and Huy was under his order. In 1979, she went to live in O Trav, camp of the Khmer Rouge. In 1972, she just came back home.
ខេឌីអាយ០៨៦៤ ២០០៤១២១៩ ភូមិកំពង់ស្វាយក្រោម ឃុំ ព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ និយាយថាគាត់បន្ទាប់ពីគាត់បានចូលបដិវត្តន៍ គេបានបញ្ជូនគាត់ ទៅហាត់ក្បួនយុត្តិសាស្រ្តយោធានៅបុទមសាគរ។ បន្ទាប់មក កងពលរបស់គាត់បានទៅវ៉ៃជាមួយកងទ័ពលន់ នល់ នៅម្តំុស្វាយ រំលំ។ នៅឆ្នាំ១៩៧៥ គាត់បានរត់មកផ្ទះ តែត្រូវខែ្មរក្រហម ដឹងក៏ចាប់ដាក់គុក។ មេសា ឆ្នាំ១៩៧៥ គេបានបញ្ជូនគាត់ទៅ ធ្វើស្រែនៅភ្នំពេញ។ ក្រោយមកគេបានដកគាត់ឱ្យទៅធ្វើការនៅ មន្ទីរស២១វិញ ដែលមាន ឌុច ជាប្រធានគុក និង ហ៊ុយ នៅ ក្រោមបញ្ជារបស់ ឌុច។ បែក១៩៧៩ គាត់បានទៅនៅអូត្រាវ ដែលជាជុំរំរបស់ខែ្មរក្រហម។ ដល់ឆ្នាំ១៩៧២ ទើបគាត់ត្រឡប់ មកផ្ទះវិញ។
សេចក្ដីសង្ខេប :
ឡុង យី ភេទស្រី អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ យី មានប្ដី ឈ្មោះ សឿន មានកូនចំនួន៥នាក់ រស់នៅនៅភូមិកំពង់ស្វាយ ក្រោម ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្ដកណ្ដាល។ យី មានឪពុក ឈ្មោះ ឡុង ស៊ន ម្ដាយឈ្មោះ ទៀប មានបងប្អូន៧នាក់។ យី កាលពីតូចរៀននៅសាលាបឋមសិក្សាព្រែកថ្មីត្រឹម ថ្នាក់ទី១២ឪចាស់ឱ។ ឈប់រៀនដោយសារមានយន្ដហោះទម្លាក់គ្រាប់បែក ជំនាន់ លន់ នល់។ ឈប់ រៀនមកជួយធ្វើស្រែចម្ការឪពុកម្ដាយ។ យី បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហមតាមរយៈ ឈ្មោះ ញ៉ កាលនោះនៅជាកុមារនៅឡើយរត់ចូលទៅមិនឱ្យឪពុកម្ដាយ ដឹងទេ ចូលដំបូងនៅតូចពេក អង្គភាពយោធាចាត់តាំងឱ្យជួយរែកបាយស្មុគទៅឱ្យយោធានៅសមរភូមិមិនទាន់បានកាន់កាំភ្លើង ទេ។ យី ដឹងថា ជាយោធានៅក្នុងកងពល៧០៣ ប្រធានកងពល ឈ្មោះ ណាត ដំបូងនៅម្ដុំនៅលើកោះ ខ្សាច់ជន្លា ស្រុកស្អាង វាយជាមួយទាហាន លន់ នល់ ចេះតែវាយរំកិលរហូតដល់កោះ អន្លុងចិន តាមស្វាយរលំតាមដងទនេ្លបាសាក់ កាលនោះមានស្លាប់ និងរបួសច្រើនណាស់ សុទ្ធតែខែ្មរវាយខែ្មរ ពេលនោះកម្លាំងវៀត ណាមដែលធ្លាប់ជួយខាងខែ្មរក្រហមដកចេញទៅប្រទេសវៀតណាមវិញហើយ។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមបានទទួលជ័យជម្នះ ខែ្មរក្រហមបានជម្លៀសប្រជាជនចេញពីភ្នំពេញ ទាំងអស់ កម្លាំងទ័ពមួយចំនួនអង្គការបំបែកឱ្យទៅធ្វើស្រែ ខ្លះធ្វើការក្នុង រោងចក្រនិងមានមួយចំនួនទៀត ទៅការពារព្រំដែន។ យី អង្គការ ចាត់តាំងឱ្យទៅធ្វើស្រែនៅម្ដុំស្ទឹងមានជ័យនិងម្ដុំវត្ដក្រពើហារ តែកាល នោះមិនមានគោភ្ជួរដីធ្វើស្រែទេ គឺយកកម្លាំងមនុស្សអូស នង្គ័លភ្ជួរស្រែម្ខាងគ្នាពីរនាក់ កាលនោះ ប្រធានអង្គភាពឈ្មោះ ឡាយ និងឈ្មោះ គា។ នៅឆ្នាំ១៩៧៧ យី ត្រូវអង្គការបញ្ជូនឱ្យមកធ្វើការ នៅមន្ទីរស២១ ស្ទឹងបាគូ ប្រធានគ្រប់គ្រងមន្ទីរ ឈ្មោះ ហ៊ុយ។ យី ដឹងថា ការងារធ្វើស្រែនៅមន្ទីរ ស២១ ពៃ្រសនេះ ជាកនែ្លងលុតដំបើនរណាធ្វើមិនបានយកទៅសម្លាប់ ចោល ព្រោះអង្គការបានចាត់ ទុកថា អ្នកទាំងនេះសុទ្ធតែជាប់និន្នា ការក្បត់។ យី នៅមន្ទីរស២១ មានឋានៈត្រឹមប្រធានក្រុម ចំណែកឈ្មោះ អាំង ម៉ោ ជាប្រធានកងរយ ក្រោយមកប្រធាន មន្ទីរឈ្មោះ ហ៊ុយ ចាប់យកទៅវាយ ចោលបាត់ទៅ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមចូលមកដល់ប្រទេសកម្ពុជា យី បានរត់ជា មួយកម្មាភិបាលខែ្មរក្រហមជាច្រើនផេងទៀត នៅស្រុកម៉ាឡៃ ទៅរស់នៅជំរំដីថនៃិងរស់នៅតាមជាយ ដែនរហូតដល់មានមាតុភូមិនិវត្ដន៍ឆ្នាំ៩២។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
In Phnom Penh she witnessed the Khmer Rouge walking Amng Mao away. A car, that carried Amng Mao, the
នៅភ្នំពេញគាត់បានឃើញខែ្មរក្រហមបណ្ដើរ អាំងម៉ោ យកទៅ។ ឡានដែលមកដឹក អាំងម៉ោ នោះមានទាហានម្នាក់មានស្ពាយកាំ ភ
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា