Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KDI0892
KDI0892
Name :
ឈ្មោះ :
ឈៀង លាង
Last Name :
នាមត្រកូល :
Chhieng
First Name :
នាមខ្លួន :
Leang
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00138
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
Present aged: 47
បច្ចុប្បន្នអាយុ៤៧ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
០៨០៤០៣០៨ ខេត្ដកណ្ដាល,ស្រុកកោះធំ,ឃុំកំពង់កុង,ភូមិត្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធានៅពៃ្រស ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Duch, chief of prison S-21. Huy, chief of messenger.
ឌុច ប្រធានគុកស២១ ហ៊ុយ ប្រធាននិរសា។
Associates :
អ្នកពាក់ព័ន្ធ :
Hong, chief of sub district.
ហុង ប្រធានឃុំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KDI0292 20041213, Trabek Pok village, Kampong Kong sub-district, Koh Thom district, Kandal province. Interviewed by Phann Sochea and Oeu Ratana. Notes: Interviewed with the biogarphy ower.
ខេឌីអាយ០៨៩២ ២០០៤១២១៣ ភូមិត្របែកពក ឃុំកំពង់ កុង ស្រុកកោះធំ ខេត្តកណ្តាល។ សម្ភាសដោយៈ ផាន់ សុជា និង អឿ រតនា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិ រូប។
Summary :
សេចក្ដីសង្ខេប :
ឈៀង លាង ភេទប្រុស អាយុ៤៨ឆ្នាំ ត្រូវជាម្ចាស់ប្រវត្ដិរូប។ លាង ឪពុកឈ្មោះ ទេព ឈៀង ម្ដាយឈ្មោះ ប៊ុន ហោ មានបងប្អូន៦នាក់ស្រី៣ប្រុស៣ មានស្រុកកំណើតនៅភូមិ ត្របែកពក ឃុំ កំពង់កុង ស្រុកកោះធំ ខេត្ដកណ្ដាល។ លាង កាលពីតូចមិនបានរៀនសូត្រទេ ព្រោះធំដឹងក្ដីចំពេល ប្រទេសជាតិ កើតមានសង្គ្រាម។ លាង មានអាយុជាង១០ឆ្នាំ បានស្ម័គ្រចិត្ដចូល ធ្វើជាយោធាខែ្មរ ក្រហមនៅតំបន់២៥ តាមរយៈឈ្មោះ ហុង។ លាង បានចូលធ្វើជាយោធាភូមិភាគនៅក្នុងកងពល ១២ វរសេនាធំលេខ២៦៨វរសេនាតូច១១៦ ប្រធានកងពលឈ្មោះ ណាត ឈ្មោះ ពីន។ លាង បានហាត់ក្បួនយោធានិងរៀនវគ្គនយោបាយហ្វឹកហ្វឺននៅកោះខ្សាច់ទន្លា គ្រូបង្រៀនឈ្មោះ ម៉ាត់ ជន ជាតិចាម ពេលរៀនចប់អង្គការបញ្ជូនចូលសមរភូមិវាយជា មួយទាហាន លន់ នល់ តាមដងទនេ្លមេគង្គ តាមដងទនេ្លបាសាក់។ ក្រោយមកមិនទាន់វាយឈ្នះភ្នំពេញផង លាង ត្រូវរបួសពេល ធ្វើសង្គ្រាមអង្គ ការបញ្ជូនមកសម្រាកនៅពេទ្យមនី្ទរ១៥ នៅក្នុងតំបន់២៥។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមបាន ទទួលជ័យជម្នះបានប្រហែលជា២ខែ លាង បានជាសះស្បើយ អង្គការបញ្ជូនមកអង្គភាពនៅវត្ដល័ង្កាការ រៀបចំការពារទីក្រុង និងដើរ បោសសម្អាតទីក្រុង។ នៅឆ្នាំ១៩៧៦ អង្គការបានជ្រើស រើសយោធា មួយចំនួនឱ្យមកធ្វើការនៅមន្ទីរស២១ទួលសែ្លង មានឈ្មោះ ឌុច ប្រធានគុកនិងឈ្មោះ ហ៊ អនុ ប្រធាន។ លាង នៅក្នុងក្រុមការពារមានឈ្មោះ ហ៊ុយ ជាប្រធានក្រុម។ លាង នៅទួលសែ្លងមាន តួនាទីយាមអ្នកទោសកុំឱ្យសម្លាប់ខ្លួនឯងជាដើម យាមគ្មានការធេ្វសប្រហេសជាដាច់ខាតមានវិន័យតឹង ណាស់ បើអ្នកយាមហ៊ានដេកអ្នកទេសសម្លាប់ខ្លួនបានគឺយើងត្រូវ ទទួលទោសជំនួសវិញ។ ការងារនៅ គុកទួលសែ្លងឃើញដែលដឹក មនុស្សចេញនិងចូលតែឡានបិតខ្លុបជិតមិនឱ្យអ្នកផេ្សងឃើញទេ។ លាង ធ្លាប់បានឮសំឡេងអ្នកទោសស្រែកនៅពេលយោធា នៅមន្ទីរស២១យកទៅសួរចម្លើយម្ដងៗ។ នៅខែ ២ ឆ្នាំ១៩៧៧ លាង ត្រូវអង្គការដកយកទៅលុតដំនៅពៃ្រស ដោយសារឪពុកជាប់និន្នាការធ្វើជាមេ ឃុំជំនាន់សង្គមចាស់ រួចខែ្មរក្រហមចាប់យកឪពុកទៅសម្លាប់ចោល។ លាង អង្គការបានចាត់តាំងឱ្យធ្វើ ស្រែលើកទំនប់ជីកប្រឡាយវេទនាខ្លាំងណាស់ គ្មានអាហារហូបចុកគ្រប់គ្រាន់និងមានយោធាមួយចំនួន កំពង់តែធ្វើស្រែអង្គការហៅចុះឡើងឡានដោយប្រាប់ថា យកទៅរៀនសូត្របាត់ខ្លួនតែម្ដង។ នៅឆ្នាំ ១៩៧៩ លាង បានរត់ជាមួយកម្មាភិបាលខែ្មរក្រហមចូលពៃ្រឡើងភ្នំ គ្មានអាហារ ហូបចុកគ្រប់គ្រាន់ រស់នៅក្នុងពៃ្រជិតមួយឆ្នាំ នៅម្ដុំខេត្ដកំពង់ស្ពឺ ក្រោយមកវៀតណាមចាប់បានបញ្ជូនមកស្រុកកំណើត វិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed the Khmer Rouge sending people to office s-21 when they made mistake. When he guarded i
គាត់បានឃើញខែ្មរក្រហមបញ្ជូនអ្នកទោសដែលមានកំហុស ចូល ក្នុងមន្ទីរស២១។ ពេលយាមនៅពៃ្រស គាត់បានឃើញរណ្ដៅ សាកសព
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា