Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1050
KTI1050
Name :
ឈ្មោះ :
សែង ប៉ែន
Last Name :
នាមត្រកូល :
Seng
First Name :
នាមខ្លួន :
Pen
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01710
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 35. Present aged: 63]
«សម័យខែ្មរក្រហមអាយុ ៣៥ ឆ្នាំ។ បច្ចុប្បន្នអាយុ ៦៣ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
06031008, Kampong Thom, Stung Sen, Srayauv, Srayau
០៦០៣១០០៨, ខេត្ដកំពង់ធំ ស្រុកស្ទឹងសែន ឃុំស្រយ៉ូវ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 310.
អង្គភាពយោធាកងពល ៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Superiors :
ថ្នាក់លើ :
អឿន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1050 20050206, Srayauv Tbaung village, Srauyauv sub-district, Stung Sen district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Sor Pen, 63, the biography owner.
ខេធីអាយ១០៥០ ២០០៥០២០៦ ភូមិស្រយ៉ូវត្បូង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សម្ភាសន៍ដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ ស៊ ប៉ែន អាយុ ៦៣ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សែង ប៉ែន ភេទប្រុស អាយុ៦៣ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ប៉ែន មានប្រពន្ធឈ្មោះ រ៉ឹម មានកូនចំនួន៤នាក់ សព្វថៃ្ងប្រកបរបរ ធ្វើស្រែចម្ការ រស់នៅភូមិស្រយ៉ូវត្បូង ឃុំស្រយ៉ូវ ស្រុកស្ទឹងសែន ខេត្ដកំពង់ធំ។ ប៉ែន មានឪពុកឈ្មោះ សេង ម្ដាយ ឈ្មោះ គាល មានបងប្អូន៣នាក់ប្រុស១ស្រី២។ ប៉ែន ធ្លាប់រៀនសូត្របាន ត្រឹមថ្នាក់ទី៨ឪចាស់ឱ ឈប់រៀនមកបួសជាព្រះសង្ឃគង់នៅ វត្ដពោធិខាល រហូតដល់ប្រទេសជាតិកើតមាន សង្គ្រាមរដ្ឋ ប្រហារឆ្នាំ១៩៧០ សឹកមកជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ បន្ទាប់មកទៀតឪពុកម្ដាយបានរៀប ការប្រពន្ធឱ្យរស់នៅប្រកបរបរ ធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហមបែក ពីប្រពន្ធកូន។ មុនដំបូងចូលពៃ្រតស៊ូរំដោះជាតិខាង សមេ្ដចឪ ចូលពៃ្រម៉ាគី អង្គការបានបញ្ជូនទៅសមរភូមិវាយ ជាមួយទាហានលន់ នល់ នៅតំបន់ភូមិភាគឧត្ដរវាយចល័តរហូត ទាល់តែទទួលជ័យជម្នះបាននៅឆ្នាំ១៩៧៥។ ប៉ែន មិនបានវាយប្រយុទ្ធផ្ទាល់ទេ ដោយសារមានវ័យចំណាស់ជាងគេ អង្គការចាត់តាំងឱ្យនៅខាងសេដ្ឋកិច្ច រកម្ហូបអាហារដើម្បីយោធា នៅសមរភូមិមុខ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាចអង្គការ ចាត់តាំងឱ្យស្នាក់នៅម្ដុំផ្សារថ្មី នៅក្នុងកងពល៣១០ប្រធានឈ្មោះអឿន។ ប៉ែន នៅពេលចប់សង្គ្រាមបានទៅ លេងស្រុកកំណើតនិងបានយកប្រពន្ធ កូនមករស់នៅភ្នំពេញដែរ។ ប៉ែន អង្គការចាត់តាំងឱ្យចុះទៅ ធ្វើស្រែនៅបឹង សំយ៉ាប កប់ស្រូវ ខ្មួយនៅម្ដុំជាយក្រុង បែកពីប្រពន្ធកូន ធ្វើការងារនៅកនែ្លងផេ្សងគ្នាយូរៗបាន ជួបគ្នាម្ដង។ នៅឆ្នាំ១៩៧៦៧៧ កម្មាភិបាលខែ្មរក្រហម មួយចំនួនធំ អង្គការហៅទៅរៀនសូត្រតែមិនឃើញត្រឡប់មកវិញ ទេ។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពយួនចូលមកដល់ កម្មាភិបាលខែ្មរក្រហមនាំគ្នារត់ទៅព្រំដែនវៀតណាម ខ្លះក៏ រត់ទៅរកស្រុកកំណើតវិញដែរ។ ប៉ែន នាំប្រពន្ធកូនរត់ចូល ពៃ្រក៏បាន ឃើញយោធាខែ្មរក្រហមសម្លាប់គ្នាដែរ ពេលនោះយើងធ្វើដំណើរមានការភ័យខ្លាចខ្លាំងណាស់ មិនដឹងថា ជាក្រុមណាក្រុមណីទេ។ ប៉ែន ធ្វើដំណើរចូល ពៃ្រកូនៗមានជំងឺតាមផ្លូវស្លាប់អស់បីនាក់ បន្ទាប់មក រកផ្លូវមកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា