Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0277
KPI0277
Name :
ឈ្មោះ :
អែម លី
Last Name :
នាមត្រកូល :
Em
First Name :
នាមខ្លួន :
Ly
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08108
អាយ០៨១០៨
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 47]
«បច្ចុប្បន្នអាយុ៤៧ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
07010402, Kampot, Angkor Chey, Dambauk Khpos, Sbou
០៧០១០៤០២ ខេត្ដកំពត ស្រុកអង្គរជ័យ ឃុំដំបូកខ្ពស់ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Was inducted to join the revolution.
គេនាំចូលបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
មន្ទីរពេទ្យ៦ មករា
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈឹម(១២) ភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Medical staff of 6 Makara hospital.
ពេទ្យនៅមន្ទីរពេទ្យ៦មករា
Superiors :
ថ្នាក់លើ :
That, chief of group.
ថាត ប្រធានក្រុម
Associates :
អ្នកពាក់ព័ន្ធ :
Eng, chief of sub district.
អេង ប្រធានឃុំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0277 20040714, Sbouv Andet village, Dambauk Khpos sub-district, Angkor Chey district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She said that after she quitted school in grade 11, she went to joined a mobile brigade. Then she was sent to raise an embankment in Koh Sla. On June 1978, she was sent to Phnom Penh to be a medical staff of hospital of 6 Makara. In 1980, she just returned home.
ខេភីអាយ០២៧៧ ២០០៤០៧១៤ ភូមិស្បូវអណែ្តត ឃុំដំបូក ខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ និយាយថាបន្ទាប់ពីគាត់ឈប់រៀនថ្នាក់ទី១១ គាត់បានចូលកង ចល័ត។ ក្រោយមកគេឱ្យទៅលើកទំនប់នៅកោះស្លា។ ខែ៦ ឆ្នាំ ១៩៧៨ គេបញ្ជូនគាត់ទៅធ្វើពេទ្យនៅមន្ទីរពេទ្យ៦មករានៅ ភ្នំពេញ។ ដល់ឆ្នាំ១៩៨០ គាត់បានត្រឡប់មកផ្ទះ។
Summary :
សេចក្ដីសង្ខេប :
អែម លី អាយុ៤៧ឆ្នាំ ភេទស្រី រស់នៅភូមិស្បូវអណែ្ដត ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្ដកំពត។ ឪពុករបស់លីឈ្មោះ អែម សែប និងម្ដាយឈ្មោះ បែន ទួន ហើយមានបងប្អូន៦នាក់ ស្លាប់ម្នាក់ ជាទាហាននៅក្នុងរបបខែ្មរក្រហម។ លី រៀនត្រឹមថ្នាក់ទី១១ ឪចាស់ឱ នៅវត្ដត្រពាំងគាត ឈប់បាន បន្ដិចក៏មានរដ្ឋប្រហារ ទម្លាក់សមេ្ដចសីហនុ។ នៅក្នុងជំនាន់ខែ្មរ ក្រហម លី រៀនបាន ២ឆ្នាំនៅសាលាក្នុង ភូមិដង្គោរ ដោយមានគ្រូយេត ជាអ្នក បង្រៀន (សព្វថៃ្ងរស់នៅភូមិអង្គរជុំ)។ មូលហេតុដែលលី ចូល បដិវត្ដន៍ គឺមានការឈឺចាប់ចំពោះវណ្ណៈជិះជាន់មកលើកសិករ កម្មករ ហើយចង់កសាងខ្លួនឱ្យបានល្អ។ លី ចូលកងកុមារគេឱ្យរែកដី ដំបូក ចាក់ស្រែ កាប់ដី និងរៀនពេលម៉ោងសំរាក ក្រោយមកទើបចូល កងនារី ដែលមានបូ ធ្វើជាប្រធាន។ លី ទៅលើកដីនៅជើង ភ្នំច្រកសៀម បានជាង១ខែ ហើយម៉ែ ឪទៅតាមយកអត់ឱ្យធ្វើ កងចល័តតែគេអត់ឱ្យមកទេ។ ក្រោយមកគេឱ្យលី ទៅចាំស្រែ និងដកស្ទូង ហ្នឹងលីស្ថិតនៅក្នុងចល័តឃុំ។ ឆ្នាំ១៩៧៦ លី ទៅ លើកទំនប់នៅកោះស្លា ដែលប្រធានកងវរៈឈ្មោះ យ៉ាត់ (ស្រី) ដែលគ្រប់គ្រងគ្នា៣០០នាក់។ ចំណែកប្រធានក្រុមឈ្មោះ មុំ (ស្រី)។ នៅកោះស្លារែក ដីលើកទំនប់ដែលបណេ្ដាយ១០០ម៉ែត្រ កំពស់៣០ម៉ែត្រ ហើយខ្នង៣០៤០ម៉ែត្រ។ រែកហើយ ១០០ ម៉ែត្រ រែកថែម១០០ម៉ែត្រទៀត ហើយគេចែកតាមស្រុក ទំនប់ ហ្នឹងវែងរហូតដល់កំពត។ អ្នកមូលដ្ឋាន និងអ្នក១៧មេសាគឺធ្វើការ នៅក្បែរៗគ្នា ហូបចុកក្បែរៗគ្នា ការងារគឺដូចគ្នា ហើយពេល ខ្លះធ្វើទាំងយប់ដល់ម៉ោង៩យប់ ហើយគេដាក់អំពូលម៉ែត្រឱ្យយើង ធ្វើ។ ចំពោះការហូបចុកគឺហូបបាយ មួយថៃ្ងពីរពេល។ នៅក្នុង ជំនាន់នោះមានអ្នកស្លាប់ដោយសារគ្រុនញាក់ ឈឺចាញ់ ហើយ អត់បាយ ធ្វើការហួសកំលាំង ហើយកេ្មងៗដេកមិនស្កាប់ ទើប បណ្ដាលឱ្យស្លាប់ច្រើន។ ហើយនិងនៅពៃ្រក្រោយ ទំនប់កោះស្លា មានខេ្មាចងាប់ច្រើនណាស់ គេកប់មិនឆ្ងាយប៉ុន្មានពីកនែ្លង ធ្វើការ ទេ។ ពាក់កណ្ដាលឆ្នាំ១៩៧៨ លី គេរើសឱ្យមកនៅឈូកសំរាកបាន២ថៃ្ង ទើបបន្ដឡើងមកភ្នំពេញ តាមរយៈរថភ្លើង ដែលកាលនោះមកគ្នា ច្រើនចង់ពេញមួយរទេះភ្លើង។ ពេលមកដល់ភ្នំពេញគឺទៅនៅ មន្ទីរក៥កនែ្លងដីអិន ជាកនែ្លងគេប្រជុំពួកទាហាន ប៉ូលីស។ លី នៅមន្ទីរក៥ ទំរាំរៀនច្បាប់ចេះ ទើបគេបញ្ជូនទៅមន្ទីរពេទ្យ ឯអ្នកខ្លះទៅតាមរោងពុម្ព និងរោងចក្រ។ លី ទៅមន្ទីរពេទ្យ៦ មករា។ លី ត្រូវគេបង្រៀនពីវគ្គបឋមចំនួន១ខែជាង រៀននៅ ពេទ្យកេតុមាលា ហើយអ្នកដែលបង្រៀនគឺ តាជួន ជឿន។ លី ទទួលផ្នែកលាងរបួស ចាក់ថ្នាំ អនាម័យអ្នកជំងឺ ហើយអ្នកជំងឺភាគ ច្រើនពី ស្វាយរៀង និងអ្នកលឿង ដែលជាទ័ពត្រូវរបួស ដឹកតាម កប៉ាល់មក។ ប្រធានអគារឈ្មោះ ធារី ហើយប្រធានក្រុមឈ្មោះ ថាត។ នៅពេលដែលខែ្មរក្រហមដួលរលំ លី និងអ្នកជំងឺ ក៏ដូចជាពេទ្យផេ្សង ទៀតនាំគ្នាជម្លៀសតាម រថភ្លើងទៅពោធិ៍សាត់ បាត់ដំបង ទៅដលបាត់ដំបងទើបសំរាកហូបបាយ និងដាក់អ្នកជំងឺនៅមន្ទីរ ពេទ្យ ព២ សំរាកបាន១២ថៃ្ងក៏បន្ដទៅដល់បវេលថ្មគោល ហើយដាក់អ្នកជំងឺដែលរបួសធ្ងន់ទុកនៅហ្នឹង ព្រោះមិនអាចនាំអ្នក ជំងឺទាំងអស់ទៅតាមទេ ហើយពេលហ្នឹងសំរាកបាន១អាទិត្យ វៀតណាមទៅដល់ ហ្នឹង ក៏ទៅសំឡូត ពេលទៅដល់សំឡូត គឺបែក គ្នាហើយ លី ក៏ចុះមកលាចហើយត្រឡប់មកផ្ទះវិញមក។ លី មកដល់ផ្ទះនៅឆ្នាំ១៩៨០ ក្រោយអ្នកស្រុកនិងម្ដាយ១ឆ្នាំ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា