Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0282
KPI0282
Name :
ឈ្មោះ :
ណុប សាន
Last Name :
នាមត្រកូល :
Nop
First Name :
នាមខ្លួន :
San
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00294
Gender :
ភេទ :
Female
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 17, Present aged: 46]
«សម័យខែ្មរក្រហមអាយុ១៧ឆ្នាំ។ បច្ចុប្បន្នអាយុ៤៦ឆ្នាំ
Home Village :
ភូមិកំណើត/ទីលំនៅ :
07021505, Kampot, Banteay Meas, Wat Ang Khang Tbau
០៧០២១៥០៥ ខេត្ដកំពត ស្រុកបន្ទាយមាស ឃុំវត្ដអង្គខាងត្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
A chief of sub-district recruited her to join the revolution.
ប្រធានឃុំជ្រើសរើសគាត់ឱ្យចូលបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ពេទ្យ៦ មករា
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Worker of saltfield.
Medical staff in 1975.
កម្មករនៅស្រែអំបិល។ ពេទ្យនៅឆ្នាំ១៩៧៥
Superiors :
ថ្នាក់លើ :
Ny, chief of fifty member unit. Poeun, chief of hospital of 6 Makara.
នី ប្រធានកងហា, ពឿន ប្រធានពេទ្យ៦មករា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0282 20040715, Sre Prey village, Wat Ang Khang Tbaung sub-district, Banteay Meas district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She said that after she join the revolution, she was sent to Kampot to work at saltfield. In 1975, she was sent to Phnom Penh to be a medical staff. In 1979, she returned home and got married to her husband.
ខេភីអាយ០២៨២ ២០០៤០៧១៥ ភូមិស្រែពៃ្រ ឃុំវត្តអង្គ ខាងត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ និយាយថាគាត់បន្ទាប់ពីគាត់បានចូលបដិវត្តន៍ គេបានបញ្ជូនគាត់ ទៅធ្វើស្រែអំបិលនៅកំពត។ ឆ្នាំ១៩៧៥ គេបានបញ្ជូនគាត់ទៅ ធ្វើពេទ្យនៅភ្នំពេញ។ ឆ្នាំ១៩៧៩ គាត់បានត្រឡប់មកផ្ទះវិញ និងរៀបការជាមួយប្តីរបស់គាត់។
Summary :
សេចក្ដីសង្ខេប :
ណុប សាន ភេទស្រី អាយុ៤៦ឆ្នាំ រស់នៅភូមិស្រែពៃ្រ ឃុំវត្ដអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្ដកំពត។ ឪពុករបស់សានឈ្មោះ សន និងម្ដាយឈ្មោះ ផាន់ មុំ ហើយមានបងប្អូន៦នាក់ ហើយក៏មានកូន៦នាក់ដែរ ប្រុស៣នាក់ និងស្រី៣នាក់។ សាន អត់បានរៀនទេព្រោះម្ដាយស្លាប់តាំង ពីតូច។ ឆ្នាំ១៩៧៣ សាន ត្រូវប្រធានឈ្មោះតាកែប, តាម៉ឹក ជាអ្នករើសឱ្យទៅធ្វើជានារីស្រែអំបិល រហូតដល់ឆ្នាំ១៩៧៥ ទើបចេញទៅចល័ត។ តាទុន ជាអ្នកគ្រប់គ្រងនៅស្រែអំបិលកែបហ្នឹង ហើយនី(ស្រី) ជាប្រធានក្រុម។ ហើយព្រឹកម៉ោង៥ឱ្យហូបបបរហើយចុះធ្វើរហូតដល់ថៃ្ងត្រង់សំរាក បានមួយម៉ោងទើបចូលទៀត ពេលថៃ្ងគឺអត់មានហូបអីទេ យើងដើររើសត្នោតទុំហូបខ្លួនឯងទៅ ពេលល្ងាចទើបបានហូបបាយគឺគេវាល់ចាន ហើយបើខែកេ្ដៅអំបិលដុះច្រើនគឺធ្វើទាំងយប់ដល់ ម៉ោង១២យប់ បើខែភ្លៀងអំបិលវារលាយយើងធូរកំលាំង។ ក្រោយមកផ្លាស់ទៅធ្វើស្រែអំបិលនៅ កំពង់ណុង ដែលប្រធានគេផេ្សងមិនមែនតាទុន ទេ ហើយស្រែអំបិលហ្នឹងជាស្រែអំបិលរបស់ភូមិភាគ។ នារីស្រែអំបិល៥០០នាក់គឺជិះរទេះភ្លើងទៅភ្នំពេញទាំងអស់ ហើយពេលទៅដល់ភ្នំពេញគឺនៅមន្ទីរពេទ្យ ៦ មករា។ ប្រធានពេទ្យ៦មករា គឺតាពឿន ហើយប្រពន្ធឈ្មោះ ម៉ិញ។ សាន ស្ថិតនៅផ្នែកថតឆ្លុះ ហើយយើងអត់ចេះអក្សរគឺគេបង្រៀនយើងជាក់សែ្ដង ចុះអនុវត្ដន៍តែម្ដង ហើយអ្នកបង្រៀនគឺជន ជាតិចិន។ អ្នកជំងឺភាគច្រើនជាអ្នករបួសមកពីស្វាយរៀង។ នៅពេលដែលខែ្មរក្រហមដួលរលំ សាន ជិះរទេះភ្លើង៧ថៃ្ង ៧យប់ ហើយបានជួបយួនទើបត្រឡប់មកស្រុកកំណើតវិញ និងរៀបការក្រោយ ពេលមកដល់ស្រុកកំណើត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា