Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KPI0284
KPI0284
Name :
ឈ្មោះ :
អ៊ឹង ខេន
Last Name :
នាមត្រកូល :
Ing
First Name :
នាមខ្លួន :
Khen
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I01661
Gender :
ភេទ :
Female
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 47]
«បច្ចុប្បន្នអាយុ៤៧ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
07021502, Kampot, Banteay Meas, Wat Ang Khang Tbau
០៧០២១៥០២ ខេត្ដកំពត ស្រុកបន្ទាយមាស ឃុំវត្ដអង្គខាងត្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
Was recruited to join the revolution.
គេជ្រើសរើសឱ្យចូលបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
ស្រែអំបិលកំពត, ពេទ្យ៦ មករា
DK Zone 75-79 :
តំបន់ DK 75-79 :
ភូមិភាគនីរតី, មជ្ឈឹមភ្នំពេញ
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Sre Ambil worker/ Medical staff
នារីស្រែអំបិល, ពេទ្យ
Superiors :
ថ្នាក់លើ :
Chap, chief of region. Chim, chief of group.
ចាប គណៈតំបន់, ជឹម ប្រធានក្រុម
Associates :
អ្នកពាក់ព័ន្ធ :
Khom, chief of sub district women.
ខុំ ប្រធានឃុំនារី
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
Yes
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KPI0284 20040715, Khnach village, Wat Ang Khang Tbaung sub-district, Banteay Meas district, Kampot province. Interviewed by Phann Sochea. Notes: Interviewed with the biography owner. She said that she learned to grade 10 when she was young. After she quitted school, she worked as a staff of sub-district to hold a meeting on enemy. Later she was selected as medical staff in Phnom Penh. Since she left home, she never visited her family. In the late 1979, she just returned home.
ខេភីអាយ០២៨៤ ២០០៤០៧១៥ ភូមិខ្នាច ឃុំវត្តអង្គខាង ត្បូង ស្រុកបន្ទាយមាស ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។ គាត់ និយាយថាគាត់បានរៀនដល់ថ្នាក់ទី១០ នៅពេលគាត់នៅតូច។ បន្ទាប់មកបានឈប់រៀនធ្វើជាបុគ្គលិកឃុំ ដើម្បីប្រជុំរឿង ខ្មាំង។ ក្រោយមកគេបានជ្រើសរើសទៅធ្វើពេទ្យនៅភ្នំពេញ។ ចាប់តាំងពីចេញពីផ្ទះមក គាត់មិនបានមកលេងគ្រួសាររបស់គាត់ ទេ។ ចុងឆ្នាំ១៩៧៩ គាត់បានត្រឡប់មកផ្ទះវិញ។
Summary :
សេចក្ដីសង្ខេប :
អ៊ឹង ខេន ហៅ គ្រីស ភេទស្រី អាយុ៤៧ឆ្នាំ រស់នៅភូមិខ្នាច ឃុំវត្ដអង្គខាងត្បូង ស្រុកបន្ទាយមាស ខេត្ដកំពត។ គ្រីស មានកូន៤នាក់ ប្រុស២ ស្រី២ និងមានគ្រួសារឈ្មោះ យ៉ាំ នៀម។ ឪពុករបស់ គ្រីស ឈ្មោះ អ៊ីង ណែត និងម្ដាយឈ្មោះ វង់ នឹម។ គ្រីស រៀនដល់ថ្នាក់ទី១០ឪចាស់ឱ នៅវត្ដ ពៃ្រស្វាយ។ គ្រីស ឈប់រៀនព្រោះតែអត់មានអ្នកជួយមើលគោ បន្ទាប់ពីគ្រីស ឈប់រៀនបាន ២៣ឆ្នាំស្រុកក៏កើតសង្គ្រាម ក៏នាំគ្នាស្ពាយអង្ការរត់ទៅវត្ដស្ដុកខេត្ដតាកែវ កាលហ្នឹងគេច បាន២៣ខែ។ គ្រីស ចូលដំបូងនៅឃុំទូកមាស ដឹកនាំប្រជាជនឱ្យធ្វើការ កាលហ្នឹងប្រធានឃុំគឺតាអើុង, តាតួន និងបងខុំ(ស្រី)។ ការងារនៅក្នុងឃុំគឺគ្រីស ជាអ្នកដើរប្រមូលប្រជាជនពេលគេប្រជុំ និងការខុសត្រូវ ប្រជាជន។ ក្រោយមកតាអើុង ជាអ្នកឱ្យ គ្រីស ទៅស្រែអំបិលកែបធ្វើអំបិលសំរាប់ផ្គត់ផ្គង់ តាមភូមិ ហើយក្រោយមកទៅត្រើយកោះ គឺការងារលំបាកដូចគ្នា ព្រឹកចាប់ធ្វើពីម៉ោង ៣ទៅដល់ម៉ោង១១ ទើបបានហូបបាយ ដល់ម៉ោង១ ចុះធ្វើទៀត។ បើកាលណាអំបិលដុះគឺរែកទាំងយប់ទាំងថៃ្ង ជួនកាល ៧ថៃ្ងទើបរែកអស់។ នៅស្រែអំបិលកែប និងនៅត្រើយកោះក៏មានគេសម្លាប់មនុស្សដែរ កំពុងតែធ្វើ ការៗស្រាប់តែគេថាមេក្បត់ៗ គេដឹកតាមឡានទៅបាត់។ ក្នុងមួយថៃ្ងហូបបបរ២ពេល គឺគេវាល់ចែក ហើយពេលខ្លះដាច់ភ្លើង គឺត្រូវនៅសំរាកនឹងស្រែអំបិលហ្នឹងទំរាំតែគេធ្វើភ្លើងឆេះវិញ។ ចំណែកខែ ភ្លៀងដែលមិនអាចធ្វើអំបិលបាន គឺជីកប្រឡាយដើម្បីឱ្យទឹកអំបិលចូលស្រែ។ នៅធ្វើការនៅការដ្ឋាន ស្រែអំបិលគឺធ្លាប់មានអ្នកធំៗមកទស្សនៈកិច្ចការធ្វើអំបិល។ តាវេង និងតាចាប ជាគណៈតំបន់៣៥។ ក្រោយមកគេជ្រើសរើសក្នុងចំណោម៣០០នាក់ គឺ១ក្រុមយកតែ២នាក់ ឡើងមកភ្នំពេញ។ កាលហ្នឹងជិះរទេះភ្លើងមកកាត់តាមភូមិ គ្រីស ឃើញវត្ដបែកបាក់គ្មានព្រះសង្ឃគង់ ហើយតាមផ្លូវមាន ប្រជាជនធើ្វស្រែ។ ពេលមកដល់ភ្នំពេញគឺសំរាកនៅកនែ្លងរ៉ារទេះភ្លើងហ្នឹង៤៥ថៃេ្ងទើបគេចាត់ចែង ការងារ ដោយគ្រីស និងក្មួយឈ្មោះគន់ ទៅមន្ទីរពេទ្យ៦មករា។ ពេលទៅដល់មន្ទីរពេទ្យគឺគេឱ្យពិនិត្យ ឈាមសិន បើឈាមដើម្បីឱ្យដឹងពីសុខភាព បើសុខភាពមិនសូវល្អគេឱ្យនៅដាំបាយ។ នៅកនែ្លងដាំ បាយគឺមានគ្នា១០នាក់ ហើយអ្នកស្លមានគ្នា១០នាក់ដែរ។ បើមានអ្នកជំងឺមកទាំងយប់ គឺយកបាយ សម្លរឱ្យអ្នកជំងឺទាំងយប់។ កាលហ្នឹងគេដាំបាយដោយម៉ាស៊ីម មាន៧ម៉ាស៊ីនដែលគេហៅ ថាបាយ ចំហុយ។ អ្នកស្លរនិងអ្នករកបនែ្លនៅកងជាមួយគ្នាដែលគេហៅថាកងហា ជួនកាលស្លរមាន២មុខ ជួន កាលមាន១មុខមិនទៀង ហើយបនែ្លមានត្រកួន ព្រលិត ហើយត្រីសាច់ក៏គេអ្នករកដែរ។ ទោះ គ្រីស នៅផ្នែកចុងភៅតែមិនមែនមានន័យថាហូបឆែ្អតជាងគេទេ ព្រោះមានអ្នកត្រួតពិនិត្យមួយតង់ ទៀតខ្លាច ចុងភៅហូបឆ្ងាញ់ជាងគេ។ ប្រធានក្រុមរបស់គ្រីស ឈ្មោះជឹម(ស្រី)។ នៅក្នុងមន្ទីរពេទ្យហ្នឹង មានចិន ព្រោះឈ្មោះសាង ជាអ្នកបកប្រែចិន។ គ្រីស ធ្លាប់ទៅរៀននយោបាយម្ដងនៅផ១, ផ២ ជា កនែ្លងរៀនសូត្រ ហើយគេបង្រៀនឱ្យស្គាល់មិត្ដ ស្គាល់សត្រូវ ហើយធ្លាប់ទៅមើលសិល្បៈបានម្ដង។ គ្រីស ធ្លាប់លឺថាគេយកមនុស្សទៅវ៉ៃចោលនៅទួលសែ្លង ហើយប្រធានក្រុមរបស់គ្រីស ក៏បាត់ខ្លួនដែរ តែមុនពេលដែលគេយកទៅគឺគាត់ផ្ដាំថាខោអាវគាត់នាំគ្នាយកសេ្លÃៈកទៅ ប្រហែលជាគាត់ដឹងខ្លួន ហើយ មិនឃើញគាត់ត្រឡប់មកវិញទេ។ នៅពេលដែលបែកភ្នំពេញ គ្រីស និងអ្នកជំងឺនាំគ្នាទៅតាមរថភ្លើង ទៅដល់រ៉ាមួយកនែ្លងគឺទម្លាក់អ្នកចោលខ្លះ ចោលគ្រប់តែរ៉ា ហើយគ្រីសទៅដល់ថ្មគោលក៏ចុះដើរ ហើយ កាត់ភ្នំ ទៅដល់កោះកុង ក៏ជួបជាមួយវៀតណាមនៅកោះកុង ហើយចៅហ្វាយខេត្ដថ្មីប្រាប់ឱ្យមិនបាច់ ទៅផ្ទះទេនៅជាមួយគាត់ តែគ្រីស ថានឹកផ្ទះព្រោះបែកពីផ្ទះយូរហើយ ក៏នៅបាន១០ថៃ្ងត្រឡប់មក ផ្ទះវិញចំពេលគេច្រូត។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា