PROMOTING ACCOUNTABILITY
Tip Sokheng
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0289
KPI0289
|
|
Name :
ឈ្មោះ :
|
តឹប សុខហេង
|
|
Last Name :
នាមត្រកូល :
|
Tip
|
|
First Name :
នាមខ្លួន :
|
Sokheng
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K07344
ខេ០៧៣៤៤
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR age: 25 years]
«សម័យខែ្មរក្រហមអាយុ២៥ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07021308, Kampot, Banteay Meas, Touk Meas Khang Le
០៧០២១៣០៨ ខេត្ដកំពត ស្រុកបន្ទាយមាស ឃុំទូកមាសខាងលិច
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០???
|
|
Reason to Join KR :
មូលហេតុចូល KR :
|
ម្ដាយចង់ឱ្យសមេ្ដចសីហនុចូលមកគ្រប់គ្រងប្រទេស
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
ប្រធានក្រុមអ.គរទេះភ្លើង
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
Yes
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0289 20040718, Prey KraLa village, Touk Meas Khang Lech sub-district, Banteay Meas district, Kampot province. Interviewed by Phann Sohcea. Notes: Interviewed with his younger sister Tip Laihou, and his brother-in-law Huy Saret. Hou told that after Heng joined the revolution, he left home. Since then, he disappeared completely.
ខេភីអាយ០២៨៩ ២០០៤០៧១៨ ភូមិពៃ្រក្រឡា ឃុំទូកមាស ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។ សម្ភាសដោយៈ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយ តឹប ឡៃហ៊ូ ជា ប្អូនស្រី និង ហ៊ុយ សារ៉េត ជាបងថៃ្លប្រុស។ ហ៊ូ ប្រាប់ថា បន្ទាប់ពី ហេង បានចូលបដិវត្តន៍ហើយ ហេង បានចាកចេញពី ភូមិ។ ចាប់តាំងពីពេលនោះមកបាត់ដំណឹងរហូត។
|
|
Summary :
សេចក្ដីសង្ខេប :
|
តឹប សុខហេង ភេទប្រុស អាយុ២៥ឆ្នាំ បាត់ខ្លួន កើតនៅភូមិពៃ្រក្រឡា ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្ដកំពត។ ជួបសំភាសន៍ជាមួយប្អូនស្រីឈ្មោះ តឹប ឡៃហ៊ូ អាយុ៥០ឆ្នាំ និងឈ្មោះ ហ៊ុយ សារ៉េត ជាប្អូនថៃ្ល។ ម្ដាយរបស់ហេង ស្លាប់តាំងពីជំនាន់លន់ នល់ ឯឪពុកទើបតែ ស្លាប់ជំនាន់នេះទេ។ ហ៊ូ មានកូន៦នាក់។ ហេង រៀននៅវិទ្យាល័យទូកមាស ថ្នាក់ទី៣ឪចាស់ឱ។ នៅ ពេលដែលទម្លាក់សមេ្ដចសីហនុ គឺមានលន់ នល់ហើយក៏មានខែ្មរក្រហមដែរ ពេលហ្នឹងគឺគេចាប់ឪពុក របស់ហ៊ូ ហើយមានខាងវៀតណាមដែលត្រូវជាមួយខែ្មរក្រហម ប្រាប់ថាចាប់គាត់ធ្វើអី គាត់ធ្វើតែ អាចារ្យវត្ដទេ ចំណែកម្ដាយទើបជាដងេ្ខៅប្រហុកធំជាងគេនៅទូកមាស។ ពេលដែលចាប់ឪពុករបស់ ហ៊ូ ហើយ ម្ដាយនិងហ៊ូ មានការភ័យ និងព្រួយបារម្ភ ព្រោះ ហេង បានចូលខាងទាហានហ្នឹងហើយម៉េច គេចាប់ឪពុកទៀត តែពេលទៅដល់បានជួបនឹងខាងខែ្មរក្រហម ដែលខែ្មរក្រហមស្គាល់ថាគាត់អត់មាន ធ្វើទាហានលន់ នល់ទេ ក៏ដោះលែងគាត់មកវិញ។ ហេង មិនចង់ចូលទៅក្នុងពៃ្រប៉ុន្មានទេ តែម្ដាយ ស្រឡាញ់សមេ្ដចសីហនុ ហើយកាលជំនាន់ហ្នឹងគឺសមេ្ដចគាត់អំពាវនាវឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីផ្ដួល រលំលន់ នល់ នាំសមេ្ដចចូលមកស្រុកវិញ។ ហើយម្យ៉ាងទៀតអ្នកដែលជំពាក់លុយរបស់ម្ដាយហ៊ូ មានកាំភ្លើងនិងគេមិនចង់សងលុយ ទើបគាត់ព្យាយាមជំរុញកូនឱ្យចូលធ្វើជាយោធា។ នៅពេលដែល ពួកកងទ័ពធីវគីចូលមកគឺបើកកប៉ាល់ហោះមកបាញ់រះ បាញ់ទម្លាយផ្ទះចោលអស់។ នៅពេលដែល ហេង ចូលពៃ្រគឺមានសុទ្ធតែយួន អត់មានខែ្មរទេ ក្រោយមកម្ដាយរបស់ហេង មានការស្ដាយក្រោយ ចង់យកកូនមកវិញ ដឹងថាខ្លួនឯងខុស តែអត់បានជួបកូនទេ ក៏ស្លាប់ម្ដាយនៅវត្ដអង្គស្វាយ។ កាលហ្នឹង ហ៊ូ ក៏ គេអំពាវនាវឱ្យចូលធ្វើយុទ្ធនារីដែរ តែហ៊ូ អត់ព្រមព្រោះនៅជាមួយឪពុក។ ក្រោយ មកហ៊ូនិងឪពុកទៅរស់នៅខេត្ដកំពត ហើយធ្លាប់ទទួលបានសំបុត្រពីហេង ថា ឪគាត់ដឹងម្ដាយទទួល អនិច្ចកម្ម គាត់មានចិត្ដខេ្លាចផ្សារតក់ស្លុតខ្លាំងណាស់ តែកូនបានទៅសងសឹកជាមួយអានេះៗឱ្យ អ្នកម្ដាយហើយ កូនមិនបានទៅជួបលោកឪពុកទេ កូនមិនដឹងថាពេលណាកូនបានទៅជួបលោកឪពុក និងប្អូនស្រីទេ ហើយបើលោកឪពុកយល់ការខ្វះខាតរបស់កូន សូមលោកឪពុកផ្ញើរលុយឱ្យកូនចាយផង ឱ។ សរសេរតែប៉ុណ្ណឹងគឺបាត់ដំណឹងដល់សព្វថៃ្ង។ មូលហេតុដែល ហ៊ូ ចេញទៅនៅកំពតព្រោះនៅទូក មាស អត់មានសុវត្ថិភាព ទាហានខែ្មរក្រហមនៅខាងក្រៅផ្លោងមកបិទផ្លូវ ផ្ដាច់ស្បៀង ព្រោះទាហាន លន់ នល់ នៅខាងក្នុង នៅយូរៗដាច់បាយ ដូចេ្នះក៏នាំកូន និងឪពុកទៅចោលផ្ទះ យករួចតែខ្លួន នៅឆ្នាំ៧២។ ចុង៧២ ចូល៧៣ ពីរនាក់ឪពុកកូននាំគ្នាទៅរស់នៅភ្នំពេញជាមួយបងប្អូន ហើយក៏ រៀបការជាមួយបងប្អូនដែលធ្វើជាទាហានលន់ នល់។ ពេលដែលហ៊ូ ទៅភ្នំពេញគឺស្រុកទូកមាស ខេត្ដ កំពត គឺខែ្មរក្រហមកាន់កាប់អស់ហើយ។ នៅឆ្នាំ១៩៧៥ ពេលដែលខែ្មរក្រហមជម្លៀសប្រជាជន ចេញពីភ្នំពេញ ឪពុករបស់ហ៊ូ អត់មកស្រុកកំណើតទេ គាត់ទៅស្ទឹងស្លាគូ ខេត្ដតាកែវ គាត់ថាបើមក ស្រុកគេសម្លាប់គាត់ហើយព្រោះគាត់ធ្វើធំ ហើយអ្នកដែលឡើងកាន់តំណែងធំៗសុទ្ធតែពួកស៊ីឈ្នួលគាត់ តែហ៊ូ មកស្រុកកំណើត។ ពេលដែលហ៊ូ ចេញពីស្រុកកំណើតអត់ទាន់មានប្ដី អីចឹងគេអត់ដឹងថាប្ដីរបស់ ហ៊ូ ធ្វើអីទេ អីចឹងគាត់អាចត្រឡប់មកស្រុកកំណើតបាន ហើយប្រាប់ថាប្ដីគាត់ធ្វើការរោងចក្រសាប៊ូ បើមិនជឿគាត់ធ្វើសាប៊ូឱ្យមើល ហើយគេមកឆគាត់៣៤ដង ខ្លាចគាត់កុហក តែហ៊ូ ជំហរឹងគឺគាត់ជា អ្នកលក់បនែ្ល ហើយប្ដីជាកម្មករ។ ហើយហ៊ូ នៅតែប្រកាន់ជំហរថាគាត់ជាប្រជាជនអត់ពាក់ព័ន្ធនឹងទ័ព ទើបគាត់និងប្ដីអាចរស់ពីរបបខែ្មរក្រហម។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”