PROMOTING ACCOUNTABILITY
Sao Kung
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KPI0296
KPI0296
|
|
Name :
ឈ្មោះ :
|
សៅ គង់
|
|
Last Name :
នាមត្រកូល :
|
Sao
|
|
First Name :
នាមខ្លួន :
|
Kung
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
I08688
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR age: 23 years]
«សម័យខែ្មរក្រហមអាយុ២៣ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
07010807, Kampot, Angkor Chey, Phnom Kong, Prey Ph
០៧០១០៨០៧ ខេត្ដកំពត ស្រុកអង្គរជ័យ ឃុំភ្នំកុង ភូមិពៃ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
១៩៧៥????
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
នីរតី
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
រែកដី ជីកប្រឡាយ
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KPI0296 20040712, Prey Phdao village, Phnom kong sub-district, Angkor Chey district, Kampot province. Interviewed by Em Sokhym, Noy Sophary and Beang Pivoin. Notes: Interviewed with Sao Sarum, who is his younger sister, 42 years old. She told that after Kung joined the revolution, she was sent to Phnom Penh. In 1976, she heard the Khmer Rouge arrested him to learn. Since then, she disappeared.
ខេភីអាយ០២៩៦ ២០០៤០៧១២ ភូមិពៃ្រផេ្តៅ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្តកំពត។ សម្ភាសដោយៈ អែម សុឃីម, ណយ សុផារី និងប៊ាង ពីវ័ន។ កំណត់សំគាល់ៈ សម្ភាសជាមួយ សៅ សារុំ ជាប្អូនស្រី អាយុ៤២ឆ្នាំ។ គាត់បានប្រាប់ថាគាត់ បន្ទាប់ពី គង់ ចូលបដិវត្តន៍ហើយ គាត់បានទៅភ្នំពេញ។ នៅឆ្នាំ ១៩៧៦ គាត់បានឮដំណឹងថាខែ្មរក្រហមបានយកគាត់ទៅរៀន សូត្រ។ ចាប់តាំងពីពេលនោះបាត់ដំណឹងរហូត។
|
|
Summary :
សេចក្ដីសង្ខេប :
|
សៅ គង់ ភេទប្រុស អាយុ២៣ឆ្នាំ កើតនៅភូមិជ្រោះញ ឃុំភ្នំកុង ស្រុកអង្គរជ័យ ខេត្ដកំពត។ ជួបសំភាសន៍ជាមួយ សៅ សារុំ ជាប្អូនស្រី និងយៅ ធា ជាប្អូនថៃ្ល។ ម្ដាយរបស់គង់ ឈ្មោះ ទិត គន(ស្លាប់ ដោយសារជំងឺ) និងឪពុកឈ្មោះ សៅ ពៅ(ស្លាប់ព្រោះ គេយកទៅវ៉ៃចោល) និងមានបងប្អូន៧នាក់ ស្រី៤ ប្រុស៣។ គង់ ចេញពីផ្ទះនៅឆ្នាំ១៩៧០ ព្រោះរៀនចប់ថ្នាក់នៅតានី ហើយបន្ដទៅរៀននៅភ្នំពេញ ហើយបញ្ចប់ថ្នាក់ទី១។ សារុំ ចេញពីផ្ទះទៅភ្នំពេញរស់នៅជាមួយមីងមានៅឆ្នាំ១៩៧២ ហើយ៧៥មកផ្ទះសួររកឪពុក ម្ដាយប្រាប់ថាអង្គការយកទៅរៀន សូត្រ មិនហ៊ានប្រាប់ថាគេសម្លាប់ទេ។ មូលហេតុដែលបងប្អូន របស់សារុំ ទាំងអស់ទៅនៅភ្នំពេញ ព្រោះឪពុកស្រឡាញ់ចំណេះ ដឹង ទើបឱ្យកូនទៅរៀនបន្ដនៅភ្នំពេញ ហើយឈ្លបមកយកឪពុក របស់សារុំ នៅឆ្នាំ១៩៧៤ ដោយចោទថាជាសេអ៊ីអា ដែល កាលហ្នឹង មេភូមិឈ្មោះដាំ។ ឆ្នាំ១៩៧៦ ពេលដែលប្រជុំចប់ ចង់មានយោបល់អី គេឱ្យឡើងមានយោបល់ ហើយយាយផាន ដែលជាបងស្រីរបស់ពៅ ឡើងមានមតិថា យកពៅ ទៅរៀនសូត្រ យូរម៉្លេះ មិនឃើញត្រឡប់មកវិញ គាត់ឆ្ងល់បាត់ប្អូនគាត់ ហើយ យាយផាន ហ្នឹងក្រោយមកក៏បាត់ខ្លួនដែរ។ ពេលដែលយាយផាន ឡើងតវ៉ាហ្នឹងសារុំ មិនបានចូលរួមប្រជុំទេ ព្រោះធ្លាក់ពីលើដើមដូង បាក់ជើង ហើយចាស់ៗដែលចេញពីប្រជុំគាត់មកប្រាប់សារុំ ទើបសារុំដឹងរឿងហ្នឹង។ ចំណែក គង់ ពេលដែលបែកភ្នំពេញបាន មកស្រុកកំណើតហើយម្ដាយមកប្រាប់ថាកុំនៅស្រុក កំណើត ឱ្យទៅនៅព្រែកតូច ហើយកុំប្រាប់គេថាខ្លួនរៀនបានខ្ពស់ ថាធាក់ ស៊ីក្លូ ព្រោះដឹងថាសភាព ការណ៍មិនស្រួល ឪពុកគេយកទៅបាត់ មួយហើយ។ គង់ទៅដល់ស្រុកកំណើតបាន៣ថៃ្ង ៣យប់។ ពេលដែលទៅគឺសុំសំបុត្រមេភូមិថានឹកកូន ចង់ទៅយកកូនមក រស់ នៅជុំគ្នា ហើយមេភូមិគឺរង់ចាំតែ ដំណឹង ហើយពេលដែលម្ដាយ មកវិញ គេសួរថា ឯណាអាគង់, អាមឿន? ម្ដាយថា អត់ឃើញទេ មិនដឹងជាទៅរស់នៅឯណាទេ។ គេមកចោមរោមសួរព្រោះ ជាគោលដៅដែលគេបំរុងយកទៅសម្លាប់ ហើយគេដាក់ក្រុម គ្រួសាររបស់សារុំជាសហករណ៍ត្រៀម ដែលមានជាប់ពាក់ ព័ន្ធ នឹងខ្មាំង។ នៅឆ្នាំ៧៦ គង់ ត្រូវនារីដែលជាប្រធានកងគេស្នើរ ព្រោះគេស្រឡាញ់គង់ តែគង់មិនព្រមទើបគេខឹងគេយកគង់ ទៅសម្លាប់។ គង់ រែកដី ជីកប្រឡាយនៅព្រែកតូច។ ចំណែកសារុំ មិនសូវបានរៀនខ្ពស់ទេ ព្រោះទៅរស់នៅជាមួយមីងនៅតាកែវ ហើយឧស្សាហ៍ មានគ្រាប់ផ្លោងនណាស់មិនសូវបានរៀនទេ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”