Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI0130
KTI0130
ឈ្មោះ :
ថាត
First Name :
That
Other Name :
ឈ្មោះផ្សេង :
Sim Hao
ស៊ឹម ហោ
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
I03003
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
កើតឆ្នាំ១៩៥១
Home Village :
ភូមិកំណើត/ទីលំនៅ :
06080406, Kampong Thom, Stung, Kampong Chen Cheung
០៦០៨០៤០៦ ខេត្ដកំពង់ធំ ស្រុកស្ទោង ឃុំកំពង់ចិនជើង ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពក្រសួងពាណិជ្ជកម្ម ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
កម្មករ
ថ្នាក់លើ :
ឈ្មោះ អឿន ឈ្មោះ ហុង ឈ្មោះ រិទ្ធ។
អ្នកពាក់ព័ន្ធ :
កែ ពក
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI0130 20030202 Trach villiage, Kampong Chen Cheung sub-district, Stung district, Kampong Thom province. Interviewed by Dara. P Vanthan and Sin Khin. Notes: Interviewed with That called Sim Hao, biography owner.
ខេធីអាយ០១៣០ ២០០៣០២០២ ភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង កំពង់ធំ។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និង សិន ឃិន។ កំណត់សំគាល់ៈ ជួបសម្ភាសជាមួយថាត ហៅ ស៊ឹមហោ ជាម្ចាស់ប្រវត្តិ រូបផ្ទាល់។
សេចក្ដីសង្ខេប :
ស៊ឹម ហោ ហៅ ថាត ភេទប្រុស កើតឆ្នាំ១៩៥១ជាម្ចាស់ ប្រវត្ដិរូប។ ហោ មានប្រពន្ធឈ្មោះ យន មានកូនចំនួន៦នាក់ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិត្រាច ឃុំកំពង់ចិនជើង ស្រុកស្ទោង ខេត្ដកំពង់ធំ។ ហោ មានឪពុកឈ្មាះ ស៊ឹម ម្ដាយឈ្មោះ ប្រាក់ មានបងប្អូន៨នាក់ប្រុស៥ស្រី៣។ ហោ រៀននៅ សាលាបឋមសិក្សាត្រាចបានត្រឹមថ្នាក់ទី១០ឪចាស់ឱឈប់រៀនដោយសារកើតមានរដ្ឋ ប្រហារឆ្នាំ១៩៧០ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧២ ហោ បានស្ម័គ្រ ចិត្ដចូល ធ្វើជាយោធាខែ្មរក្រហមស្ដាប់តាមការអំពាវនាវរបស់សមេ្ដចសីហនុ ឱ្យកូនចៅចូលពៃ្រម៉ាគី ដើម្បីរំដោះជាតិ ព្រោះកាលនោះមាន យន្ដហោះខាងទាហានលន់ នល់ គាំទ្រពីសហរដ្ឋអាមេរិកមកទម្លាក់ គ្រាប់បែកពាសពេញផៃ្ទប្រទេស។ ហោ ចូលទៅដំបូងអង្គការ ឱ្យហាត់ក្បួនយោធានៅម្ដុំឃុំស្រង៉ែបន្ទាប់ មកអង្គការបញ្ជូន ទៅភូមិភាគឧត្ដរ កាលនោះបានស្គាល់កែ ពក ជាប្រធានភូមិភាគ។ នៅឆ្នាំ១៩៧៣ ១៩៧៤ ហោ បានឡើងវាយជាមួយទាហានលន់ នល់ នៅខាងខេត្ដសៀមរាម។ នៅខែមករាឆ្នាំ ១៩៧៥ ហោ ត្រូវរបួសជើងនៅពេលអង្គភាពបញ្ជូនឱ្យមកឡើងវាយជាមួយ ទាហានលន់ នល់ នៅ ក្បែរទីក្រុងភ្នំពេញ។ ហោ ដេកសម្រាកព្យាបាលរបួសជាសះស្បើយទើបអង្គការបញ្ចូនមកឱ្យធ្វើការ ងារនៅភ្នំពេញ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៥ អង្គការបញ្ជូនទៅធ្វើការងារនៅកំពង់សោម ជាអ្នកលី សែងឥវ៉ានដាក់ចូលកប៉ាល់របស់ប្រទេសចិន ដូចជា កៅស៊ូ ឈើ សំឡី គ ជាដើម។ យើងក៏បាន យកសម្ភារពីប្រទេសចិនមកវិញ ដូចជាចប ប៉ែល គ្រៀម៉ាស៊ីន។ នៅពាក់កណ្ដាល ឆ្នាំ១៩៧៦អង្គការ បានបញ្ជូន ហោ ឱ្យមកធ្វើការងារ នៅក្រសួងពាណិជ្ចកម្មវិញ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជម្មដំបូង មានឈ្មោះ កុយ ធួន ពេលអង្គការចាប់ កុយ ធួន មានឈ្មោះ ហុង ឈ្មោះ រិទ្ធ។ នៅក្នុងឆ្នាំ១៩៧៧៧៨ អង្គការបានចាប់ កម្មាភិបាលខែ្មរក្រហមជាច្រើន ដូចជាឈ្មោះ អឿន ប្រធានកងពល។ ហោ បាន មានឋានៈត្រឹមប្រធាន ក្រុមដឹកនាំកម្មករ១០នាក់ នៅក្នុងក្រសួងពាណិជ្ជកម្ម ហោ បានឃើញឡានមន្ទីរ ៨៧០ មកចាប់កម្មករកំពង់តែលីសែងឈ្មោះ ជា ម្នាក់ដែលអង្គការសង្ស័យជាប់ខ្សែរយៈក្បត់ជាមួយ មេរបស់ខ្លួន។ នៅឆ្នាំ១៩៧៩ ហោ បានរត់ទៅដល់ខេត្ដបាត់ដំបង ចូលក្នុងពៃ្រឡើងភ្នំចុះភ្នំឃើញមាន មនុស្សស្លាប់ជា ច្រើនដោយសារអត់មានបាយទឹកនិងពេលខ្លះសម្លាប់គ្នាបន្ដទៀត ទៅដល់ក្នុងពៃ្រហើយ នៅតែមានការចោទប្រកាន់គ្នាជាខ្មាំង។ ហោ មានសំណាង បានគេចចេញផុតពីក្នុងពៃ្រត្រឡប់មក ស្រុកកំណើតវិញនៅខែកក្ដដាឆ្នាំ១៩៧៩។
សកម្មភាពដែលបានឃើញ :
ដឹងថា ខែ្មរក្រហមចាប់មនុស្សយកទៅសម្លាប់ចោល។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា