Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1126
KTI1126
Name :
ឈ្មោះ :
អ៊ឹម សយ
Last Name :
នាមត្រកូល :
Im
First Name :
នាមខ្លួន :
Say
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I08129
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 17. Present aged: 51]
«សម័យខែ្មរក្រហមអាយុ ១៧ ឆ្នាំ។ បច្អុប្បន្នអាយុ ៥១ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
0604????, Kampong Thom, Stung Sen, Tbaung Krapeu,
០៦០៤???? ខេត្ដកំពង់កំពង់ធំ ស្រុកស្ទឹងសែន ឃុំត្បូងក
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Division 207
អង្គភាពយោធាកងពល២០៧ ព្រំដែនវៀតណាម។
DK Zone 75-79 :
តំបន់ DK 75-79 :
Kampong Cham.
ភូមិភាគបូព៌ា«២០៣» ខេត្ដកំពង់ចាម។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Chief of group
ប្រធានក្រុម
Superiors :
ថ្នាក់លើ :
Ta Oeun, Ta Nha, chief of division.
តាអឿន, តាញ៉, ប្រធានកងពល។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1126 20050128, Chong Da village, Thbaung Krapeu sub-district, Stung Sen district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Im Say, 51, the biography owner.
ខេធីអាយ១១២៦ ២០០៥០១២៨ ភូមិចុងដា ឃុំត្បូងក្រពើ ស្រុកស្ទឹងសែន ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួនជាមួយ អ៊ីម សយ អាយុ ៥១ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
អ៊ឹម សយ ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សយ មានប្រពន្ធឈ្មោះ ស៊ឹម មានកូនចំនួនពីរនាក់ ប្រកបរបរធ្វើស្រែ ចម្ការ សព្វថៃ្ងរស់នៅភូមិចុងដា ឃុំត្បូងក្រពើ ស្រុកស្ទឹងសែន ខេត្ដកំពង់ធំ។ សយ មាន ឪពុកឈ្មោះ កឹម ស៊ន ម្ដាយឈ្មោះ យន់ មានបងប្អូន៨នាក់។ សយ កាលពីតូចមិនបានរៀនសូត្រទេ ឪពុក ស្លាប់ចោលតាំងពីឆ្នាំ១៩៧២ នៅផ្ទះជួយធ្វើស្រែចម្ការនិងឃ្វាល គោមើលថែបងប្អូននៅតូចៗ។ នៅឆ្នាំ១៩ ៧០ កើតមានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម។ កាលនោះឃើញកងទ័ពយួនចូល មកតស៊ូជួយធ្វើសង្គ្រាមច្បាំងជា មួយទាហានលន់ នល់។ នៅក្នុងភូមិក៏មានប្រធានភូមិប្រធាន ឃុំចូលមកឃោសនា ឱ្យកម្លាំងយុវជនដែលមានអាយុ១៦ឆ្នាំឡើង ទៅឱ្យទៅធ្វើជាយោធាខែ្មរក្រហមក្នុងនាមជាអ្នកសេ្នហាជាតិ។ កាល នោះគេមិនហៅយោធាខែ្មរក្រហមទេ គេហៅកងទ័ព រំដោះជាតិ។ នៅឆ្នាំ១៩៧២ សយ បានស្ម័គ្រចិត្ដចូល បម្រើចលនាខែ្មរក្រហម ព្រោះយើងមានបងប្អូនច្រើនយ៉ាង ហោចណាស់ក៏មានម្នាក់ចូលពៃ្រដើម្បីតស៊ូដែរ។ សយ ចូលដំបូងអង្គការបញ្ជូនធ្វើជាយោធានៅក្នុងភូមិភាគ កាលនោះប្រធានភូមិភាគមានឈ្មោះ កុយ ធួន។ សយ បានហាត់រៀនក្បួនយោធាចប់ អង្គការបញ្ជូនទៅសមរភូមិវាយ ជាមួយទាហានលន់ នល់ ចល័តគ្រប់កនែ្លង វាយបែកបន្ទាយលន់ នល់ ជាបន្ដបន្ទាប់ ប៉ុនែ្ដមានរបួសនិងស្លាប់ដូចគ្នា។ នៅឆ្នាំ១៩៧៤ សយ អង្គការបញ្ជូន ចូលជាមួយកងទ័ពពិសេស ដើម្បីវាយ ដណ្ដើមទីក្រុងភ្នំពេញ។ កាលនោះខាងទាហានលន់ នល់ មានយន្ដហោះ ទម្លាក់គ្រាប់បែកផង ខាងថេ្មីជើងមានរថក្រោះ ទំនើបផង ខាងទាហានខែ្មរក្រហមតូចៗផង ភ័យខ្លាំងណាស់ តែ មានកម្លាំងចិត្ដចេះតែខំតស៊ូរហូតបានទទួលជ័យជម្នះនៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ សយ មិនបានចូលទៅ ជម្លៀសប្រជាជន ចេញទីក្រុងភ្នំពេញ ដោយសារធ្វើសង្គ្រាមត្រូវរបួសជើងដេក សម្រាកនៅមន្ទីរពេទ្យព៤ តែមិនដឹងជាភូមិអីទេ ខាងលិចភ្នំពេញ ជាប់ផ្លូវជាតិលេខ៣។ ទោះបីជា សយ ត្រូវរបួសជើងបន្ដិចបន្ដួច ដេក សម្រាកព្យាបាលរបួសក៏ដោយ តែបានដឹង ប្រើល្បិចច្រើន ដើម្បីឱ្យទាហានលន់ នល់ ឆេ្លីយឱ្យត្រង់ដើម្បីបានការ ងារធ្វើវិញ តែការពិតហៅឡើងឡានយកទៅសម្លាប់ចោលទាំងអស់។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដែរ សយ បាន ជារបួសជើង អង្គការចាត់តាំងឱ្យស្នាក់នៅម្ដុំស្ពាយជ្រោយចង្វារ មានតួនាទីយាមសណÃបាគារវត្ដភ្នំ ខ្លះចុះទៅធ្វើ ស្រែតាមតំបន់ ជាយៗក្រុង។ សយ នៅក្នុងក្រសួងឃោសនាការ ចាំការពារ ភ្ញៀវមកទស្សនកិច្ចនៅប្រទេស កម្ពុជាយើង។ នៅជំនាន់ខែ្មរ ក្រហមមានឈ្មោះ កុយ ធួន ជាកម្មាភិបាលជាន់ខ្ពស់ស្លាប់ ដោយសារខុសសីលធម៌ តែមិនបានឃើញគាត់ប្រព្រឹត្ដពិតប្រាដកទេ គេនិយាយតៗគ្នាថា បើកុយ ធួន ស្រឡាញ់មិត្ដនារីណាម្នាក់បាន ហើយគាត់តែងតែឱ្យចូលជាបក្សជនជាដើម បើមានមិត្ដរីណា មានទម្ងន់គាត់ដឹង គាត់ឱ្យរៀនការជាយុវជនផេ្សង ហើយគាត់ទៅ រកនារីផេ្សងទៀត។ នៅឆ្នាំ១៩៧៦៧៧ កម្មាភិបាលមួយ ចំនួនត្រូវអង្គការចាប់ខ្លួនដូចជាប្រធាន កងពលឈ្មោះ អឿន ជាដើម។ នៅឆ្នាំ១៩៧៨ ប្រទេសយើងមានទំនាស់ជាមួយ ប្រទេសវៀតណាម ពេល នោះអង្គការបានលើកលែងគោល នយោបាយមួយចំនួនចោលដូចជាភូមិភាគឧត្ដរក្បត់លែងយកចិត្ដទុកដាក់ហើយ ព្រោះត្រូវការកម្លាំងទ័ពដើម្បីធ្វើសង្គ្រាម ឈ្លានពានជាមួយប្រទេសវៀតណាម។ សយ អង្គការបញ្ជូនទៅ ព្រំដែន វៀតណាម នៅក្នុងកងពល២០៧ ប្រធានកងពលមកពី ភូមិភាគនិរតីឈ្មោះ ញ៉។ សយ និងកម្លាំងយោធា ខែ្មរក្រហម ដំបូងបានវាយចូលទឹកដីវៀត ណាមដុំផ្សារក្រដាស។ សង្គ្រាមចេះ តែបន្ដរហូតដល់ឆ្នាំ១៩៧៩ កម្លាំងខែ្មរក្រហមធ្លាក់ដៃចាញ់សង្គ្រាម វៀតណាមនាំគ្នារត់យករួចខ្លួន។ ពេលនោះមានមនុស្ស ស្លាប់តាមផ្លូវជា ហូរហែរមិនដឹងជាកូនចៅពីណាខ្លះទេ មានទាំងប្រជាជនមានទាំងយោធាខែ្មរក្រហម។ សយ រត់ចូលពៃ្របានមួយ រយៈពេលខ្លីរស់នៅក្នុងគ្មានបាយហូប ហូប តែស្លឹកឈើពិបាកពេកក៏ចូលសារភាពនៅស្រុកចម្ការនិងបានត្រឡប់ មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញុេយាធាខែ្មរក្រហមធ្វើទារុណកម្មយោធាខែ្មរក្រហមដូចគ្នា ដែលខុសវិន័យនិងបានដឹងថា ជំនាន់ខែ្មរក្រហមច
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា