Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1116
KTI1116
Name :
ឈ្មោះ :
សៀក
First Name :
នាមខ្លួន :
Siek
Other Name :
ឈ្មោះផ្សេង :
Pring Sos
ព្រីង សុះ
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I00047
Gender :
ភេទ :
Female
ស្រី
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
06011304, Kampong Thom, Baray, Pungror, Amtorng
០៦០១១៣០៤, ខេត្ដកំពង់ធំ ស្រុកបារាយណ៍ ឃុំពង្រ ភូមិអម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Was forced to join the revolution.
ចូលបដិវត្ដដោយគេបង្ខំ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
អឿន, អាត,យន។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1116 20050227, Prasat village, Chhouk Khsach sub-district, Baray district, Kampong Thom province. Interviewed by Ysa Osman. Notes: Interviewed with Siek aka Pring Sos, the biography owner. She said that she joined the revolution in 1971 when she was 15. She was sent to Phnom Penh in 1975 and she returned home in 1979 after the Vietnamese entered Phnom Penh. Currently Siek has five children.
ខេធីអាយ១១១៦ ២០០៥០២២៧ ភូមិប្រាសាទ ឃុំឈូក ខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ សម្ភាស ដោយ អ៊ីសា ឧស្មាន។ កំណត់សំកាល់ៈ ជួបជាមួយ សៀក ហៅ ព្រីង សុះ ជាម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សៀក ហៅ ព្រីង សុះ ភេទស្រី អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ សៀក មានឈ្មោះ យឹម ជា មានកូន ចំនួន៥នាក់ ប្រុស២ស្រី៣ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិប្រាសាទ ឃុំឈូកខ្សាច់ ស្រុកបារាយ ណ៍ ខេត្ដកំពង់ធំ។ សៀក មានឪពុកឈ្មោះ ព្រីង ម្ដាយឈ្មោះ ស៊ុន មានបងប្អូន៩នាក់ ស្រី៣ប្រុស៦។ សៀក កាលពីតូចមិនបានរៀនសូត្រអីទេ ពេលធំដឹងក្ដីប្រទេសជាតិ កើតមាន សង្គ្រាមនៅផ្ទះជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧៤ សៀក បានចូលបម្រើចលនាខែ្មរក្រហម កាលនោះមិនចង់ទៅទេ តែមានបងជី ដូនមួយមកយកទៅធ្វើការ នៅក្នុងកងកុមារនៅខាងស្រុកពៃ្រឈរ ម្ដុំផ្អាវ។ ការងារ នៅទីនោះមុនដំបូងអង្គការឱ្យ រើសអាចម៌គោដើម្បីយកទៅ ធ្វើជីដាក់ស្រែ។ បន្ទាប់មកទៀត មានម្ដាយមីងឈ្មោះ យន ធ្វើជាយោធាខែ្មរ ក្រហមហើយមានតួនាទីធំ គាត់បានមកយក ទៅធ្វើការងារជាមួយ កាលនោះអាយុ១៥ឆ្នាំគាត់ឱ្យចូលធ្វើជា យោធាខែ្មរក្រហមមានតួនាទីជាអ្នកដឹកជញ្ជូនគ្រាប់ចូល សមរភូមិវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច មីងយន ចាត់តាំងឱ្យមក ធ្វើការងារនៅភ្នំពេញ នៅក្នុងកងពល៣១០ អង្គការចាត់តាំង ឱ្យចុះធ្វើស្រែនៅម្ដុំកប់ស្រូវ បឹងសំយ៉ាប ជាដើម។ បន្ទាប់មក ទៀត មីង យន បានទៅស្រុក កំណើតនាំយកឪពុកម្ដាយបងប្អូនបង្កើតឱ្យមកធ្វើការនៅភ្នំពេញដែរ។ សៀក បានជួបឪពុកម្ដាយបានតែមួយ ភេ្លតទេ អង្កាការបំបែកឱ្យទៅ ធ្វើការនៅកនែ្លងផេ្សង។ បន្ទាប់មកទៀតមិនដឹងជាឆ្នាំប៉ុន្មានទេ មីង យន បាត់ខ្លួន មិនដឹងជាទៅណាទេ ក្រោយមកទៀតបានឃើញ ឈ្មោះ អាត ភេទស្រី មានមាឌធំ មកពីភូមិភាគនិរតីមកគ្រប់ គ្រងជំនួសឈ្មោះ យន វិញ។ អាត មានចិត្ដកាចសាហាវណាស់ មានឈ្មោះ រ៉ាត់ ឃ្លានពេកក៏ទៅគាស់ដំឡូង មួយយកមកហូប ឆៅបានតែបន្ដិច ឈ្មោះ អាត ឃើញក៏ចាប់ចងវះពោះឱ្យយុវជន យុវនារីគេឃើញនិងភ្នែក ដើម្បីកុំឱ្យយកគំរូតាម។ បន្ទាប់ទៀត សៀក ឈប់ធ្វើស្រែហើយអង្គការចាត់តាំងឱ្យទៅខាងសេដ្ឋកិច្ចវិញ អង្គ ការប្រគល់រទេះសេះមួយសម្រាប់ដឹកស្បៀងអាហារ អង្ការត្រីសាច់ ប្រហុកផ្អកជាដើម។ មានថៃ្ងមួយ សៀក បានជួបឪពុកជាអ្នកនេសាទត្រី ក៏មិនហ៊ានទៅជិតឪពុកនិង មិនហ៊ាននិយាយរកគ្នាទេ បានត្រឹមឈរមើលរាងខ្លួន។ នៅឆ្នាំ១៩៧៩ កម្មាភិបាលខែ្មរក្រហមនាំគ្នារត់ចូលពៃ្រ ពេលនោះ សៀក បានរត់ទៅដល់ភ្នំឧិរ៉ាល់បានជួប ឈ្មោះ អាត ម្ដងទៀត អាត នៅតែមានចិត្ដកាចសាហាវដដែលហ៊ានសម្លាប់មនុស្សក្នុងពៃ្របន្ដទៀតមិនថាប្រុស ឬស្រីទេ ឱ្យតែគាត់ខឹង។ មានថៃ្ងមួយបងអាត ប្រើឈ្មោះ សៀក ឱ្យទៅរកល្ហុង តែសៀក ស្ដាប់មិនបានក៏ទៅ សួរម្ដងទៀតថា មិត្ដបងហុងៗអីគេខ្ញុំមិនស្គាល់ទេ ពេលនោះអាត ខឹងភ្លាមចង់យកទៅកសាង តែបានឈ្មោះ ជាតិ អនុប្រធាន សុំបងអាត ថា សៀក នេះគ្នាស្លូតណាស់ គ្នាស្ដាប់មិនបានក៏សួរ បងម្ដងទៀត ពេលនោះអាត ក៏យល់ព្រមហើយ សៀក បានឡើងភ្នំជាមួយឈ្មោះ ជាតិ វិញ លែងបានជួបឈ្មោះ អាត បន្ដទៀត។ សៀក រស់នៅក្នុងពៃ្រធ្វើជាយោធាប្រឆាំងជាមួយ កងទ័ពវៀតណាមបន្ដទៀត យោធាដំបូងមានគ្នារាប់ពាន់នាក់ ដល់យូរៗទៅគ្មានអីហូបណាមួយគ្រុនចាញ់ផងស្លាប់ជាបន្ដបន្ទាប់។ ពេលនោះ ប្រធានឈ្មោះ ជាតិ ប្រាប់ថា បើយើងទាំងអស់គ្នា មិននាំគ្នាចុះទៅក្នុងភូមិដើម្បីរកស្បៀងទេ ប្រាកដជាស្លាប់ទាំង អស់គ្នា គិតគ្នាហើយបែងចែក ជាច្រើនក្រុមដើម្បីចុះមកភូមិ ពេលចុះពីលើភ្នំមកមានចម្ការដំឡូងរាប់ហិចតាក៏នាំគ្នាគាស់សេ្ងាហូបតែម្ដង។ ពេល នោះមិនជាយ៉ាងម៉េច ពេលចូលទៅគ្មានឃើញ ពីណាទេ ពេលដឹកដំឡូវចេញពីចម្ការវិញ ស្រាប់តែកងទ័ពវៀត ណាមព័ន្ធជាប់។ ពេលនោះគ្មានកម្លំាងដើម្បីប្រឆាំងទេ បានត្រឹមសុំថា កុំអាលសម្លាប់ខ្ញុំចាំខ្ញុំហូបឆែ្អតសិន កាល នោះមានអ្នកបកប្រែខែ្មរប្រាប់ថា មិនអីទេ កុំភ័យអីគេយក មករៀនសូត្រនៅខេត្ដបាត់ដំបង។ សៀក នៅរៀន សូត្របានបីខែ កងទ័ពវៀតណាមដឹកមកទុកត្រឹមខេត្ដកំពង់ធំ យើងរកផ្លូវទៅ ផ្ទះរាងខ្លួនទៅ ពេលដើរទៅមិនបាន ស្គាល់ភូមិពិតប្រាកដទេ តែសំណាងបានជួបឪពុកធំម្ដាយធំស្គាល់ក៏នាំទៅដល់ផ្ទះ បានជួបឪពុកម្ដាយវិញ តែឪ ពុកម្ដាយមើលកូនមិនចង់ ស្គាល់ទៅវិញ ព្រោះសៀក ឈឺជ្រុះសក់អស់ហើយ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញផ្ទាល់ភ្នែកខែ្មរក្រហមសម្លាប់មនុស្ស។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា