Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0015
KHI0015
Name :
ឈ្មោះ :
ឡាច មៀន
Last Name :
នាមត្រកូល :
Lach
First Name :
នាមខ្លួន :
Mien
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K09319
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
បច្ចុប្បន្នអាយុ៤៤ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04070905, Kampong Chhnang, Sumaki Meanchey, Thlork
០៤០៧០៩០៥ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំធ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
បង្ខំ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Duch, chief of prison PS. Phal, chief of Ta Khmao prison. Pho, deputy chief of Ta Khmao prison. Huy,
ឌុច ប្រធានគុកប៉េអេស, ផល ប្រធានគុកតាខ្មៅ, ផូ អនុប្រធាន គុកតាខ្មៅ, ហ៊ុយ សាមាជិកផ្នែកធ្វើស្រែនៅពៃ្រស
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0015 20020616, Spean Dek village, Thlork Vien sub-district, Sumaki Meanchey district, Kampong Chhnang provicne. Notes: Interviewed by Ysa Osman, Dara P.vanthan and Phann Sochea. Notes: Interviewed with the biography owner.
ខេអេកអាយ០០១៥ ២០០២០៦១៦ ភូមិស្ពានដែក ឃុំធ្លក វៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន, វ៉ាន់ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់ សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឡាច មាន ភេទប្រុស អាយុ៤៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ មាន គាត់មានប្រពន្ធឈ្មោះ ខុម មានកូនចំនួន៧នាក់ សព្វថៃ្ងប្រកបមុខ របរធ្វើស្រែចម្ការ រស់នៅភូមិស្ពានដែក ឃុំធ្លកវៀន ស្រុក សាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ មាន គាត់មានឪពុកឈ្មោះ ឡាច ឡុង ម្ដាយឈ្មោះ ម៉ម សុន មានបងប្អូន៦នាក់។ មាន ធ្លាប់រៀន សូត្របាន ត្រឹមថ្នាក់ទី១០ឪចាស់ឱ នៅសាលាបឋម សិក្សា ស្ពានដែក។ ពេលឈប់រៀនមកបួសជាព្រះសង្ឃនៅវត្ដឈូកបាន ដល់ឆ្នាំ១៩៧២ ពេលប្រទេសជាតិកើតមានសង្គ្រាម លោកសង្ឃ មិនព្រមសឹកអង្គការចាត់តាំងឱ្យចុះធ្វើស្រែ លើកទំនប់ជីកប្រឡាយ ដោយសារពិបាកលោកសង្ឃសឹកទាំងអស់។ នៅឆ្នាំ១៩៧៤ អង្គការសរសេរសំបុត្រ មកដល់ផ្ទះប្រាប់ឱ្យចូលធ្វើកងឈ្លប ប្រចាំភូមិឃុំដើម្បីការពារប្រជាជនមិនឱ្យទាហានលន់ នល់ ចូលមកធ្វើបាប។ មាន បានចូលធ្វើជាកងឈ្លបមិនបានប៉ុន្មានខែផង អង្គការចាត់តាំងឱ្យទៅធ្វើជាយោធាស្រុក១២តំបន់៣១ ហាត់ ក្បួនយោធាចប់ អង្គការបញ្ជូនទៅសមរភូមិវាយជាមួយទាហានលន់ នល់ ឈរជើងត្រឹមបន្ទាយលង្វែកមិនបាន ឡើងវាយទៅ ដល់ភ្នំពេញទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការចាត់តាំងឱ្យទៅធ្វើ ការងារនៅភ្នំពេញ។ មាន បានទៅដល់បឹងទំពុន អង្គការចាត់តាំងឱ្យចឹញ្ចឹមជ្រូកប្រហែល ជាកន្លះខែ អង្គការចាត់ តាំងឱ្យទៅរៀនក្បួនយោធានៅស្ទឹង តាខ្មៅជាមួយមិត្ដភក្ដិឈ្មោះ មឿន ឈ្មោះ ផៃ ឈ្មោះ យាន ដែលចេញពី ស្រុកភូមិជាមួយគ្នា។ ពេលរៀនចប់ អង្គការចាត់តាំង ឱ្យឈ្មោះ មាន យាមអ្នកទោសនៅតាខ្មៅបានប្រហែលជា បីខែ អង្គការឱ្យមកយាមអ្នកទោសនៅឪប៉េអេសឱជិតផ្សារទៀត។ នៅឆ្នាំ១៩៧៦៧៧ បានអង្គការចាត់តាំង ឱ្យមកធ្វើការងារ នៅមន្ទីរស២១ ទួលសែ្លង។ មាន បានធ្វើការនៅក្នុងក្រុមសួរ ចម្លើយ ដែលមានប្រធានគុក ឈ្មោះ ឌុច ជាអ្នកបង្រៀនឱ្យសួរ នៅពេលណាក្រុមសួរចម្លើយសួរមិនចេញចម្លើយឱ្យអង្គការ ពេលនោះមាន ឈ្មោះ ឌុច និងឈ្មោះ ចាន់ ជាអ្នកសួរម្ដង។ ពេលសួរអ្នកទោសមានឧបករណ៍ដូចជារំពាត់ ខ្សែតី ខ្សែភ្លើងឆក់ ច្រកស្បោងផ្លាស្ទិចជាដើម។ ពេលសួរបានចម្លើយជួនណា ឱ្យអ្នកទោសសរសេរដោយខ្លួនឯង បើអ្នកទោសមិន ចេះអក្សរយើង ត្រូវតែសរសេរឱ្យអ្នកទោស ពេលសួរមនុស្សម្នាក់យើងមានគ្នា ដល់ទៅបីនាក់ មានអ្នកសួរមាន អ្នកចាំកត់ត្រាចម្លើយជាដើម។ នៅមន្ទីរស២១ ទួលសែ្លងមានអ្នកទោសច្រើនណាស់ ជួនបានចម្លើយគ្រប់ គ្រាន់ហើយអង្គការបញ្ជូនចេញហើយ មានអ្នកទោសថ្មីចូលមកជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀត ណាមចូលមកដល់កម្មាភិបាលខែ្មរក្រហម នាំគ្នារត់ចូលពៃ្រ ដើម្បីសំដៅទៅភូមិភាគបូពាយ័ព្យខាងព្រំដែនថៃ តែ មាន បានរត់ចូលពៃ្រតែមួយរយៈពេលខ្លីក៏សមេ្រចចិត្ដ ត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
When prisoners was interrogated already and they did not confess, the prisoners would send to Hor an
នៅពេលដែលគេសួរអ្នកទោសហើយ តែអ្នកទោសនេះនៅតែមិន ព្រមឆេ្លីយ គេបានបញ្ជូនអ្នកទោសនោះឱ្យបងហ៊វិញ និងឌុច ដើម្បី
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា