Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1123
KTI1123
Name :
ឈ្មោះ :
សូរ សាន
Last Name :
នាមត្រកូល :
So
First Name :
នាមខ្លួន :
San
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
I07769
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 26]
«សម័យខែ្មរក្រហមអាយុ ២៦ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
06040710, Kampong Thom, Sandan, Sandan, Sandan
០៦០៤០៧១០, ខេត្ដកំពង់ធំ ស្រុកសណ្ដាន់ ឃុំសណ្ដាន់ ភូម
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1970????
១៩៧០????
Reason to Join KR :
មូលហេតុចូល KR :
He voluntarily folowed his friend to join the revolution.
ចូលបដិវត្ដន៍ដោយស្ម័គ្រចិត្ដទៅតាមមិត្ដភ័ក្ដិ។
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1123 20050215, Sandan village, Sandan sub-district, Sandan district, Kampong Thom province. Interivewed by Prum Phala. Notes: Interviewed with Ton Han, 56, older brother.
ខេធីអាយ១១២៣ ២០០៥០២១៥ ភូមិសណ្តាន់ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សម្ភាសដោយដោយ ព្រំ ផល្លា។ កំណត់សំគាល់ៈ ជួបជាមួយ តន់ ហាន អាយុ ៥៦ ឆ្នាំ ត្រូវ ជាបងប្រុស។
Summary :
សេចក្ដីសង្ខេប :
សូរ សាន ភេទប្រុស កើតឆ្នាំ១៩៧៥ បាត់ខ្លួន។ ជួបជាមួយឈ្មោះ តន់ ហាន អាយុ៥៦ឆ្នាំត្រូវជាបង ប្រុស។ សាន មានឪពុកឈ្មោះ តន់ សូរ ម្ដាយឈ្មោះ ម៉ី ថោ មានបងប្អូន៦នាក់ មានស្រុក កំណើតនៅភូមិ សណ្ដាន់ ឃុំសណ្ដាន់ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។ សាន ធ្លាប់រៀនត្រឹមថ្នាក់ទី១២ឪចាស់ឱ ឈប់រៀនដោយ សារកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុនៅឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧០ សាន បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរ ក្រហមតាមរយៈមិត្ដភក្ដិ។ នៅពេលប្រទេសជាតិកើតមានសង្គ្រាម កម្លាំងយុវជនមិនបានលាក់ខ្លួននៅ ផ្ទះបានស្រួលទេ បើយើង មិនចូលពេលនេះក៏ពេលក្រោយដែរ។ ណាមួយពេលនោះបានដឹងថា សមេ្ដចសីហនុ ប្រកាសវិទ្យុពីក្រុងប៉េកាំងប្រទេសចិនមកថា ឱ្យកូនចៅចូលពៃ្រម៉ាក់គីដើម្បីរំដោះជាតិ។ កាលនោះកម្លាំងយុវជន មានទឹកចិត្ដស្រឡាញ់ជាតិ ចង់បានសមេ្ដចឪឱ្យមកកាន់ប្រទេស ជាតិវិញ។ សាន ពេលចូលដំបូងអង្គការបញ្ជូន ឱ្យទៅត្រឹម ឃុំមួយរយៈពេលខ្លី អង្គការបញ្ជូនទៅយោធាតំបន់ មិនបានដឹងថា អង្គការបញ្ជូនទៅសមរភូមិណាខ្លះ ទេ កាលនោះសង្គ្រាមវាយ ជាមួយទាហានលន់ នល់ ជាខែ្មរដូចគ្នា។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ក៏មិនឃើញប្អូនឈ្មោះ សាន ត្រឡប់លេងស្រុកកំណើតវិញទេ តែបានទទួលពត៌មានតាមកូនអ្នក ភូមិដែលទៅធ្វើជាយោធាជាមួយគ្នាប្រាប់ថា សាន ធ្វើជាយោធានៅភ្នំពេញ ត្រូវរបួសបន្ដិចបន្ដួច។ តាំងពីបាន ទទួលដំណឹងហើយមិនឃើញមានដំណឹងអីទៀតបាត់ឈឹងរហូត
មកដល់ពេលនេះ។ នៅឆ្នាំ១៩៧៩ ចេះតែខិតខំ សួរនាំគេឯងដែរ តែរកមិនឃើញសោះ បងប្អូនបង្កើតដែលបានចូលបម្រើចលនាខែ្មរ ក្រហមបាត់ខ្លួនអស់បួននាក់ សព្វថៃ្ងនៅសល់តែពីរនាក់ទេ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា