PROMOTING ACCOUNTABILITY
Chheng Buon
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1122
KTI1122
|
|
Name :
ឈ្មោះ :
|
ឆេង បួន
|
|
Last Name :
នាមត្រកូល :
|
Chheng
|
|
First Name :
នាមខ្លួន :
|
Buon
|
|
Other Name :
ឈ្មោះផ្សេង :
|
Bien
បៀន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I06323
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 28. Present aged: 45]
«សម័យខែ្មរក្រហមអាយុ ២៨ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៥ ឆ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040205, Kampong Thom, Prasat Balang, Kraya, Angl
០៦០៤០២០៥ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំក្រយ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1973????
១៩៧៣????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៥០២ ខេត្ដកំពង់ឆ្នាំង។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
ភូមិភាគបស្ចឹម«៤០១» ខេត្ដកំពង់ឆ្នាំង។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
តារវៃ តាធួក។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1122 20050120, Anlung Cho village, Kraya sub-district, Prasat Balang district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Chheng Buon aka Bien, the biography owner.
ខេធីអាយ១១២២ ២០០៥០១២០ ភូមិអន្លង់ជោរ ឃុំក្រយា ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វីរៈ។ កំណត់សំគាល់ៈ ជួបជាមួយ ឆេង បួន ហៅបៀនម្ចាស់ ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សែម បួន ហៅ បៀន ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ បួន មានប្រពន្ធឈ្មោះ សៀក មានកូន ចំនួនពីរនាក់ សព្វថៃ្ងប្រកប របរធ្វើស្រែចម្ការ រស់នៅភូមិអន្លង់ជោរ ឃុំក្រយា ស្រុក ប្រាសាទបល្ល័ង្គ ខេត្ដកំពង់ ធំ។ បួន មានឪពុកឈ្មោះ សែម ឆេង ម្ដាយឈ្មោះ ចាន់ ឡេង មានបងប្អូនបង្កើតបីនាក់។ បួន ធ្លាប់រៀន បានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកបួសជាព្រះសង្ឃនៅ វត្ដផេ្ដÃៈក។ នៅឆ្នាំ១៩៧០ កើតមានរដ្ឋប្រហារ ក្រោយមក សឹកមកវិញ ប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៣ ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម កាលនោះបើយើងមិន ចូលមានគេនិយាយថា យើងកំសាកនៅក្រោមកន្ទុយក្បិននារី។ ពេលចូលដំបូងអង្គការ បញ្ជូនធ្វើជាយោធាត្រឹមស្រុកទេ តែ ក្រោយមកទៀតបញ្ជូនទៅភូមិភាគតែម្ដងហាត់រៀនក្បួនយោធាចប់ អង្គការ បញ្ជូននៅខេត្ដកំពង់ចាម។ បន្ទាប់មកទៀត អង្គការបញ្ជូនមកសមរភូមិវាយជាមួយទាហានលន់ នល់ នៅម្ដុំផ្អាវ ចេះតែវាយរំកិលមករហូតដល់បន្ទាយលង្វែក ព្រែកព្នៅចូល ដល់ភ្នំពេញ។ នៅឆ្នាំ១៩៧៥ បួន នៅក្នុងកងពល ៣១០ ប្រធានកងពលឈ្មោះ អឿន។ នៅពេលខែ្មរក្រហមវាយចូល ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ ពេលនោះ ប្រជាជនអង្គ ការជម្លៀសទាំងអស់។ បួន ស្នាក់នៅម្ដុំវត្ដភ្នំ អង្គការចាត់ តាំងឱ្យចុះធ្វើស្រែនៅម្ដុំតំបន់ជាយៗក្រុង ភ្នំពេញ។ នៅឆ្នាំ១៩ ៧៦៧៧ អង្គការបានចោទប្រធានកងពលថាក្បត់ រួចចាប់ខ្លួន យកទៅបាត់ រួមទាំង យោធាមានឋានៈខ្ពស់មួយចំនួនថែមទៀត។ នៅឆ្នាំ១៩៧៧ យោធានៅក្នុងកងពល៣១០ រួមទំាង បួន អង្គ ការបញ្ជូននៅធ្វើការលុតដុំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នំាង។ បួន នៅធ្វើការនៅក្នុងព្រលានយន្ដហោះមួយ រយៈឃើញតាម៉ុក គាត់ទៅមើលហើយបានប្រាប់ពួកយោធាថា មេអស់ឯងនេះ គេចាប់ហើយ នៅតែអស់ឯង នេះទេ។ នៅកនែ្លងព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំង ប្រធានកងពល៥០២ឈ្មោះ តារវៃនិងឈ្មោះ ធួក មកពី ភូមិភាគនិរតី។ នៅក្នុងព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំង មិនត្រឹមធ្វើការងារលំបាកហូបមិនឆែ្អតទេ ថែមទាំងចាប់ មនុស្សធ្វើទារុណកម្មនិងចាប់យកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវៀតណាមវាយចូលមកដល់ នាំគ្នារត់ចូលពៃ្រឡើងភ្នំចុះភ្នំ គ្មានអាហារហូបចុក ជួនណាហូប តែស្លឹកឈើទេ ខ្លះមានជំងឺគ្រុនចាញ់ស្លាប់ទៅ។ នៅឆ្នាំ១៩៨០ ជួបការលំបាកពេកបានរត់ចោលក្រុមខែ្មរក្រហមវិញ ដើម្បីមក សារភាពជាមួយខាងរដ្ឋាភិបាល រៀនសូត្រនយោបាយមួយរយៈ ពេលខ្លីក៏បានត្រឡប់មកស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានសម្លាប់មនុស្ស។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”