PROMOTING ACCOUNTABILITY
Saom Kao
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1121
KTI1121
|
|
Name :
ឈ្មោះ :
|
សោម កោ
|
|
Last Name :
នាមត្រកូល :
|
Saom
|
|
First Name :
នាមខ្លួន :
|
Kao
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I00426
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 17. Present aged: 48]
«ជំនាន់ខែ្មរក្រហមអាយុ ១៧ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៨
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040103, Kampong Thom, Prasat Balang, Daung, Krou
០៦០៤០១០៣ ខេត្ដកំពង់កំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1974????
១៩៧៤????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
អង្គភាពកងពលកងពល ៣១០
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
Oeun, Ret, chieves of division 310. Ta Ek, chie of battalion
អឿន, រ៉េត ប្រធានកងពល ៣១០, តាឯកប្រធានវរៈសេនាតូច
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1121 20050117, Krour village, Daung sub-district, Prasat Balang district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Saom Kao, 48, the biography owner.
ខេធីអាយ១១២១ ២០០៥០១១៧ ភូមិគ្រួ ឃុំដូង ស្រុកប្រា សាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសន៍ដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ សោម កោ អាយុ ៤៨ ឆ្នាំ ជាម្ចាសប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សោម កោ ហៅ កាន ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ កោ មានប្រពន្ធឈ្មោះ ហាក់ មានកូន ចំនួន៧នាក់ សព្វថៃ្ង ប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិគ្រូ ឃុំដូង ស្រុកប្រាសាទ បល្ល័ង្គ ខេត្ដកំពង់ធំ។ កោ មានឪពុកឈ្មោះ សៀម ម្ដាយឈ្មោះ ញ៉ក់ មានបងប្អូន៧នាក់ស្រី២ប្រុស៥។ កោ ធ្លាប់រៀននៅសាលា បឋមសិក្សាដូងត្រឹមថ្នាក់ទី៩ឪចាស់ឱ ឈប់រៀននៅឆ្នាំ១៩៧០ ដោយសារកើតមានរដ្ឋប្រហារ។ កោ បានមក រស់នៅ ជាមួយឪពុកម្ដាយប្រកបរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧៤ បានស្ម័គ្រចិត្ដចូលធ្វើជាយោធាខែ្មរក្រហម ឪពុកម្ដាយ ក៏មិនបានថាអីដែរ ព្រោះនៅក្នុងភូមិនេះយុវជនយុវនារីនាំគ្នា ចូលពៃ្រដើម្បីរំដោះជាតិ ម្នាក់ៗគិកចឹង ឯង ព្រោះប្រជាជនបាន ឃើញការទម្លាក់គ្រាប់ជាក់សែ្ដង។ កោ អង្គការបញ្ជូនទៅហាត់ ក្បួនយោធានៅបន្ទាយ ស្ទោង មានកម្លាំងយោធារាប់រយរាប់ពាន់ នាក់។ កោ អង្គការបញ្ជូនទៅធ្វើជាយោធានៅភូមិភាគឧត្ដរ នៅក្នុង កងពលទី១ ប្រធានកងពលឈ្មោះ អឿន។ កោ បានវាយចូលដល់ទីក្រុងភ្នំពេញ នៅឆ្នាំ១៩៧៥ ហើយបាន ចូលរួមជម្លៀសប្រជាជនចេញពីទីក្រុងតាមបញ្ជារបស់ថ្នាក់លើ។ នៅពេលខែ្មរក្រហមបានឡើងកាន់អំណាច កងពលទី១បាន ផ្លាស់ទៅជាកងពល៣១០វិញ ប្រធានកងពលឈ្មោះ អឿន ដដែល។ ក្រោយមកសង្គ្រាមបាន បញ្ជប់ អង្គការចាត់តាំងឱ្យ យោធាគ្រប់ភូមិភាគ ភាគច្រើនចុះធ្វើស្រែចម្ការដូចជាប្រជា ជនដែរ។ កោ អង្គការ ចាត់តាំងឱ្យចឹញ្ចឹមជ្រូកនៅជិតស្ពាន ជ្រោយចង្វារ ដល់ពេលជ្រូកមានជំងឈឺងាប់អស់ជាច្រើនក្បាល អង្គការ បញ្ជូនឱ្យទៅធ្វើការនៅក្នុងម៉ាស៊ីនកិនស្រូវវិញ។ នៅឆ្នាំ១៩៧៦៧៧ អង្គការបានចាប់ផេ្ដីមបោសសម្អាតកង ពល៣១០ ចាប់ប្រធានកងពលឈ្មោះ អឿន និងកម្មាភិបាល យោធាថ្នាក់ក្រោមអស់មួយចំនួនទៀត។ អង្គការ បានចោទយោធា នៅក្នុងកងពល៣១០ថា មានផែនការក្បត់ចង់ធ្វើរដ្ឋប្រហារទម្លាក់ លោកប៉ុល ពត។ កោ បាន ធ្វើការងានៅកនែ្លងរោងកិនស្រូវ រួចដឹកជញ្ជូនទៅឱ្យយោធានៅសមរភូមិមុខកំពង់ ជាប់ដវៃាយជាមួយទាហានយួន តាមព្រំដែន ខាងខេត្ដកំពង់ចាម។ កោ មានប្រធានកងពលថ្មី មកពីភូមិភាគនិរតីឈ្មោះ ញ៉ កងពល២០៧ ប្រចាំការព្រំដែនវៀតណាម។ នៅចុងឆ្នាំ១៩៧៨៧៩ កោ បានយកឡានដឹកអង្ការទៅឱ្យយោធានៅព្រំដែន វៀតណាម បានទៅដល់ត្រឹមតំបែរ ខេត្ដកំពង់ចាម។ ពេលនោះកងទ័ពវៀតណាមបានវាយចូលមកដល់ ឡាន ដឹកអង្ការក៏មកក្រោយមកសំដៅទីក្រុងភ្នំពេញវិញ។ នៅឆ្នាំ១៩៧៩ កោ បានត្រឡប់មកស្រុកកំណើតវិញ បាន ដឹងថា មិត្ដភក្ដិដែលចូលធ្វើជាយោធាជាមួយគ្នាបានដឹងថា បាត់គ្នាច្រើនណាស់។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានការបោសសម្អាតយោធានៅក្នុងកងពល ៣១០។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”