PROMOTING ACCOUNTABILITY
Saom Loeur
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1125
KTI1125
|
|
Name :
ឈ្មោះ :
|
សោម លឿ
|
|
Last Name :
នាមត្រកូល :
|
Saom
|
|
First Name :
នាមខ្លួន :
|
Loeur
|
|
Other Name :
ឈ្មោះផ្សេង :
|
Phal
ផល
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03383
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 18. Present aged: 54]
«សម័យប៉ុល ពត អាយុ ១៨ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៤ ឆ្ន
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040403, Kampong Thom, Prasat Balang, Sakream, O
០៦០៤០៤០៣ ខេត្ដកំពង់កំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
អង្គភាពយោធាកងពល ៣១០ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Chief of big cell
ប្រធានកងធំ
|
|
Superiors :
ថ្នាក់លើ :
|
តា អឿន តា សយ តារវៃ តាម៉េត។
|
|
Associates :
អ្នកពាក់ព័ន្ធ :
|
ផាន
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1125 20050216, Choam Phal village, Meanchey sub-district, Sandan district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Keo Loeur, 54, the biography owner.
ខេធីអាយ១១២៥ ២០០៥០២១៦ ភូមិជាំផល ឃុំមានជ័យ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ កែវ លឿ អាយុ ៥៤ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សោម លឿ ហៅ ផល ភេទប្រុស អាយុ៥៤ឆ្នាំ ត្រូវជាម្ចាស់ ប្រវត្ដិរូប។ លឿ មានប្រពន្ធឈ្មោះ សារ៉េត មានកូនចំនួន៨នាក់ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិជាំផល ឃុំមានជ័យ ស្រុកសណ្ដាន់ ខេត្ដកំពង់ធំ។ លឿ មានឪពុកឈ្មោះ កែវ លាង ម្ដាយឈ្មោះ សៅ ស៊ន មានបងប្អូនចំនួន៣នាក់។ លឿ ធ្លាប់បាន រៀននៅសាលាបាលី នៅវត្ដងន ជាព្រះសង្ប ត្រឹមថ្នាក់ទី៣ឪចាស់ឱ សេ្មីនិងថ្នាក់ទី៧កេ្មងឥឡូវ។ លឿ សឹក មកវិញនៅឆ្នាំ១៩៧០ គ្មានលោកគ្រូបង្រៀនប្រទេសជាតិកើតមានសង្គ្រាមយន្ដហោះទម្លាក់គ្រាប់បែកឆេះផ្ទះ ប្រជាជនមានមនុស្សរងរបួស។ លឿ នៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧០ បានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរក្រហម មុនដំបូងអង្គការ
បញ្ជូនទៅស្រុកសណ្ដាន់ ហាត់រៀនក្បួនយោធានិងការពារប្រជាជន កុំខាងទាហានលន់ នល់ ចូលមកដល់។ នៅឆ្នាំ១៩៧១ លឿ មានជំងឺឈឺធ្ងន់មកដេកសម្រាកនៅផ្ទះស្រុក កំណើត ពេលមកដល់ខាងភូមិឃុំគេមិនមានការរាក់ទាក់ទេ ទុកយើងឱ្យ នៅឯកកោ។ បន្ទាប់មក លឿ បាន ត្រឡប់ទៅសមរភូមិវិញ។ នៅឆ្នាំ១៩៧៣ អង្គការបញ្ជូនទៅសមរភូមិមុខវាយជាមួយ ទាហានលន់ នល់ នៅ ខាងខេត្ដសៀមរាប ម្ដុំភ្នំគូលេន។ ពេល នៅភ្នំគូលេន លឿ បានទទួលសមេ្ដចសីហនុ ព្រះអង្គយាងពី ប្រទេសចិន ចូលតាមច្រកព្រំដែនថៃ មកស្នាក់នៅភ្នំគូលេន អស់រយៈពេលមួយអាទិត្យ។ លឿ នៅក្នុងកងពលទី១ ប្រធាន កងពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៤ លឿ បានឡើងឋានៈ ជាប្រធានវរសេនាតូចដឹកនាំកម្លាំងវាយជាមួយ ទាហានលន់ នល់ សំដៅមករកទីក្រុងភ្នំពេញ។ នៅ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច កងពល ទី១ ដូរទៅជាកងពលលេខ ៣១០វិញ។ លឿ មិនបានវាយចូលទីក្រុងទេ ដោយសារតែរងរបួសដោយសារ សង្គ្រាមដេកសម្រាកនៅ មន្ទីរពេទ្យអស់រយៈពេល៦ខែ។ ពេលជាសះស្បើយ អង្គការ បញ្ជូនទៅអង្គភាពពិការ មានឋានៈប្រធានកងធំ ដឹកនាំកម្លាំង ក្រុមពិការចុះធ្វើស្រែនៅម្ដុំខ្មួញ។ នៅឆ្នាំ១៩៧៧ មានការរំជើបរំជួលចាប់ កម្មាភិបាលខែ្មរក្រហមជាន់ខ្ពស់ជា ច្រើននៅក្នុងកងពល៣១០។ នៅឆ្នាំ១៩៧៨ លឿ អង្គការ បញ្ជូនទៅធ្វើការ ងារលុតដុំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង។ កម្មករធ្វើព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង ភាគច្រើនសុទ្ធតែជា យោធាមកពីភូមិភាគឧត្ដរ ភូមិភាគបូព៌ា ភូមិភាគបស្ចឹម។ ចំណែកប្រធានកងពលនៅព្រលានយន្ដហោះពេល នោះមកពីភូមិភាគនិរតីឈ្មោះ តារវៃ តាម៉េត និងមានជំនាញការ ជនជាតិចិនរាប់រយនាក់។ នៅឆ្នាំ១៩៧៩ លឿ និងកម្មា ភិបាលខែ្មរក្រហមជាច្រើននាក់ បាននាំគ្នារត់ចូលពៃ្របន្ដទៀត ព្រោះខ្លាចកងទ័ពវៀតណាមចាប់ បានយកទៅសម្លាប់ចោល។ លឿ បានរត់ចូលពៃ្របានមួយរយៈពេលខ្លី នៅខែ៦ឆ្នាំ១៩៧៩ បានមកដល់ ស្រុកកំណើតវិញ។ |
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមមានចាប់មនុស្សយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”