PROMOTING ACCOUNTABILITY
Sem Pin
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1127
KTI1127
|
|
Name :
ឈ្មោះ :
|
សែម ពិន
|
|
Last Name :
នាមត្រកូល :
|
Sem
|
|
First Name :
នាមខ្លួន :
|
Pin
|
|
Other Name :
ឈ្មោះផ្សេង :
|
Sin
ស៊ិន
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I06623
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 23. Present aged: 51]
«សម័យខែ្មរក្រហមអាយុ ២៣ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥១ ឆ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06070708, Kampong Thom, Santuk, Prasat, Leav
០៦០៧០៧០៨, ខេត្ដកំពង់កំពង់ធំ ស្រុកសន្ទុក ឃុំប្រាសាទ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1970????
១៩៧០????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Volunteer.
ស្ម័គ្រចិត្ដ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
Division 310
កងពល ៣១០
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
Ta Oeun, Ta Kim, chieves of division 310
តាអឿន, តាគឹម ប្រធានកងពល ៣១០
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1127 20050127, Leav village, Prasat sub-district, Santuk distric, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Sem Pin, 51, the biography owner.
ខេធីអាយ១១២៧ ២០០៥០១២៧ ភូមិលាវ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។ សម្ភាសដោយ ផាន់ សុជា។ កំណត់ សំគាល់ៈ ជួបជាមួយ សែម ពិន អាយុ ៥១ ឆ្នាំ ម្ចាស់ប្រវត្តិ រូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
សែម ពិន ហៅ ស៊ិន ភេទប្រុស អាយុ៥១ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ពិន មានប្រពន្ធឈ្មោះ ផិន មានកូនចំនួន បីនាក់ ប្រកបរបរ ធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិលាវ ឃុំប្រាសាទ ស្រុកសន្ទុក ខេត្ដកំពង់ធំ។ ពិន មាន ឪពុកឈ្មោះ ហួត សែម ម្ដាយឈ្មោះ អ៊ូច យន មានបងប្អូន៣នាក់។ ពិន ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី ១០ឪចាស់ឱ នៅសាលាបឋមសិក្សាប្រាសាទ ឈប់រៀនដោយ សារប្រទេសជាតិកើតមានរដ្ឋប្រហារ មានបាតុ កម្មមានសង្គ្រាម កើតឡើងជាមួយរដ្ឋាភិបាលលោកលន់ នល់។ កាលនោះលោក គ្រូអ្នកគ្រូ គាត់គាំទ្រខាងសមេ្ដច ឪ នាំគ្នាធ្វើបាតុកម្មដើម្បីប្រឆាំង និងរបបលោកលន់ នល់។ នៅឆ្នាំ១៩៧០ ពិន បានស្ម័គ្រចិត ្ដចូលបម្រើចលនា ខែ្មរក្រហម មុនដំបូងធ្វើជាកងឈ្លបដើម្បីការ ពារភូមិឃុំ។ នៅឆ្នាំ១៩៧២ បានចូលធ្វើជាយោធាស្រោចស្រង់ ជាតិ អង្គការបញ្ជូនទៅយោធាភូមិភាគឧត្ដរ។ ពិន បានឡើង វាយជាមួយទាហានលន់ នល់ គ្រប់កនែ្លងដូចជា ខេត្ដកំពង់ចាម កំពង់ធំ រហូតដល់ខេត្ដសៀមរាប។ នៅឆ្នាំ១៩៧៤៧៥ អង្គការបានរៀបចំកម្លាំងយោធា សេ្ទីរទាំងអស់ ដើម្បីវាយ សម្រុកតាមផែនការអង្គការប្រកាសថា យើងវាយយកទីក្រុង ភ្នំពេញឱ្យបានត្រឹមថៃ្ងទី ១ ខែ១ ឆ្នាំ១៩៧៥ តាមផែនការ កំណត់ទុក។ មុនព្រួយអង្គភាពរបសល ពិន បានវាយចូលតាម ភ្នំប្រសិទ្ធ តាមពោធិចិនតុង ចូលដល់ទួលគោក ឃើញប្រជា ជនអបអរសាទរលើកទង់ក្រវីជួយលើកទឹកចិត្ដកម្លាំងយោធា ខែ្មរក្រហម មិនបានប៉ុន្មានផង អង្គការដាក់បញ្ជាឱ្យជម្លៀស ប្រជាជនចេញ ដើម្បីស្វែងរកទាហានលន់ នល់។ ពិន កាលនោះមានឋានៈជាប្រធានកងតូចដឹកនាំកម្លាំង៣០នាក់ មានយោធាខែ្មរក្រហមខ្លះដទលៃ់ហ៊ានធ្វើអំពើ មិនសមរម្យ ចាប់ទាហានលន់ នល់ ចង ជាដើម។ នៅពេលប្រជាជនចេញអស់ ពិន អង្គការឱ្យស្នាក់នៅម្ដុំវត្ដភ្នំ នៅក្នុងកងពល៣១០ ប្រធានកងពលឈ្មោះ អឿន។ កាលនោះពិន មានរបួសជើង ដសៃ្វិត អង្គការចាត់ទុក ជាជនពិកា ហើយអង្គការចាត់តាំងឱ្យនៅខាង ទទួលភ្ញៀវ មកពីប្រទេសឡាវ ប្រទេសវៀតណាម ប្រទេសចិន និងមានប្រទេសកុម្មុយនីស្ដមួយចំនួនទៀត។ នៅឆ្នាំ១៩៧៦៧៧ មានចាប់កម្មាភិបាលមួយចំនួនដូចជាប្រធាន កងពលឈ្មោះ អឿន បន្ទាប់មកលោកកុយ ធួន និងកម្មាភិបាលយោធាមួយចំនួនធំទៀត ដោយអង្គការចោទ ថា មានគំរោងការក្បត់ ចង់ផ្ដួលរំលំរបបប៉ុល ពត ចោល។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ ពិន អង្គការបញ្ជូន ទៅធ្វើការលុតដុំនៅព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង នៅក្នុងកងពល៥០២ ប្រធានកងពលឈ្មោះ តារវៃ។ កម្មកររាប់រយនាក់ អតីតជាយោធានៅក្នុងកងពល៣១០និង យោធាមកពីភូមិភាគបូព៌ា ភូមិភាគបស្ចឹមមួយចំនួន អង្គការ យកទៅលុតដុំនិងគ្មានអាហារហូបចុកគ្រប់គ្រាន់និងមានបាត់ខ្លួនជាបន្ដបន្ទាប់ទៀត។ នៅឆ្នាំ១៩៧៨ សភាពការណ៍នៅព្រំដែន វៀតណាមគ្រប់កនែ្លងចាប់ផេ្ដីមធ្វើសង្គ្រាមឡើងវិញ អង្គការខ្វះកម្លាំងប្រយុទ្ធជាមួយ កងទ័ពវៀតណាមឈ្លានពាន អង្គការបានទៅជ្រើសរើសយកយោធាជើងចាស់រាប់រយរាប់ពាន់នាក់ពីព្រលានយន្ដ ហោះខេត្ដកំពង់ឆ្នាំងយកទៅធ្វើសង្គ្រាម នៅតាមព្រំដែនខែ្មរវៀតណាម។ ពិន មកដល់ស្រុកមេមត់ បានចុះទៅ សមរភូមិមុខធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម។ ពិន នៅក្នុងកងពល២០៧ ប្រធានកងពលឈ្មោះ ញ៉ មកពីភូមិភាគនិរតី។ ពិន ធ្វើសង្គ្រាមជាមួយប្រទេសវៀតណាម ត្រូវរបួសម្ដងទៀត អង្គការបញ្ជូនមកដេក សម្រាកមន្ទីរពេទ្យសួង បែបមានរបួសធ្ងន់អង្គការបញ្ជូនមកដេកសម្រាកព្យាបាល នៅភ្នំពេញ បានស្គាល់ប្រធាន មន្ទីរពេទ្យឈ្មោះ ជួន ជឿន។ នៅឆ្នាំ១៩៧៩ ពេលកងទ័ពវាយចូលដល់ទីក្រុងភ្នំពេញ ពិន មិនទាន់ជាសះ ស្បើយនៅឡើយទេ ក៏ធ្វើដំណើរតាមឡានមក ជាមួយបុគ្គលិកមនី្ទរពេទ្យឈប់ត្រឹមខេត្ដពោធិសាត់។ ពេលនោះ កម្លាំងខែ្មរក្រហមមិនអស់ចិត្ដប្រមូលផ្ដុំគ្នាកាន់អាវុធ វាយជាមួយកងទ័ពវៀតណាមម្ដងទៀត។ ពិន បាននាំគ្នា ៧នាក់ ដើរត្រឡប់មកក្រោយវិញ ឱ្យតែឮកាំភ្លើងត្រង់ណា ដើរសំដៅ ទៅត្រង់ហ្នឹង ព្រោះរើសបានត្រាក់គេសរ សេរថា មិនប្រកាន់បងប្អូនណាដែលជាប់និន្នាការជាយោធាខែ្មរក្រហមទេ ឱ្យវិលត្រឡប់ទៅរកស្រុកកំណើតវិញ ដូចនេះចេះតែនាំគ្នាដើរ មកដល់ភូមិ រួមសុំបាយប្រជាជនហូប រួចបន្ដដើរដំណើរមក ស្រុកកំណើតវិញ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ធ្លាប់ឃើញយោធាខែ្មរក្រហមចាប់មនុស្សចង និងចាប់មនុស្សដាក់ ឡាន។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”