Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0017
KHI0017
Name :
ឈ្មោះ :
ផឹង ពៅ
Last Name :
នាមត្រកូល :
Phoeng
First Name :
នាមខ្លួន :
Peou
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K08319
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04050808, Kampong Chhnang, Kampong Tralach, Sep, C
០៤០៥០៨០៨ ខេត្ដកំពង់ឆ្នាំង ស្រុកកំពង់ត្រឡាច ឃុំសែប
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0017 20020611, Chambak Pha-em village, Sep sub-district, Kampong Tralach district, Kampong Chhnang province. Interviewed by Ysa Osman. Notes: Interviewed with sister-in-law of the biography owner named Kung Ton, 58.
ខេអេកអាយ០០១៧ ២០០២០៦១១ ភូមិចំបក់ផែ្អម ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈ សម្ភាសជាមួយបងថៃ្លរបស់ ម្ចាស់ប្រវត្តិរូប គង់ តុន អាយុ៥៨ឆ្នាំ។
Summary :
សេចក្ដីសង្ខេប :
ផឹង ពៅ ភេទប្រុស អាយុ២០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ គង់ តុន ភេទប្រុស អាយុ៥៨ឆ្នាំ ត្រូវជា បងថៃ្ល។ ពៅ មានឪពុកឈ្មោះ ផឹង ម្ដាយឈ្មោះ សៅ មានបងប្អូន៦នាក់ ប្រុស២ស្រី៤ មានស្រុកកំណើត នៅភូមិចំបក់ផែ្អម ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង។ ពៅ ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១១ ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិកើតមានសង្គ្រាម មានរដ្ឋ ប្រហារទម្លាក់សមេ្ដចសីហុន ពេលឈប់ រៀនមកជួយធ្វើស្រែចម្ការ ឪពុកម្ដាយ។ នៅឆ្នាំ១៩៧៣ អង្គការបានជម្លៀសក្រុមគ្រួសារ ឱ្យទៅរស់នៅតំបន់ រំដោះបានរយៈពេលបីខែបានត្រឡប់មកស្រុក កំណើតវិញ។ នៅឆ្នាំ១៩៧៤ ពៅ បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហមតាមរយៈខេ្ចៅ។ បន្ទាប់មកទៀតអង្គការបញ្ជូន ទៅឱ្យទៅធ្វើជាយោធានៅស្រុក១៨តំបន់៣១ ក្រោយមកទៀតមិនបានដឹងថា អង្គការបញ្ជូនទៅខាងណាទៀតទេ ព្រោះមិនឃើញមកលេងស្រុកកំណើតនិងមិន ឃើញសរសេរ សំបុត្រមកលេងសោះ បាត់ដំណឹងរហូតមកដល់ពេលនេះ។ ឪពុកម្ដាយបងប្អូនដែលរស់នៅក្នុង ភូមិនេះជំនាន់ខែ្មរក្រហម អង្គការបានចាប់យកទៅសម្លាប់ចោលទាំងអស់។ បើតាមប្រវត្ដិរូប ពៅ មានម្ដាយជា ជនជាតិវៀតណាម។ ពៅ បានចូលបដិវត្ដ នៅឆ្នាំ១៩៧៤ ដល់ឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់ អំណាច អង្គការបញ្ជូនទៅធ្វើការងារនៅភ្នំពេញ។ ពេលមកដល់ភ្នំពេញ អង្គការចាត់តាំងឱ្យរៀនបចេ្ចកទេស យោធានៅក្នុងកងពល៧០៣។ នៅឆ្នាំ១៩៧៧ អង្គការចាត់ តាំងឱ្យមកធ្វើជាកងការពារនៅមន្ទីរស២១ ក្រោមការគ្រប់គ្រង របស់ឈ្មោះ ប៉េង ឈ្មោះ ហ៊ុយ។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា