Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KTI1180
KTI1180
Name :
ឈ្មោះ :
គិន រ៉ន
Last Name :
នាមត្រកូល :
Kin
First Name :
នាមខ្លួន :
Ran
Other Name :
ឈ្មោះផ្សេង :
Kin Phlaung
គិន ផ្លូង
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
I03762
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 21. Present aged: 54]
«សម័យខែ្មរក្រហមអាយុ ២១ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥៤ ឆ
Home Village :
ភូមិកំណើត/ទីលំនៅ :
060205?? Kampong Thom, Kampong Svay, Ny Pich, Dang
០៦០២០៥?? ខេត្ដកំពង់ធំ ស្រុកកំពង់ស្វាយ ឃុំនីពេជ្រ ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
Soldier
យុទ្ធជន
Superiors :
ថ្នាក់លើ :
Oeun, Ta Tuy, chieves of division 310
អឿន, តាទុយ ប្រធានកងពល ៣១០
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KTI1180 20050114, Dang Samret village, Ny Pich sub-district, Kampong Svay district, Kampong Thom province. Interviewed by Phann Sochea. Notes: Interviewed with Kin Ran, the biography owner.
ខេធីអាយ១១៨០ ២០០៥០១១៤ ភូមិដងសំរិត ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ សម្ភាសាសន៍ដោយ ផាន់ សុជា។ កំណត់សំគាល់ៈ ជួបជាមួយ គិន រ៉ន ជាម្ចាស់ ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
រ៉ន ហៅ គិន ផ្លូន ភេទប្រុស អាយុ៥៤ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ រ៉ន មានប្រពន្ធឈ្មោះ រឿន មានកូនចំនួន៨ នាក់ស្រី៣ប្រុស៥ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិដងសំរិត ឃុំនីពេជ្រ ស្រុកកំពង់ស្វាយ ខេត្ដ កំពង់ធំ។ រ៉ន មានឪពុកឈ្មោះ គិន ម្ដាយឈ្មោះ ហឿន មានបងប្អូន១២នាក់។ រ៉ន មិនបានរៀន សូត្រអីទេ រៀនមិនបានមួយឆ្នាំផង ក៏ឈប់មកជួយធ្វើស្រែ ឪពុកម្ដាយ។ នៅឆ្នាំ១៩៦៨ ពេលវ័យរៀបការក៏ឪពុកម្ដាយ រៀបឱ្យមានគ្រួសារប្រកបមុខរបរធ្វើស្រែចម្ការ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម ម្ខាងខាងខែ្មរ រំដោះជាតិ ម្ខាងលោកលន់ នល់។ រ៉ន និងគ្រួសារបានរស់នៅក្នុងតំបន់រំដោះ បន្ទាប់មកបានឃើញទាហានយួន ចូលមករស់នៅពេញភូមិខាង តំបន់រំដោះ តែមិនធ្វើអីប្រជាជនទេ មករស់នៅតាមផ្ទះប្រជាជន រួចហើយបានដឹង ថា ទាហានយួនទាំងនោះមកជួយខាងកម្លាំងខែ្មរ ក្រហមក្នុងពៃ្រ ដើម្បីវាយជាមួយទាហានលន់ នល់។ នៅឆ្នាំ ១៩៧៣ បានលែងឃើញមានទាហានយួនបន្ដទៀត ដោយបានដឹងថា កម្លាំងខែ្មរក្រហមមានគ្រប់គ្រាន់ក៏ដេញ ទាហានយួនឱ្យទៅស្រុក វាវិញ។ នៅឆ្នាំ១៩៧២ រ៉ន បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហម ចូលមុនដំបូង ធ្វើជាឈ្លបភូមិដើម្បីការពារភូមិឃុំកុំ ឱ្យទាហានលន់ នល់ ចូលមកដល់។ នៅឆ្នាំ១៩៧៣ ឈប់ធ្វើជាកងឈ្លបមក ធ្វើជាយោធានៅភូមិភាគឧត្ដរ នៅក្នុងកងពលទី១ ប្រធានកងពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៤ កម្លាំង យោធានៅកងពលទី១ បានវាយសម្រុកចូលទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៥ ព្រែកតាទែន ភ្នំបាសិទ្ធ កាត់ មកខាងព្រែកព្នៅ បុកចូលទីក្រុងតាមផ្លូវពោធិចិនតុង រហូតបានទទួលជ័យជម្នះនៅ ថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥។ រ៉ន មានឋានៈជាប្រធានកងតូចដឹក នាំកម្លាំងជម្លៀសប្រជាជនចេញពីទីក្រុងតាមបញ្ជារបស់ថ្នាក់លើ។ នៅ ពេលប្រជាជនចេញអស់ អង្គភាពរបស់ រ៉ន អង្គការឱ្យស្នាក់នៅម្ដុំវត្ដភ្នំ បន្ទាប់មកអង្គការចាត់តាំងឱ្យកម្លាំង យោធាសេ្ទីរតែទាំងអស់ឱ្យចុះធ្វើស្រែនៅបឹងសំយ៉ាប ខ្មួយ កប់ស្រូវ នៅម្ដុំជាយៗក្រុង។ នៅឆ្នាំ១៩៧៦៧៧ រ៉ន លែងមានតួនាទីអីទាំងអស់ ដោយសារប្រធានកងពល៣១០ ឈ្មោះ អឿន អង្គការចាប់ខ្លួនបាត់ទៅ ខាងភូមិភាគនិរតីមក គ្រប់គ្រងជំនួសវិញ។ ដូចនេះយោធានៅក្នុងកងពល៣១០ អង្គការហៅយកទៅលុតដុំទាំង អស់ ខ្លះបានទៅលុតដុំនៅ ព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង ខ្លះយកទៅលុតដុំនៅ មន្ទីរពៃ្រស។ នៅឆ្នាំ១៩៧៨ រ៉ន អង្គការបញ្ជូនទៅព្រំដែន វៀតណាមខាងស្រុកមេមត់។ រ៉ន កម្លាំងយោធាខែ្មរក្រហមមុន ដំបូងវាយសម្រុក ដល់ទឹកដីវៀតណាម ខាងខេត្ដតាយនិញហើយ ដកកម្លាំងមកវិញភ្លាមមិនបានឈរជើងនៅលើទឹកដីវៀតណាមទេ។ នៅឆ្នាំ១៩៧៩ ចាញ់សង្គ្រាមវៀតណាម កម្លាំងយោធាខែ្មរ ក្រហមរត់យកអាយុរៀងខ្លួនមិនបានចាប់ប្រមូល គ្នាទេ អ្នករត់ទៅខាងណាទៅ។ រ៉ន បានត្រឡប់មកផ្ទះវិញ នៅពាក់កណ្ដាលឆ្នាំ១៩៧៩។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
ធ្លាប់ឃើញឡានក្លុបមកដឹកមនុស្សយកទៅបាត់។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា