PROMOTING ACCOUNTABILITY
Tem Taing
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KTI1181
KTI1181
|
|
Name :
ឈ្មោះ :
|
តែម តាំង
|
|
Last Name :
នាមត្រកូល :
|
Tem
|
|
First Name :
នាមខ្លួន :
|
Taing
|
|
Other Name :
ឈ្មោះផ្សេង :
|
Phy
ភី
|
|
Status :
ស្ថានភាព :
|
Alive
នៅរស់
|
|
CBIO ID :
លេខ CBIO :
|
I03926
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 21. Present aged: 48]
«សម័យខែ្មរក្រហមអាយុ ២១ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៨ ឆ
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
06040509, Kampong Thom, Prasat Balaing, Sala Visay
០៦០៤០៥០៩ ខេត្ដកំពង់ធំ ស្រុកប្រាសាទបល្ល័ង្គ ឃុំសាលា
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1972????
១៩៧២????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
Voluntarily joined the revoution.
ចូលបដិវត្ដន៍ដោយស្ម័គ្រចិត្ដ។
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាកងពល៣១០ ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
Soldier
យុទ្ធជន
|
|
Superiors :
ថ្នាក់លើ :
|
Ta Oeun, chief of division
តាអឿន ប្រធានកងពល
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KTI1181 20050113, Trapeang Phdiek village, Sala Visay sub-district, Prasat Balaing district, Kampong Thom province. Interviewed by Sarin Vireak. Notes: Interviewed with Tem Taing, 48, the biography owner.
ខេធីអាយ១១៨១ ២០០៥០១១៣ ភូមិត្រពាំងផេ្តÃៈក ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ។ សម្ភាសដោយ សារិន វិរៈ។ កំណត់សំគាល់ៈ ជួបជាមួយ តែម តាំង អាយុ ៤៨ ឆ្នាំ ម្ចាស់ប្រវត្តិរូប។
|
|
Summary :
សេចក្ដីសង្ខេប :
|
តែម តាំង ហៅ ភី ភេទប្រុស អាយុ៤៨ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ តាំង មានប្រពន្ធឈ្មោះ ណា មានកូនចំនួន ៧នាក់ប្រុស៤ស្រី៣ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិត្រពាំងផេ្ដÃៈក ឃុំសាលាវិស័យ ស្រុកប្រាសាទ បល្ល័ង្គ ខេត្ដកំពង់ធំ។ តាំង មានឪពុកឈ្មោះ តែម ម្ដាយឈ្មោះ អ៊ឹម ស៊ន មានបងប្អូន៣នាក់ ស្រី១ប្រុស២។ តាំង មិនបានរៀនសូត្រទេ ឪពុកម្ដាយយកទៅ នៅវត្ដ ប្រុងបួស តែប្រទេសជាតិកើតមានសង្គ្រាមរដ្ឋប្រហារ ឆ្នាំ១៩៧០ ត្រឡប់មកនៅផ្ទះជួយធ្វើស្រែចម្ការឪពុកម្ដាយវិញ។ នៅឆ្នំា១៩៧២ បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរក្រហម អង្គការចាត់តាំងឱ្យធ្វើជាយោធានៅភូមិភាគឧត្ដរ ហាត់លូនក្រាបចប់អង្គការបញ្ជូនទៅសមរ ភូមិវាយជាមួយទាហាន លន់ នល់។ នៅឆ្នាំ១៩៧៣ វាយជាមួយទាហានលន់ នល់ នៅម្ដុំស្គន់ ផ្អាវ រហូតមក ដល់ព្រែកក្ដាម មួយជួរព្រែកព្នៅ ក៏ត្រូវរបួសដេកសម្រាកមន្ទីរពេទ្យនៅក្នុងពៃ្រ។ ពេលជាសះ ស្បើយចូលសមរ ភូមិម្ដងទៀត។ នៅឆ្នាំ១៩៧៤៧៥ វាយចូលទីក្រុងភ្នំពេញ តាមផ្លូវពោធិចិនតុងនៅក្នុងកងពលទី១ ប្រធាន កងពលឈ្មោះ អឿន។ នៅឆ្នាំ១៩៧៥ ពេលប្រជា ជនអង្គការជម្លៀសចេញអស់ កងពលទី១ដូទៅជាកងពល ៣១០វិញ ប្រធាននៅដដែល។ តាំង អង្គការឱ្យស្នាក់នៅម្ដុំវត្ដភ្នំ បន្ទាប់មកអង្គការចាត់តាំងឱ្យចុះធ្វើស្រែនៅម្ដុំ ជាយៗ ទីក្រុងភ្នំពេញ។ នៅឆ្នាំ១៩៧៧ មានរឿងរ៉ាវកើតឡើងនៅក្នុង កងពល៣១០ រហូតអង្គការចាប់ខ្លួន ប្រធានកងពលឈ្មោះ អឿន កម្មាភិបាលយោធាថ្នាក់ក្រោមមួយចំនួនទៀត។ នៅពាក់ កណ្ដាលឆ្នាំ១៩៧៧ អង្គការបញ្ជូនយោធានៅកងពល ៣១០រាប់ពាន់នាក់ឱ្យទៅធ្វើការងារនៅព្រលានយន្ដហោះ ខេត្ដកំពង់ឆ្នាំង។ តាំង បានទៅដល់ព្រលានយន្ដហោះខេត្ដកំពង់ឆ្នាំង បានដឹងថា ប្រធានកងពលថ្មីមកពីភូមិភាគនិរតីឈ្មោះ តារវៃ។ ការងារនៅទីនោះជួបការលំបាកនិងមានគ្រោះថ្នាក់។ តាំង មានសំណាងខ្លះដោយសារចេះបញ្ជាគ្រៀងចាក់ ដូចជាត្រាក់ ទ័រឈូសផ្លូវជាដើម។ កាលនោះបានឃើញជំនាញការជនជាតិ ចិនរាប់រយរាប់ពាន់នាក់ធ្វើការនៅទី នោះដែរ។ នៅឆ្នាំ១៩៧៨ កម្លាំងយោធាភូមិឧត្ដរអង្គការជ្រើសរើសឱ្យទៅព្រំដែនវៀតណាមដើម្បីធ្វើសង្គ្រាម កាលនោះមានជនជាតិចិនចេះខែ្មរបៃ៉ ឡាំៗសួរថា ឡានមកដឹកទាហានទៅណាច្រើនមេ្លះ ពេលនោះ តាំងបាន និយាយថា ខ្ញុំមិនបានដឹងទេ តែជនជាតិចិននោះប្រាប់វិញ ថា អ្នកឯងមិនបាច់ភូតខ្ញុំទេ គេដឹកយកទៅច្បាំងគ្នាជា មួយយួន។ បន្ទាប់មកទៀត អង្គការបានដក តាំង កនែ្លងបញ្ជាគ្រៀងចាក់ឱ្យមកឡើងត្នោតវិញ មានគ្នា១២ នាក់ឱ្យធ្វើត្នោតក្នុងមួយថៃ្ង១៥ខ្ទះ ជូនអង្គការ។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ តារវៃ រៀបគំរោងសម្លាប់យោ ធាភូមិភាគបូព៌ាដែលគ្នាមកលុតដុំព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំងដាក់ឡានយកទៅសម្លាប់បន្ដទៀត ចុងក្រោយ បានយោធាភូមិភាគបូព៌ាដឹងខ្លួនក៏នាំគ្នារត់បានខ្លះ។ នៅឆ្នាំ១៩៧៩ តាំង បានរត់ចូលពៃ្រទៅដល់ព្រំដែនថៃ ហើយបានធ្វើសង្គ្រាមប្រឆាំងជាមួយរដ្ឋាភិបាលនិងកងទ័ពវៀតណាមបន្ដទៀត។ តាំង រស់នៅក្នុងពៃ្រកម្លាំងខែ្មរ ក្រហមមិនទាន់មានជំនួយត្រឹមត្រូវគ្មានអាហារហូបចុកគ្រប់គ្រាន់ក៏ចុះមកលួចគោក្របីប្រជាជន ជួនកាលប្លន់យក តែម្ដង។ នៅឆ្នាំ១៩៨០ ការរស់នៅក្នុងពៃ្រដូចជាគ្មានសង្ឃឹមទេ ក៏រកមធេ្យាបាយចុះមកដល់ភូមិដើម្បីជួប ប្រជាជនដើម្បីសួរនាំ តែមិនដែលចុះមកម្នាក់ឯងទេ អង្គការឱ្យមានគ្នាចុះមកជាមួយ ដើម្បីតាមដានខ្លាចយើងរត់ ចេញ។ តែថៃ្ងមួយមានឪកាសល្អគេច ខ្លួនបានក៏រកផ្លូវមកផ្ទះតែម្ដង។ នៅឆ្នាំ១៩៨២ បានរៀប ការប្រពន្ធ។
|
|
Activity Witnessed :
សកម្មភាពដែលបានឃើញ :
|
ដឹងថា ជំនាន់ខែ្មរក្រហមចាប់មនុស្សដាក់ឡាននិងយកទៅសម្លាប់ចោល។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”