Document thumbnail
Personal Info
ID: KSI0002
Name
ឈ្មោះ
Chann Khan At
ចាន់ ខន អាត
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I03446
Source Interview
KSI0002 20030430, Kbal Chen village [Pep Phirum village, Veal Punn sub-district, Thporng district, Kampong Speu province]. Interviewed by Sin Khin. Notes: Interviewed with Chann Khan, male, 47 years old.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០០២ ២០០៣០៤៣០ ភូមិក្បាលចិន ឪភូមិទេព្យភិរម្យ ឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺឱ។ សមា្ភសដោយ ស៊ិន ឃិន។ កំណត់សំគាល់ៈជួបជាមួយ ជួបជា មួយ ចាន់ ខន ភេទ ប្រុស អាយុ ៤៧ ឆ្នាំ។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
បច្ចុប្បន្នអាយុ៤៧ឆ្នាំ។
Home Village
05080703, Kampong Speu, Thpong, Veal Punn, Tephiru
ទីកន្លែងកំណើត
០៥០៨០៧០៣ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំវាលពន់ ភូមិទេ
Join KR
1973????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧៣????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
Security guard
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គការកងការពារមន្ទីរសន្ដិសុខម១៣ ខេត្ដកំពង់ស្ពឺ។
KR Rank(1975-79)
Soldier
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យុទ្ធជន
DK Zone 75-79
Western Zone 401 Kampong Speu
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
បស្ចឹម ៤០១ កំពង់ស្ពឺ
Superior
Duch, chief. Chann. Pon, deputy
អ្នកដឹកនាំ
ឌុច ប្រធាន, ចាន់, ប៉ុន, ផល អុនុប្រធាន
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ចាន់ ខន ភេទប្រុស អាយុ៤៧ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ខន មានប្រពន្ធឈ្មោះ រ៉ាន់ មានកូនចំនួន៦នាក់ ប្រុស២ស្រី៣ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិទេពភិរម្យ ឃុំក្បាលចិន ស្រុកថ្ពង ខេត្ដកំពង់ធំ។ ខន មានឪពុកឈ្មោះ ចាន់ ម៉ន ម្ដាយឈ្មោះ ឈួន ភុន។ ខន កាលពីតូចមិនបានរៀនសូត្រទេ ណាមួយធំដឹង ក្ដីប្រទេសជាតិកើតមានសង្គ្រាម រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិធ្លាក់ចូលក្នុងភ្លើងសង្គ្រាម។ នៅឆ្នាំ ១៩៧៣ បានស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហម ពេលចូលដំបូង មានគ្នា៣០ទៅ៤០នាក់ អង្គការបានដក យកអ្នកមានមាឌធំៗ ចូលទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់។ ខន និងមិត្ដភក្ដិមួយចំនួនទៀតនៅតូច ហើយនៅកេ្មងអាយុ១៤ឆ្នាំ អង្គការចាត់តាំងឱ្យមកធ្វើជាយោធាចំាការពារអ្នកទោសនៅមន្ទីរម១៣។ ខន មកដល់ភ្លាមឃើញអ្នកទោសច្រើនណាស់ ជាប់ខ្នោះ ទាំងអស់នៅពាសពេញលើដី ក្រោយមកទៀតដោយសារ មានយន្ដហោះទម្លាក់ខ្លាំងពេក ក៏ប្រធានគុកឈ្មោះ ឌុច ឈ្មោះ ប៉ុន ឈ្មោះ ផល បញ្ជាឱ្យជីកដីចុះទៅក្រោម ដើម្បីលាក់អ្នកទោស។ ខន មានសិទ្ធត្រឹមការពារអ្នកទោស អ្នកទោសឃើញដឹកចូលរាល់ថៃ្ង រាល់ខែ មានស្រី មានប្រុស មានកេ្មងតូចៗយកមកដល់មានក្រុម អ្នកសួរចម្លើយជាអ្នកធ្វើទារុណកម្មនិងមានអ្នកចាំសម្លាប់ចោល។ ឌុច ជាអ្នកបង្រៀនយោធាខែ្មរក្រហមតូចៗឱ្យចេះសួរចម្លើយថា ត្រូវធ្វើយ៉ាងម៉េចខ្លះដើម្បីបានទទួលចម្លើយពី អ្នកទោស។ អ្នកយាមមានតួនាទីដើរមើលអ្នកទោសរហូត មិនមែនអង្គុយយាមទេ ជាធម្មតាពេលដើរយាមតែង តែឮសមេ្លងអ្នកទោសស្រែកឱ្យជួយ តែគ្មានពីណាម្នាក់ហ៊ានជួយទេ ព្រោះខ្លាចស្លាប់ដូចតែគ្នា។ នៅឆ្នាំ១៩៧៤ មានអ្នកទោសជាច្រើនស្លាប់ដោយសារ ទឹកឡើងជន់លិចចាក់សោមិនទាន់ ទឹកលិចមានកំពស់ជិត៣ម៉ែត្រ។ នៅឆ្នាំ ១៩៧៥ បានឌុច រៀបការជាមួយនារីកាត់ដេរឈ្មោះ មិត្ដរ៉ុម ឌុច ជាមនុស្សកាចសាហាវណាស់ អ្នកទោស ភាគច្រើន ឌុច ជាអ្នកសួរចម្លើយ កនែ្លងសួរចម្លើយមានតែតុមួយនៅកនែ្លង រោងជាងផ្ទះរបស់គាត់។ សួរ ចម្លើយចប់ អង្គការសមេ្រចយក ទៅវាយចោលមានក្រុមគេផេ្សងទៀត អ្នកការពារដឹងតែការពារ ប៉ុណេ្ណាះ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ខន ជាប់សមាសភាពមិនល្អអង្គការរំសាយឱ្យទៅធ្វើការ ងារនៅ ក្នុងកងចល័តស្រុក កងការពារដែលមានប្រវត្ដិរូបល្អ ឌុច យកទៅភ្នំពេញបន្ដទៀត។ នៅឆ្នាំ១៩៧៩ ខន បានត្រឡប់ មករស់នៅស្រុកកំណើតវិញ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ធ្លាប់ឃើញផ្ទាល់ភ្នែកយោធាខែ្មរក្រហមបាញ់មនុស្សចោលនិងធ្លាប់ដឹង ថាយោធាខែ្មរក្រហមធ្វើទារុណកម្មអ្នកទោស។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា