Document thumbnail
Personal Info
ID: KSI0005
Name
ឈ្មោះ
Im Vorn
អ៊ីម វន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
I01407
Source Interview
KSI0005 20030428, Kraing village, Prambei Mum sub-district, Thpong district, Kampong Speu province. Interviewed by Pheng Pong Rasy. Notes: Interviewed with Im Vorn, 42 years old, the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០០៥ ២០០៣០៤២៨ ភូមិក្រាំង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសន៍ដោយ ផេង ពង្សរ៉ាស៊ី។ កំណត់សំគាល់ៈ ជួបជាមួយ អ៊ឹម វន អាយុ ៤២ ឆ្នាំ ជាម្ចាស់ ប្រវត្តិរូប។
Date of Birth
[Present: aged 42]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បបន្នអាយុ ៤២ ឆ្នាំ»
Home Village
05080403, Kampong Speu, Thpong, Prambei Mum, Krain
ទីកន្លែងកំណើត
០៥០៨០៤០៣ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំប្រាំបីមុំ ភូ
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
DK ORG Unit 75-79
Security office 13
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពសន្ដិសុខមន្ទីរ ១៣
KR Rank(1975-79)
Soldier
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យុទ្ធជន
DK Zone 75-79
Western 401 Kampong Speu
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
បស្ចឹម ៤០១ កំពង់ស្ពឺ
Superior
Duch, chief of office
អ្នកដឹកនាំ
ឌុច ប្រធានមន្ទីរ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
អ៊ឹម វន ភេទប្រុស អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ វន មានប្រពន្ធឈ្មោះ រ៉ុម មានកូនចំនួន៧នាក់ស្រី៣ ប្រុស៤ សព្វថៃ្ងប្រកបរបរធ្វើស្រែចម្ការ រស់នៅភូមិក្រាំង ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ វន មាន ឪពុកឈ្មោះ អ៊ឹម អេង ម្ដាយឈ្មោះ គីញ កែវ។ វន នៅឆ្នាំ១៩៧២ បានស្ម័គ្រចិត្ដ ចូលបម្រើចលនាខែ្មរ ក្រហមដោយសារឈ្មោះ ឌុច មកសុំពីឪពុក ម្ដាយថា ឱ្យកូនចូលបម្រើចលនាដើម្បីប្រទេសជាតិនិងឱ្យមាន ចំណេះដឹង។ ពេល វន បានមកដល់អង្គភាពហ្វឹកហ្វឺនពីបៀប ធ្វើការងារបានដឹងថា ខ្លួនបានមកចូលធ្វើការងារ នៅមន្ទីរសន្ដិសុខ ម១៣ ជាកនែ្លងគុកសម្លាប់មនុស្ស។ វន កាលនោះអាយុទើប តែ១៣ឆ្នាំ អង្គការបានចាត់ តាំងឱ្យនៅក្រុមការពារអ្នកទោសមិន បានចូលការងារជាក្រុមសួរចម្លើយឬក្រុមសម្លាប់មនុស្សទេ។ វន នៅកេ្មង ជាងគេអង្គការចាត់តាំងឱ្យមើលគោនិងដាំឡូង។ នៅមន្ទីរម១៣ ឌុច ជាប្រធានគុកនិងជាមនុស្សកាចសាហាវ បំផុត។ វន ឃ្វាគោមិនឆ្ងាយពីបរវេនគុកទេ មានចម្ងាយប្រហែល ជា៣០ទៅ៥០ម៉ែត្រប៉ុណេ្ណាះ អ្នកទោសភាគ ច្រើនជាប្រជា ជននិងជាទាហានលន់ នល់។ អ្នកទោសស្រាលពេលថៃ្ងបណ្ដើរឱ្យ ធ្វើការងារពេលយប់ឡើងដាក់ ខ្នោះជើង។ អ្នកទោសមួយចំនួនធំ ឌុច យកមកសួរចម្លើយនៅផ្ទះរបស់គាត់ ពេលអ្នកទោសមកដល់ ឌុច សួរ លេងធម្មតាទេ តែអ្នកទោសមិនព្រមសារភាពតាម សំនួរដែលឌុច ចង់បាន ពេលនោះឃើញឌុច យកដំបងគល់ ឫស្សី វាយឬដែកវាយបែកឈាមពេញខ្លួន ជួនណាយកកាំភ្លើងបាញ់ ចោលតែម្ដង វន ធ្លាប់ឃើញ ឌុច ធ្វើរ បៀបនៅជាច្រើនដង។ ហើយកងការពារដែលចូលធ្វើការងារនៅទីនេះហើយមិនអាចចេញទៅលេងផ្ទះបានទេ ហើយបងប្អូនក៏មិនអាចចូលមកលេង ទីនេះបានដែរ ឱ្យតែអ្នកណាហ៊ានចូលមកពិតជាមិនបានចេញ ទៅវិញទេ។ វន ដឹងថា មនុស្សស្លាប់នៅមន្ទីរម១៣ នេះមានរាប់ពាន់នាក់ ក្នុងមួយរណ្ដៅមាន១០ មាន២០នាក់ រហូតដល់ ៦០នាក់ក៏មាន។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើងកាន់អំណាច គុកនៅមន្ទីរម១៣ ត្រូវរំសាយ វន មិនបានដឹងថា អ្នកទោសអង្គការមិនដឹងជាយកទៅទីណាទៀតទេ។ វន បានត្រឡប់មកស្រុកកំណើតវិញ ធ្វើការងារនៅក្នុងអង្គភាព កុមារនិងធ្វើការងារតាមកងចល័តស្រុក។ នៅឆ្នាំ១៩៧៩ វន បានត្រឡប់មកស្រុក កំណើតវិញបានជួបជុំឪពុកម្ដាយនិងបងប្អូន។
Activity Witness
Working there he saw torturing, shooting, and cutting throat.
សកម្មភាពពាក់ព័ន្ធភស្តុតាង
គាត់ធ្វើការនៅកនែ្លងមន្ទីរនោះបានឃើញ គេវ៉ៃ គេបាញ់ចោល គេអារក។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា