Document thumbnail
Personal Info
ID: KSI0006
Name
ឈ្មោះ
Chann Voeun
ចាន់ វឿន
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
?
Source Interview
KSI0006 20030430, Koma Meas village, Amleang sub-district, Thpong district, Kampong Speu province. Interviewed by Sin Khin. Notes: Interviewed with Chann Voeun, male, 49 years old. Voeun said that he worked in economic office 13. Duch arrested him to imprison in office 13. Duch accussed him of releasing the enemy. Duch chained Vien to a tree to do earthwork. Later he escaped from the prison.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០០៦ ២០០៣០៤៣០ ភូមិកុមារមាស ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ ស៊ិន ឃិន។ កំណត់សំគាល់ៈ ជួបជាមួយ ចាន់ វឿន ភេទ ប្រុស អាយុ ៤៩ ឆ្នាំ បានមានប្រសាសន៍ថាៈ គាត់នៅខាងសេដ្ឋកិច្ច មន្ទីរ ១៣។ ឌុច បានចាប់គាត់ដាក់គុកនៅមន្ទីរ ១៣ ដោយចោទថា ប្រលែងខ្មាំងអោយរត់។ វៀន ត្រូវបាន ឌុច ដាក់ច្រវ៉ាក់ជាប់នឹងដើមឈើអោយកាប់ដី។ ក្រោយមកគាត់បាន លួចរត់ចេញ ពីគុករហូតបានរួចខ្លួនដល់សព្វថៃ្ង។
Date of Birth
[Present aged: 49]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«បច្ចុប្បន្នអាយុ ៤៩ ឆ្នាំ»
Home Village
05080103, Kampong Speu, Thpong, Amlean, Koma Meas
ទីកន្លែងកំណើត
០៥០៨០១០៣ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំអមលាំង ភូមិកុ
Join KR
1970????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧០????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
Securith office 13
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពសន្ដិសុខមន្ទីរ ម១៣។
KR Rank(1975-79)
Soldier
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យុទ្ធជន
DK Zone 75-79
Western 401 Kampong Speu
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
បស្ចឹម ៤០១ កំពង់ស្ពឺ
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ចាន់ វឿន ភេទប្រុស អាយុ៤៩ឆ្នាំ ក្រៅប្រវត្ដិរូប។ វឿន មានប្រពន្ធឈ្មោះ យឿន មានកូនចំនួន៥នាក់ សព្វថៃ្ងប្រកប របរធ្វើស្រែចម្ការ រស់នៅភូមិកុមាររមាស ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ វឿន មាន ឪពុកឈ្មោះ ចាន់ ឌួង ម្ដាយឈ្មោះ ពែក កោ មានបងប្អូន៦នាក់។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមាន សង្គ្រាម មានយន្ដហោះទម្លាក់គ្រាប់បែកធ្វើឱ្យប្រជាជនរង គ្រោះថ្នាក់។ វឿន បានស្ម័គ្រចិត្ដចូលធ្វើជាយោធា ខែ្មរក្រហមហាត់រៀនក្បួនយោធាចប់ អង្គការបានបញ្ជូនទៅ សមរភូមិវាយជាមួយទាហានលន់ នល់។ នៅក្នុង ពេលធ្វើសង្គ្រាម ឃើញមានយោធាខែ្មរក្រហមស្លាប់និងរបួសច្រើនជារៀងរាល់ថៃ្ង វឿន បាក់ស្មារតីខ្លាចក៏ដាច់ ចិត្ដរត់ចោលអង្គភាពមករស់នៅ ជាមួយឪពុកម្ដាយវិញ។ នៅមិនយូរប៉ុន្មាន អង្គការជ្រើសរើស ឱ្យមកបម្រើការ នៅក្នុងមន្ទីរសន្ដិសុខម១៣ មុនដំបូង វឿន មិនបានដឹងជាកនែ្លងគុកនិងជាកនែ្លងសម្លាប់មនុស្សទេ។ វឿន ចូលទៅដល់អង្គការចាត់តាំងឱ្យនៅក្នុងក្រុមការពារអ្នកទោសកុំឱ្យរត់រួច។ វឿន នៅក្នុងមន្ទីរម១៣ បានមួយ អាទិត្យបានដឹងថា ឌុច ជាប្រធានគុក ចាន់ ជាអនុប្រធាន មានផល និងប៉ុន ជាអ្នកសួរ ចម្លើយនិងមានក្រុម ស្លាប់មនុស្សផេ្សងទៀត។ វឿន បានដឹងថា ឌុច ជាមនុស្សកាចសាហាវបំផុតគ្មានពីណាអាចបេ្រÃៈបបានទេ ទាំង សួរចម្លើយទាំងសម្លាប់មនុស្ស បើឈ្មោះ ប៉ុន និង ផល សួរចម្លើយអ្នកទោសមិនដែលឃើញធ្វើទារុណកម្មទេ។ នៅឆ្នាំ១៩៧២ អ្នកទោសភាគច្រើនជាប្រជាជននិងជាកម្មាភិបាល ខែ្មរក្រហមដែលមានកំហុសឬជាប់និន្នាការ នយោបាយ។ នៅឆ្នាំ១៩៧៣ ឃើញអ្នកទោសជាទាហានលន់ នល់ ដែលក្រុមយោធាខែ្មរក្រហមចាប់បាន។ អ្នកទោសនៅទីនេះ ត្រូវបាន ឌុច បញ្ជាឱ្យដាក់ខ្នោះទាំងអស់ ពេលថៃ្ងបណ្ដើរឱ្យ ធ្វើការពេលយប់បញ្ជូនទៅក្នុងគុក ក្រោមដី ព្រោះការពារ កុំឱ្យខាងទាហានលន់ នល់ ដឹង និងកុំឱ្យយន្ដហោះទម្លាក់គ្រាប់បែក មកត្រូវអ្នកទោស។ ក្រោយមកទៀត វឿន អង្គការចាត់តាំង ឱ្យដើររកស្បៀងយកមកឱ្យអ្នកទោសហូប ពេលចេញទៅរកដូរស្រូវ អង្ការបានពេលត្រឡប់ចូលមកវិញ ឃើញតែមនុស្សស្រែកដោយសារ ធ្វើទារុណកម្មនិងយកទៅសម្លាប់ចោល។ នៅឆ្នាំ១៩៧៤ មានទឹកជំនន់នៅពេលយប់ ធ្វើឱ្យអ្នកទោសជាច្រើនស្លាប់ដោយ សារជាប់ខ្នោះជើងចេញមិនរួច កាលនោះ ក្រុមការពារអ្នក ទោសនិងប្រធានគុកឈ្មោះ ឌុច ឈ្មោះ ចាន់ ឡើងលើចុងឈើដើម រស់។ ក្រោយមកទៀត វឿន បានឃើញមិត្ដភក្ដិម្នាក់ឈ្មោះ អ៊ីន មកជាប់គុកនៅមន្ទីរម១៣ ពេលយប់ឡើង វឿន បានដោះខ្នោះចេញហើយប្រាប់ឱ្យរត់បានឆ្ងាយបន្ដិច បានវឿន ទាញកាំភ្លើងបានពីក្រោយចំនួន៥គ្រាប់ ដំណឹង នេះបានឮដល់ឌុច ពេលនោះ ឌុច បានបញ្ជាឱ្យចាប់ឈ្មោះ វឿន ជាអ្នកការ ពារចងនិងឱ្យដោះខោអាវចោល យកទៅដាក់ខ្នោះមិនទាន់បាន សួរនាំអីទេ។ ពេលយប់ វឿន មានក្មួយធ្វើការនៅទីនោះដែរ ជួយដោះខ្នោះឱ្យក៏ បានលួចរត់ចេញពីក្នុងគុកទៀត មកដល់ភូមិបានប្រធានភូមិនិងមេឃុំឈ្មោះ សោម ជួយធានាឱ្យធ្វើការងារតាម សហករណ៍និងតាមកងចល័ត។ នៅឆ្នាំ១៩៧៥ មន្ទីរម១៣ ដឹងថា អង្គការរំសាយនិងបានដឹងថា ឈ្មោះ ផល ឈ្មោះ ប៉ុន ជាអ្នកសួរម្លើយក៏ ឌុច យកទៅសម្លាប់ ចោលដែរ។ វឿន បានមកធ្វើការងារតាមកងចល័ត ជាមួយ ប្រជាជនក្នុងភូមិវិញ រហូតដល់ឆ្នាំ១៩៧៩ ប្រទេសជាតិបានរំដោះ រួមពីរបបខែ្មរក្រហម។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ធ្លាប់ឃើញផ្ទាល់យោធាខែ្មរក្រហមធ្វើទារុណកម្មមនុស្សនិងយកមនុស្ស ទៅសម្លាប់ចោល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា