Document thumbnail
Personal Info
ID: KSI0008
Name
ឈ្មោះ
Touch Seng
ទូច សេង
Gender
m
ភេទ
ប្រុស
Status
Disappeared
ស្ថានភាពគ្រួសារ
បាត់ខ្លួន
CBIO ID
K00176
Source Interview
KSI0008 20020410, Kbal Thnall village, Kakk sub-district, Baset sub-district, Kampong Chhnang province. Interviewed by Ysa Osman. Notes: Interviewed with Touch Sokon, 45 years old, older sister.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០០៨ ២០០២០៤១០ ភូមិក្បាលថ្នល់ ឃុំកក់ ស្រុកបសែដ្ឋ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ អ៊ីសាឧស្មាន។ កំណត់សំគាល់ៈ ជួបជាមួយ ទូច សុខុន អាយុ ៤៥ ឆ្នាំ ជាបងស្រី។
Date of Birth
[KR aged: 13]
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«សម័យខែ្មរក្រហមអាយុ ១៣ ឆ្នាំ»
Home Village
05011308, Kampong Speu, Baset, Kakk, Kbal Thnall
ទីកន្លែងកំណើត
០៥០១១៣០៨ ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំកក់ ភូមិក្ប
Join KR
1972????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧២????
Reason to Join KR
Voluntarily joined the revolution.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ចូលបដិវត្ដន៍ដោយស្ម័គ្រចិត្ដ។
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៤៥០ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ទូច សេង ភេទប្រុស អាយុ១៩ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ទូច សុខុន អាយុ៤៥ឆ្នាំ ត្រូវជាបងស្រី។ សេង មានឪពុកឈ្មោះ សៀង ម្ដាយឈ្មោះ ទូច មានបងប្អូន៨នាក់ មានស្រុកកំណើតនៅភូមិ ក្បាលថ្នល់ ឃុំកក់ ស្រុកបសេដ្ឋ ខេត្ដកំពង់ស្ពឺ។ សេង ធ្លាប់រៀនបានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនមកជួយធ្វើស្រែ ចម្ការឪពុកម្ដាយ ព្រោះនៅក្នុងគ្រួសារមានជីវភាពខ្វះខាត។ នៅឆ្នាំ១៩៧២ សេង បានស្ម័គ្រចិត្ដចូលបម្រើ ចលនាខែ្មរ ក្រហមតាមរយៈឈ្មោះ ភន ឪពុកម្ដាយមិនចង់ឱ្យកូនទៅធ្វើជា យោធាទេ។ សេង បានចូលធ្វើជា យោធាខែ្មរក្រហមអង្គការ បញ្ជូនទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់។ សេង វាយជាមួយទាហានលន់ នល់ នៅបន្ទាយស្រុកគងពិសី វាយនៅត្រាំខ្នា វាយផ្ដាច់ផ្លូវជាតិលេខ៣ និងមានបងប្រុសឈ្មោះ សុង ម្នាក់ ទៀតក៏ជាយោធាខែ្មរក្រហមដែរ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច បានឃើញឈ្មោះ សេង មកលេងស្រុកកំណើតវិញ។ ពេលនោះបានជួបឪពុកម្ដាយបងប្អូន ពេលនោះម្ដាយបានសួរថា ម៉េចទៅ កូន សុខទុក្ខយ៉ាងណាដែរ សេង និយាយតិចៗមិនមាននិយាយអ្វីវែងឆ្ងាយទេ ឃើញសេ្លÃៈកពាក់ ខោអាវខ្មៅនិង មិនឃើញមានស្ពាយកាំភ្លើងអីទេ មកតែម្នាក់ឯង សម្រាកបានតែមួយយប់ ព្រឹកឡើងក៏ត្រឡប់ទៅអង្គភាពនៅ ភ្នំពេញវិញ។ សេង តាំងពីត្រឡប់ទៅអង្គភាពវិញ បាត់ឈឹង រហូតមិនដែលទាក់ទងមកទេ នៅឆ្នាំ១៩៧៩ ពេលរបបខែ្មរក្រហម ដួលរំលំទៅក៏មិនឃើញត្រឡប់មកផ្ទះវិញទេ។ បើតាមប្រវត្ដិរូប ទូច សេង ជាយោធានៅ ក្នុងកងពល៤៥០ ភ្នំពេញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា