PROMOTING ACCOUNTABILITY
Pay Ruy
| Personal Info ព័ត៌មានផ្ទាល់ខ្លួន | |
|
Record No :
លេខកំណត់ត្រា :
|
KHI0005
KHI0005
|
|
Name :
ឈ្មោះ :
|
ប៉ាយ រុយ
|
|
Last Name :
នាមត្រកូល :
|
Pay
|
|
First Name :
នាមខ្លួន :
|
Ruy
|
|
Status :
ស្ថានភាព :
|
Disappeared
បាត់ខ្លួន
|
|
CBIO ID :
លេខ CBIO :
|
K08861
|
|
Gender :
ភេទ :
|
Male
ប្រុស
|
|
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
|
[KR aged: 16]
«សម័យខែ្មរក្រហមអាយុ១៦ឆ្នាំ»
|
|
Home Village :
ភូមិកំណើត/ទីលំនៅ :
|
040806??, Kampong Chhnang, Tuk Phos, Kraing Skhear
០៤០៨០៦?? ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំក្រាំងស្គ
|
| Joining / Organization ការចូលរួម និង អង្គការ | |
|
Join KR :
ចូល KR :
|
1975????
១៩៧៥????
|
|
Reason to Join KR :
មូលហេតុចូល KR :
|
បង្ខំ
|
|
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
|
អង្គភាពយោធាមន្ទីរស២១ ភ្នំពេញ។
|
|
DK Zone 75-79 :
តំបន់ DK 75-79 :
|
មជ្ឈិម«១២»ភ្នំពេញ។
|
| Roles / Relations តួនាទី និង ទំនាក់ទំនង | |
|
KR Rank (1975-79) :
តួនាទី KR (1975-79) :
|
យោធា
|
|
Superiors :
ថ្នាក់លើ :
|
ប៉េង ,ហ៊ុយ។
|
| Current Information ព័ត៌មានបច្ចុប្បន្ន | |
|
Current Occupation :
មុខរបរបច្ចុប្បន្ន :
|
No
|
|
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
|
No
|
| Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប | |
|
Source Interview :
ប្រភពសម្ភាសន៍ :
|
KHI0005 20020621, Khnang Tuol village, Kraing Skhear sub-district, Tuk Phos district, Kampong Chhnang. Interviewed by Dara P.Vanthann, Ysa Osman and Phann Sochea. Interviewed with his uncle named Nut Chun, 55.
ខេអេកអាយ០០០៥ ២០០២០៦២១ ភូមិខ្នងទួល ឃុំក្រាំង ស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា, អ៊ីសា ឧស្មាន និង ផាន់ សុជា។ សម្ភាសជាមួយពូ ឈ្មោះ នុត ជន អាយុ៥៥ឆ្នាំ។
|
|
Summary :
សេចក្ដីសង្ខេប :
|
ប៉ាយ រុយ ភេទប្រុស អាយុ១៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ នុត ជន អាយុ៥៥ឆ្នាំ ត្រូវជាឪពុកមា។ រុយ មានឪពុកឈ្មោះ ប៉ាយ រាំង ម្ដាយឈ្មោះ នុន ឆាំ មានបងប្អូន៧នាក់ស្រី៤ប្រុស៣ មានស្រុកកំណើត នៅភូមិខ្នងទួល ឃុំក្រាំងស្កាារ ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ រុយ តាំងពីតូចដល់ធំមិនបានចូលរៀនតាមសាលា ទេ ព្រោះពេលធំពេញវ័យប្រទេសជាតិកើតមានសង្គ្រាម កើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១៧២ កម្លាំងចលនាខែ្មរក្រហមចូលមកដល់ ក្នុងភូមិឃុំមួយចំនួនធំនៅតែតំបន់ទីប្រជុំជន បានមាន ទាហានល់ នល់។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានប្រមូលប្រជាជនឱ្យធ្វើ ការងារជារួមហូបបាយ តាមសហករណ៍។ នៅឆ្នាំ១៩៧៥ អង្គការបានចុះមកជ្រើសរើស កុមារដាច់ខាតយកតែ កូនចៅអ្នកមូលដ្នានមានជីវភាពក្រលំបាក។ រុយ ត្រូវបានអង្គការជ្រើសរើសយកទៅបាត់ ឪពុកម្ដាយចង់សួរនាំ អង្គការក៏មិនហ៊ានដែរ។ រុយ តាំងពីចេញទៅមិនឃើញត្រឡប់មក លេងស្រុកកំណើតវិញទេ បាត់ឈឹងរហូតមក ដល់ពេលនេះ។ នៅឆ្នាំ១៩៧៧ ឪពុកម្ដាយនិងបងប្អូនមួយចំនួនអង្គការបាន ជម្លៀសទៅខេត្ដបាត់ដំបង ភូមិភាគ ពាយ័ព្យ។ នៅឆ្នាំ១៩៧៩ ឪពុកម្ដាយ រុយ បានរត់ទៅព្រំដែនថៃ ក្រោយមកបានទៅរស់ នៅសហរដ្ឋអាមេរិច រហូតដល់សព្វថៃ្ង។ បើតាមប្រវត្ដិរូបឈ្មោះ ប៉ាយ រុយ ចូលបម្រើចលនាខែ្មរក្រហមនៅឆ្នាំ១៩៧៥ អង្គការ យកមកភ្នំពេញ។ រុយ បានផ្លាស់ទៅធ្វើជាយោធានៅក្នុង កងពល៧០៣ ក្រោមការដឹកនាំរបស់ឈ្មោះ យ៉ែម ទុយ បន្ទាប់មកទៀតអង្គការផ្លាស់មកមន្ទីរស២១ ជាយោធានៅ ក្រោមការគ្រប់គ្រងរបស់ឈ្មោះ ប៉េង និង ឈ្មោះ ហ៊ុយ។
|
|
Copyright :
|
© DC-Cam
|
|
រក្សាសិទ្ធិដោយ :
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”