PROMOTING ACCOUNTABILITY
Touch Chakk
| Personal Info | |||||
| ID: | KSI0010 | ||||
|
Name
ឈ្មោះ
|
Touch Chakk
ទូច ចក់
|
||||
|
Gender
|
m
|
||||
|
ភេទ
|
ប្រុស
|
||||
Status |
Alive |
||||
|
ស្ថានភាពគ្រួសារ
|
នៅរស់
|
||||
CBIO ID |
K08339/K00776/K00179 |
||||
Source Interview |
KSI0010 20020329, Mreal Thum village, Po Mreal sub-district, Baset district, Kampong Speu province. Interviewed by Ysa Osman. Notes: Interviewed with Ysa Osman. Notes: Interviewed with Touch Chakk, 49, the biography owner. |
||||
|
ប្រភពនៃឯកសារ/បទសម្ភាសន៍
|
ខេអេសអាយ០០១០ ២០០២០៣២៩ ភូមិម្រាលធំ ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ អ៊ីសា ឧស្នាន។ កំណត់សំគាល់ៈ ជួបជាមួយ ទូច ចក់ អាយុ ៤៩ ឆ្នាំ ជាម្ចាស់ប្រវត្តិរូប។
|
||||
|
Date of Birth
|
[Khmer Roug aged: 19 Present aged: 49
|
||||
|
ថ្ងៃ-ខែ-ឆ្នាំ កំណើត
|
«សម័យខែ្មរ ក្រហមអាយុ ១៩ ឆ្នាំ។ បច្ចុប្បន្នអាយុ ៤៩
|
||||
|
Home Village
|
05010905, Kampong Speu, Baset, Po Mreal, Mlreal Th
|
||||
|
ទីកន្លែងកំណើត
|
០៥០១០៩០៥ ខេត្ដកំពង់ស្ពឺ ស្រុកបសេដ្ឋ ឃុំពោធិម្រាល ភ
|
||||
|
Join KR
|
19710116
|
||||
|
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
19710116
|
||||
|
Reason to Join KR
|
Voluntarily joined the revolution.
|
||||
|
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
|
ចូលបដិវត្ដន៍ដោយស្ម័គ្រចិត្ដ។
|
||||
|
DK ORG Unit 75-79
|
Unit 703
|
||||
|
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
|
អង្គភាពយោធាកងពល ៧០៣ ភ្នំពេញ។
|
||||
|
KR Rank(1975-79)
|
Soldier
|
||||
|
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
|
យុទ្ធជន
|
||||
|
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
|
មជ្ឈិម«១២»ភ្នំពេញ។
|
||||
|
Superior
|
In Nat, chief of division 703
|
||||
|
អ្នកដឹកនាំ
|
អ៊ិន ណាត ប្រធានកងពល ៧០៣
|
||||
|
Associates
|
|
||||
|
អ្នកពាក់ព័ន្ធដទៃទៀត
|
|
||||
|
សេចក្ដីសង្ខេបបទសម្ភាស៏
|
ទូច ចក់ ភេទប្រុស អាយុ៤៩ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ចក់ មានឪពុកឈ្មោះ ទូច សួន ម្ដាយឈ្មោះ ទួត ស៊ីម មានបងប្អូន៣នាក់ មានស្រុកកំណើតនៅភូមិម្រាល ឃុំពោធិម្រាល ស្រុកបរសេដ្ឋ ខេត្ដកំពង់ស្ពឺ។ នៅឆ្នាំ ១៩៧០ ប្រទេសជាតិកើតមាន រដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ដោយសារលោកសេនាប្រមុខលន់ នល់ ធ្វើឱ្យ សង្គ្រាមកើតឡើង។ នៅឆ្នាំ១៩៧១ ចក់ បានស្ម័គ្រចិត្ដចូលពៃ្រធ្វើជាយោធាខែ្មរក្រហមដោយយល់ឃើញថា សមេ្ដចឪបានប្រកាសឱ្យកូនចៅចូលពៃ្រម៉ាគីដើម្បីរំំដោះជាតិ ដើម្បីទាមទាររាជបល្ល័ង្គជូនសមេ្ដចឪវិញ យើងទាំង អស់គ្នាខិត ខំតស៊ូមិនខ្លាចស្លាប់ឬរស់ តែទីបញ្ចប់បានទទួលជ័យជម្នះ សង្គមពិបាកវេទនាអ្នកតស៊ូត្រូវបានអង្គការ យកទៅសម្លាប់ និងដាក់គុក បាក់ដបៃាក់ជើងគ្មានពីណាយកចិត្ដទុកដាក់ ទីបញ្ចប់គ្មានន័យទាំងអស់។ ចក់ ស្ម័គ្រ ចិត្ដចូលដំបូងអង្គការបញ្ជូនទៅធ្វើជាយោធាស្រុកគងពិសី តំបន់៣៣។ នៅឆ្នាំ១៩៧២ ចក់ បានឡើងមកធ្វើជា យោធាតំបន់វិញ អង្គការបញ្ជូនទៅសមរភូមិមុខវាយជាមួយទាហានលន់ នល់ តែមុនដំបូងមិនទាន់ឡើងវាយភ្លាម ទេ អង្គការចាត់តាំងឱ្យដឹក នាំក្រុមកុមារគ្នា៣៦នាក់ ឱ្យរែកបាយសែងអ្នករបួសអ្នកស្លាប់ ចោលនៅក្នុងសមរភូមិ មិនយកមកក្រោយទេ ក្នុងមួយថៃ្ងមាន មនុស្សស្លាប់និងរបួសច្រើនណាស់។ នៅឆ្នាំ១៩៧៣៧៤ ចក់ នៅខាង កងកាំភ្លើងធំ ក្នុងកងពិសេសនៅក្នុងកងពល៧០៣ ប្រធានកងពលឈ្មោះ អ៊ិន ណាត។ នៅថៃ្ងទី១៧មេសា ឆ្នាំ១៩៧៥ កម្លាំងខែ្មរក្រហមបានវាយចូលដល់ទីក្រុងភ្នំពេញ ពេលនោះ ប្រជាជនត្រូវអង្គការជម្លៀសឱ្យទៅរស់ នៅតាមជនបទ។ ពេលសង្គ្រាមបានបញ្ចប់កម្លាំងយោធាមួយចំនួនចុះធ្វើស្រែ ខ្លះធ្វើជាកម្មករតាមរោងចក្រ ខ្លះ ទៅការពារព្រំដែន។ នៅឆ្នាំ១៩៧៦ ចក់ អង្គការយកទៅលុតដុំឱ្យធ្វើស្រែនៅពៃ្រស កាលនោះអង្គការយក មនុស្សឱ្យនឹមភ្ជួរស្រែជំនួសសត្វគោ មិនដែលជួបប្រទះទេ តាំងពីធំដឹងក្ដីមក មានជំនាន់ខែ្មរក្រហម មួយគត់ដែល យកមនុស្សឱ្យភ្ជួរស្រែ ហើយគ្មានអាហារហូប ចុកគ្រប់គ្រាន់។ នៅឆ្នាំ១៩៧៧ អ៊ិត ណាត អង្គការហៅមកពី ប្រទេសយូហ្គោស្លាវីវិញ រួមហើយអង្គការចាប់ខ្លួនយកទៅបាត់។ នៅឆ្នាំ១៩៧៨ ចក់ អង្គការបញ្ជូនទៅលុតដុំ នៅព្រលាន យន្ដហោះខេត្ដកំពង់ឆ្នាំង។ ចក់ បានរៀបរាប់ថា ព្រលានយន្ដ ហោះខេត្ដកំពង់ឆ្នាំង មានទំហំធំណាស់ អាចជាកនែ្លងចុះចត យន្ដហោះចម្បាំងបាន ហើយឃើញជំនាញការជាជនជាតិចិន។ នៅពាក់កណ្ដាលឆ្នាំ១៩៧៨ ចក់ អង្គការបញ្ជូនមកមន្ទីរ លុតដុំពៃ្រសវិញ អង្គការចាត់តាំងឱ្យឡើងត្នោតក្នុងមួយ៣០ដើម។ ចក់ ថា ពេល បានឡើងត្នោតបានធូរស្រាលជាងធ្វើស្រែ ព្រោះអាចហូបទឹកត្នោតបានមានកម្លាំងធ្វើការ។ នៅឆ្នាំ១៩៧៩ បានរត់ចូលពៃ្រមួយរយៈក៏ត្រឡប់ទៅស្រុកកំណើតវិញ។
|
||||
|
សកម្មភាពពាក់ព័ន្ធភស្តុតាង
|
ដឹងថា ជំនាន់ខែ្មរក្រហមសម្លាប់មនុស្ស។
|
||||
|
Copyright
|
© DC-Cam
|
||||
|
រក្សាសិទ្ធិដោយ
|
© មជ្ឈមណ្ឌលឯកសារកម្ពុជា
|
||||
Note that the written permission of the copyright owners and/or other rights holders is required for distribution, reproduction, or other use beyond fair use.
Credit Line: Documentation Center of Cambodia’s Archives.
“Documentation Center of Cambodia’s Archives”