Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0011
Name :
ឈ្មោះ :
ប៉ៅ កាក់
Last Name :
នាមត្រកូល :
Pao
First Name :
នាមខ្លួន :
Kakk
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K08852
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ១៧ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
05080405, Kampong Speu, Thpong, Prambei Mum, Trape
០៥០៨០៤០៥ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំប្រាំបីមុំ ភូ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1974????
១៩៧៤????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាការពារអ្នកទោសនៅមន្ទីរស២១។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0011 20010816, Trapeang Traok village, Prambei Mum sub-district, Kampong Speu province. Interviewed by Vanthan P.Dara. Notes: Interviewed with his cousin named But Sai, female, 42 years old.
ខេអេសអាយ០០១១ ២០០១០៨១៦ ភូមិត្រពាំងត្រោក ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ វ៉ាន់ថាន់ ពៅដារ៉ា។ កំណត់សំគាល់ៈ ប៉ៅ កាក់ បាត់ខ្លួន។ ជួបជាមួយ ប៊ុត សៃ ភេទ ស្រី អាយុ ៤២ ឆ្នាំ ត្រូចជាបងជីដូនមួយ។
Summary :
សេចក្ដីសង្ខេប :
ប៉ៅ កាក់ ភេទប្រុស អាយុ១៧ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ ប៊ុត សៃ អាយុ៤២ឆ្នាំ ត្រូវជាបងប្អូនជីដូន មួយ។ កាក់ មានឪពុកឈ្មោះ ប៉ៅ ជីម ម្ដាយឈ្មោះ លីម មានបងប្អូន៤នាក់ មានស្រុកកំណើតនៅភូមិ ត្រពាំងត្រោក ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ កាក់ កាលតូចឪពុកម្ដាយបញ្ជូនឱ្យទៅនៅ វត្ដតាំងពោធិ នៅជាមួយព្រះសង្ឃព្រះនាម សុខ។ នៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ពេលនោះ សង្គ្រាមក៏ចាប់កើតមានឡើងរវាងកម្លាំងខែ្មរក្រហមក្នុងពៃ្រនិងទាហានលោកលន់ នល់។ បន្ទាប់មក មានយន្ដហោះទម្លាក់គ្រាប់បែក ធ្វើឱ្យប្រជាជនកេ្ដៅក្រហាយនិងទាហានលន់ នល់។ នៅឆ្នាំ១៩៧៤ កាក់ បានអង្គ ការជ្រើសរើសឱ្យចូលបម្រើចលនាខែ្មរក្រហម មិនបានប្រកែកទេ មានទឹកចិត្ដចូលបម្រើចលនាខែ្មរក្រហមដែរ។ កាលនោះមិនបានដឹងថា អង្គការបញ្ជូនទៅណាទេ តែមាន យោធាខែ្មរក្រហមជាកូនចៅអ្នកភូមិម្នាក់មកលេងផ្ទះ ហើយបានសួរថា ម៉េច បានជា កាក់ មិនមកលេង ផ្ទះតាំងពីចូលទៅមិនឃើញមកសោះ ពេលនោះយោធាខែ្មរ ក្រហមបានប្រាប់វិញថា កាក់ មិនអាចមកបានទេ ព្រោះនៅមន្ទីរតាឌុច យាមអ្នកទោសអង្គការមិនឱ្យមកទេ ព្រោះខ្លាចបែកការណ៍។ បើតាមមីងឈ្មោះ សៃ រៀបរាប់ឱ្យដឹងថា មន្ទីរតាឌុច កើតមានតាំងពីឆ្នាំ១៩៧២ ជាកនែ្លងសម្លាប់មនុស្សសាហាវណាស់។ នៅឆ្នាំ១៩៧៤ មានទឹកជំនន់ធ្វើឱ្យស្លាប់អ្នកទោសរាប់រយនាក់ ព្រោះ អ្នកទោសសុទ្ធជាប់ខ្នោះឃើញហើយដាក់នៅក្នុងរណ្ដៅថែមទៀត។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាចក៏មិន ឃើញឈ្មោះ កាក់ ត្រឡប់មកស្រុកកំណើតវិញដែរ បាត់រហូត ដល់ពេលនេះ។ បើតាម ប្រវត្ដិរូប នៅឆ្នាំ១៩៧៥ ប៉ៅ កាក់ អង្គការចាត់តាំងឱ្យមកធ្វើការនៅមន្ទីរស២១ទួលសែ្លង។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា