Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0008
KHI0008
Name :
ឈ្មោះ :
ឈុន ផល
Last Name :
នាមត្រកូល :
Chhun
First Name :
នាមខ្លួន :
Phal
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00894
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 12, Present aged: 40]
«សម័យខែ្មរក្រហម អាយុ១២ឆ្នាំ។ បច្ចុប្បន្នអាយុ៤០ឆ្នា
Home Village :
ភូមិកំណើត/ទីលំនៅ :
04080304, Kampong Chhnang, Tuk Phos, Chaong Maong,
០៤០៨០៣០៤ ខេត្ដកំពង់ឆ្នាំង ស្រុកទឹកផុស ឃុំចោងម៉ោង ភ
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Was forced to join the revolution.
គេបង្ខុំឱ្យចូលធ្វើបដិវត្ដន៍
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
Office S-21.
មន្ទីរស២១
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Peng, Hor and Tet, chief of group.
ប៉េង និង ហ៊ និង ថេត ប្រធានក្រុម,
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0008 20040708, Thmei village, Chaong Maong sub-district, Tuk Phos district, Kampong Chhnang province. Interviewed by Ysa Osman, Dara P. Vanthan and Phann Sochea. Notes: Interviewed with the biography owner.
ខេអេកអាយ០០០៨ ២០០៤០៧០៨ ភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ អ៊ីសា ឧស្មាន, វ៉ាន់ ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាស ជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
ឈុន ផល ភេទប្រុស អាយុ៤០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ផល មានប្រពន្ធឈ្មោះ កុង មានកូនចំនួន៤នាក់ស្រី ២ប្រុស២ សព្វថៃ្ងប្រកបមុខរបរធ្វើស្រែចម្ការ រស់នៅភូមិថ្មី ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្ដកំពង់ឆ្នាំង។ ផល មានឪពុកឈ្មោះ ភួង ម្ដាយឈ្មោះ វិន មានបងប្អូន៦នាក់ស្រី១ប្រុស៥។ ផល មិនបានចូលរៀនតាម សាលាទេ ឪពុកម្ដាយបានយកទៅ ឱ្យរៀននៅវត្ដសំប៉ាន់ មិនទាន់រៀនសូត្រត្រឹមត្រូវផង ទទួលប្រទេសជាតិកើត មានរដ្ឋប្រហារទម្លាក់សមេ្ដចសីហនុ ប្រទេសជាតិកើតមានសង្គ្រាម ក៏ត្រឡប់មកផ្ទះវិញ។ នៅឆ្នាំ១៩៧៣ ខែ្មរក្រហមបានជម្លៀសឱ្យទៅរស់នៅ តំបន់រំដោះ។ នៅឆ្នាំ១៩៧៤ បានត្រឡប់មករស់នៅស្រុកកំណើត វិញ ប្រកបរបរធ្វើស្រែចម្ការ ដោយសារតែប្រទេសមានសង្គ្រាមមិន បានប្រកបរបរធ្វើស្រែចម្ការបានស្រួលទេ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច អង្គការបានជ្រើសរើស ប្រវត្ដិរូបកុមារមួយចំនួនធំឱ្យរស់ នៅជាមួយអង្គភាពកុមារ រស់នៅបែកពីឪពុកម្ដាយ កាលនោះគ្មានឪពុកម្ដាយណាហ៊ាន ជំទាស់ទេ ព្រោះអង្គការ ប្រាប់ថា ជាកូនរបស់អង្គការ។ ផល មានអាយុត្រឹម១២ឆ្នាំ អង្គការចាត់តាំងឱ្យមកដាំបនែ្លនៅ សាលាលេខ៥ បានរយៈពេលមួយខែ អង្គការបញ្ជូនមកភ្នំពេញ ឱ្យនៅម្ដុំបឹងទំពុន។ នៅបឹងទំពុន បានរយៈពេលជាង៦ខែ អង្គ ការបញ្ជូនឱ្យមកធ្វើស្រែនៅព្រែកហូរ។ នៅឆ្នាំ១៩៧៦ អង្គការបានបញ្ជូនឱ្យទៅធ្វើជាយោធានៅកងពល៧០៣ ដើម្បីរៀនក្បួនយុទ្ធសាស្រ្ដយោធា។ ពេលរៀនចប់ អង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅព្រែកហូរទៀត បន្ទាប់ឱ្យមក ធ្វើស្រែនៅពៃ្រស មានគ្នារាប់រយនាក់ សុទ្ធតែកេ្មងៗអាយុ ១៤ទៅ១៥ឆ្នាំ។ នៅឆ្នាំ១៩៧៧ អង្គការបានចុះ ទៅជ្រើស រើសយកមនុស្សនៅអង្គការកុមារចំនួន១៥នាក់ ក្នុងនោះមានឈ្មោះ ផល មកជាមួយដែរ មុនដំបូង នឹកស្មានថា អង្គការបញ្ជូនឱ្យមកលេង ស្រុកកំណើតខំតែអរ តែទីបំផុត អង្គការបញ្ជូនឱ្យមកធ្វើការ ងារនៅមន្ទីរ ស២១ ជាកនែ្លងដាក់អ្នកទោសទៅវិញ។ ផល អង្គការចាត់តាំងឱ្យនៅក្រុមយាមអ្នកទោស ដែលមានប្រធាន ផ្ទាល់ឈ្មោះ ប៉េង ឈ្មោះ ហ៊ ប្រធានគុកឈ្មោះ ឌុច។ ផល ភាគច្រើនឈរយាមផ្ទាល់ជាមួយអ្នកទោសដែល អង្គការ ចាត់តាំងឱ្យមើល ដូចជាមើលកុមារអ្នកទោសរត់ មើលអ្នកទោស ក្រែងមានជំងឺឈឺស្លាប់ដោយមិនបានដឹង ឃើញស្លាប់ត្រូវ រាយការណ៍ភ្លាម បើយើងឈរយាមមិនអ្នកទោសស្លាប់ពេលណា យើងត្រូវទទួលទោសវិញ។ ផល ជាអ្នកយាមបានឃើញអ្នកទោស គួរឱ្យអាណិតណាស់ ព្រោះពេលអង្គការយកចេញទៅសួរចម្លើយ ហើយ ពេលត្រឡប់មកវិញ ឃើញឈាមនិងឃើញស្នាមពេញខ្លួន។ អ្នកទោសម្នាក់អាចសួរលើកទី១ដល់លើកទី៥ក៏មាន ពេលសួរចប់ ភាគច្រើនបាត់ខ្លួនហើយចូលអ្នកថ្មីជាបន្ដបន្ទាប់។ នៅឆ្នាំ១៩៧៩ ផល បានរត់ចូលពៃ្របានមួយ រយៈក៏រត់ត្រឡប់មកស្រុក កំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
He witnessed a chief of group who was arrested and imprisoned because he/she said with prisoners. A
គាត់បានឃើញគេចាប់ប្រធានក្រុមរបស់គាត់ដាក់នៅក្នុងគុក ពីព្រោះគាត់និយាយលេងជាមួយអ្នកទោស។ និងគាត់ឃើញ ខែ្មរក
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា