Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KSI0016
Name :
ឈ្មោះ :
សើ
First Name :
នាមខ្លួន :
Sae
Status :
ស្ថានភាព :
Disappeared
បាត់ខ្លួន
CBIO ID :
លេខ CBIO :
K05208
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[KR aged: 20]
«សម័យខែ្មរក្រហមអាយុ ២០ ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
05080101, Kampong Speu, Thpong, Amleang, Thma Kup
០៥០៨០១០១ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំអមលាំង ភូមិថ្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1972????
១៩៧២????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពុេយាធាការពារមន្ទីរស២១ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២» ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
ឌុច។
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KSI0016 20020408, Thma Kup village, Amleang sub-district, Thpong district, Kampong Speu province. Interviewed by Ysa Osman. Notes: Meas Chun, 61, villager.
ខេអេសអាយ០០១៦ ២០០២០៤០៨ ភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សំកាល់ៈ ជួបជាមួយ មាស ជន់ អាយុ ៦១ ឆ្នាំ ជាអ្នកភូមិ។
Summary :
សេចក្ដីសង្ខេប :
សើ ភេទប្រុស អាយុ២០ឆ្នាំ បាត់ខ្លួន។ ជួបជាមួយឈ្មោះ មាស ជន់ អាយុ៦១ឆ្នាំ ជាអ្នកភូមិជាមួយគ្នា។ សើ មានឪពុកឈ្មោះ យ៉ែម ម្ដាយឈ្មោះ កង។ សើ មានបងប្អូន៣នាក់ មានស្រុក កំណើតនៅភូមិថ្មគប់ ឃុំ អមលាំង ខេត្ដកំពង់ស្ពឺ។ សើ មិនដឹងជារៀនសូត្របានត្រឹមណាទេ នៅពេលប្រទេសជាតិកើត មានរដ្ឋប្រហារ ឆ្នាំ១៩៧០ មានចលនាខែ្មរក្រហមចូលមកគ្រប់ គ្រងនៅទីនេះ បន្ទាប់មកមានយន្ដហោះទម្លាក់គ្រាប់បែកប្រជាជន រស់ទៅរងទុក្ខ។ កាលនោះមិនដឹងជា ឆ្នាំប៉ុន្មានទេ សើ ត្រូវ ប្រធានមន្ទីរនគរបាលត្រំពាំងច្រាបហៅមន្ទីរម១៣ ឈ្មោះ ឌុច ហៅឱ្យទៅធ្វើកាងារជាមួយ។ សើ បានចេញពីផ្ទះទៅធ្វើជាកង ពារអ្នកទោសនៅមន្ទីរ១៣ ដែល ជាប់និន្នការជាខ្មាំង ដោយ ចោលថាជាគិញ ជាសេអ៊ីអា ជាដើម។ នៅទីនេះប្រជាជនធម្មតា ឱ្យទៅហ៊ានចេញ ទៅរកស៊ីឆ្ងាយចូលទៅតំបន់ខាងលន់ នល់ គ្រប់គ្រង ហើយត្រឡប់មកវិញ ត្រូវបានក្រុម ឌុច ចាប់យកទៅដាក់ គុកហើយ ពេលជាប់ហើយមិនងាយបានមកវិញទេ នៅមន្ទីរម១៣នេះសម្លាប់មនុស្សច្រើននិងធ្លាប់ឃើញ យោធាខែ្មរក្រហម ធ្វើទារុណកម្ម។ នៅឆ្នាំ១៩៧៥ ពេលខែ្មរក្រហមឡើងកាន់អំណាច មន្ទីរ ម១៣ ក៏រំសាយ ចោលអស់ តែអ្នកទោសមិនដឹងជាទៅ ណាខ្លះទេ។ នៅឆ្នាំ១៩៧៩ ក៏មិនឃើញឈ្មោះ សើ ត្រឡប់មក ស្រុក កំណើតវិញដែរ បាត់ដំណឹងរហូតដល់ពេលនេះ។ បើតាមប្រវត្ដិរូប ឈ្មោះ សើ បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហមឆ្នាំ១៩៧២ តាមរយៈឈ្មោះ ប៉ុន។ សើ មុនដំបូង បានមកបម្រើការងារនៅមន្ទីរម១៣ យាមអ្នក ទោសនិង ក្រោយមកបានឡើងជាប្រធានកងការពារ។ នៅឆ្នាំ១៩៧៥ បានមកធ្វើការងារនៅមន្ទីរស២១វិញ រហូតមក។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា