Document thumbnail
Personal Info
ID: KSI0018
Name
ឈ្មោះ
Buy Suos
ប៊ុយ សួស
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
K08809
Source Interview
KCI0018 20020409, Trapeang Veng village, Sambo sub-district, Samrong Torng district, Kampong Speu province. Interviewed by Ysa Osman. Notes: Interviewed with his older sister named Huon Hen, 60. She said that Suos currently lives in Pailin in Ta Nget Leu village. His wife named Ham has two children, one son and one daughter.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០១៨ ២០០២០៤០៩ ភូមិត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយ អ៊ីសា ឧស្មាន។ កំណត់សំគាល់ៈជួបជាមួយ ហួន ហេន អាយុ ៦០ ឆ្នាំ ជាបងស្រី បានមានប្រសាសន៍ថាៈ សួស សព្វថៃ្ង នៅរស់ គាត់នៅខាងតំបន់បៃ៉លិន ភូមិកាង៉ែនលើ មានប្រពន្ធ ឈ្មោះ ហាំ មានកូន ២ នាក់ ប្រុស ១នាក់ ស្រី ១ នាក់។
ថ្ងៃ-ខែ-ឆ្នាំ កំណើត
ជំនាន់ខែ្មរក្រហមអាយុ២៦ឆ្នាំ។
Home Village
05070811, Kampong Speu, Samrong Torng, Sambo, Trap
ទីកន្លែងកំណើត
០៥០៧០៨១១ ខេត្ដកំពង់ស្ពឺ ស្រុកសំរោងទង ឃុំសំបូរ ភូមិ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧១????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពយោធាកងពល៤៥០ ភ្នំពេញ។
KR Rank(1975-79)
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
យោធា
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២»ភ្នំពេញ។
Superior
អ្នកដឹកនាំ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
ប៊ុយ សួស ភេទប្រុស ជំនាន់ខែ្មរក្រហមអាយុ២៦ឆ្នាំ នៅរស់។ ជួបជាមួយឈ្មោះ ហួន ហេន អាយុ៦០ឆ្នាំ ត្រូវជាបងស្រី។ សួស មានប្រពន្ធឈ្មោះ ហាំ មានកូនចំនួន២នាក់ប្រុស១ស្រី១ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិកាង៉ែនលើ ខេត្ដបៃ៉លិន។ សួស មានឪពុកឈ្មោះ ប៊ុយ ជួប ម្ដាយឈ្មោះ សេង ស៊ឹម។ សួស មានបងប្អូន៣នាក់ មានស្រុកកំណើតនៅភូមិ ត្រពាំងវែង ឃុំសំបូរ ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ។ សួស ធ្លាប់រៀនសូត្របានត្រឹមថ្នាក់ទី១១ឪចាស់ឱ។ សួស អាយុ១០ បានទៅរស់នៅជាលោកសង្ឃត្រូវជាសាច់ញាតិ នៅវត្ដដូនស ស្រុកកៀនស្វាយ ដល់អាយុ១៣ឆ្នាំ បានបួសរហូតដល់កើត មានខែ្មរក្រហមនៅឆ្នាំ១៩៧០ ប្រទេសជាតិកើតមានសង្គ្រាម សឹកត្រឡប់មកផ្ទះវិញ ជួយធ្វើស្រែចម្ការឪពុកម្ដាយ។ នៅឆ្នាំ១៩៧១ បាន ស្ម័គ្រចិត្ដចូលបម្រើចលនាខែ្មរក្រហមតាម រយៈឈ្មោះ តែម។ សួស មិនដឹងជាអង្គការបញ្ជូនទៅសមរភូមិណា ខ្លះទេ មិនដែលបានទាក់ទងគ្នាទេ ក្រោយមកទៀតមានដំណឹងថា ត្រូវរបួសដេកសម្រាកនៅម្ដុំភូមិធំ។ នៅឆ្នាំ ១៩៧៥ ពេលរបបខែ្មរក្រហមឡើងកាន់អំណាច ក៏មិនឃើញមកលេងស្រុក កំណើតវិញដែរ បាត់ដំណឹងរហូត។ នៅឆ្នាំ១៩៧៩ របបខែ្មរក្រហមដួលរំលំក៏មិនឃើញ សួស ត្រឡប់មកស្រុក កំណើតវិញដែរ។ ក្រោយមកទៀត ប្រទេសយើងមានសន្ដិភាព អាចចេញចូលតំបន់ខែ្មរក្រហម បានដំណឹងតាមរយៈឈ្មោះ រីម ថា សួស នៅរស់ មានប្រពន្ធកូននៅខេត្ដបៃ៉លិន ក្រោយមកបានទៅ លេងជួបមែន តែបបួរ សួស មកលេងស្រុកកំណើតគាត់មិន ព្រមមកទេ ដោយប្រាប់ថា ខ្មាស់គេ។ បើតាមប្រវត្ដិរូប សួស នៅក្នុងកងពល៤៥០ ភ្នំពេញ។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា