Document thumbnail
Personal Info
ID: KSI0019
Name
ឈ្មោះ
Yin Lonh
យ៉ិន ឡុញ
Gender
m
ភេទ
ប្រុស
Status
Alive
ស្ថានភាពគ្រួសារ
នៅរស់
CBIO ID
K05512
Source Interview
KSI0019 20050512, Kok village, Amleang sub-district, Thpong district, Kampong Speu province. Interviewed by Dy Khamboly. Notes: Interviewed with the biography owner.
ប្រភពនៃឯកសារ/បទសម្ភាសន៍
ខេអេសអាយ០០១៩ ២០០៥០៥១២ ភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ សម្ភាសដោយៈ ឌីខាំ បូលី។ កំណត់សំកាល់ៈ ជួបជាមួយ ឡុញ ម្ចាស់ប្រវត្តិរូប។
Date of Birth
[Joined the revolution when he was 20. Present age
ថ្ងៃ-ខែ-ឆ្នាំ កំណើត
«ចូលបដិវត្តន៍អាយុ ២០ ឆ្នាំ។ បច្ចុប្បន្នអាយុ ៥០ ឆ្ន
Home Village
05080110, Kampong Speu, Thpong, Amleang, Kok
ទីកន្លែងកំណើត
០៥០៨០១១០ ខេត្ដកំពង់ស្ពឺ ស្រុកថ្ពង ឃុំអមលាំង ភូមិគោ
Join KR
1971????
ការចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
១៩៧១????
Reason to Join KR
Volunteer.
មូលហេតុចូលរួមសកម្មភាពក្នុងសម័យខ្មែរក្រហម
ស្ម័គ្រចិត្ដ
DK ORG Unit 75-79
Office S-21
អង្គភាពក្នុងរបបខ្មែរក្រហម(1975-79)
អង្គភាពមន្ទីរ ស២១ ភ្នំពេញ។
KR Rank(1975-79)
Guard of S-21
តួនាទីក្នុងរបបខ្មែរក្រហម(1975-79)
កងការពារមន្ទីរ ស២១
ទីតាំងភូមិសាស្រ្តក្នុងរបបខ្មែរក្រហម(1975-79)
មជ្ឈិម«១២» ភ្នំពេញ។
Superior
Duch, chief of S-21. Man Nai, deputy chief. Sry. Huy
អ្នកដឹកនាំ
ឌុច ប្រធានមន្ទីរ ស២១ ម៉ម ណៃ អនុប្រធាន, ស្រ៉ី, ហ៊ុយ
Associates
អ្នកពាក់ព័ន្ធដទៃទៀត
សេចក្ដីសង្ខេបបទសម្ភាស៏
យ៉ិន ឡុញ ភេទប្រុស អាយុ៥០ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ឡុញ មានប្រពន្ធឈ្មោះ ម៉ៅ មានកូនចំនួន៤នាក់ ប្រកបរបរធ្វើស្រែចម្ការ សព្វថៃ្ងរស់នៅភូមិគោក ឃុំអមលាំង ស្រុកថ្ពង ខេត្ដកំពង់ស្ពឺ។ ឡុញ មានឪពុក ឈ្មោះ យ៉ិន ឡោ ម្ដាយឈ្មោះ បួ ខឹម មានស្រុកកំណើតនៅភូមិពៃ្រជ្រៅ ឃុំពៃ្រជ្រៅ ស្រុកទឹកផុស ខេត្ដ កំពង់ឆ្នាំង។ ឡុង កាលពីតូចដល់ធំមិនបានរៀនសូត្រអីទេ ពេលធំពេញវ័យប្រទេសជាតិកើតមានសង្គ្រាមរដ្ឋ ប្រហារ ឆ្នាំ១៩៧០។ នៅឆ្នាំ១៩៧១ ឡុង បានស្ម័គ្រចិត្ដចូលបម្រើចលនា ខែ្មរក្រហមតាមរយៈឈ្មោះ ពៅ នៅជាអ្នកសិល្បៈភូមិភាគ។ នៅឆ្នាំ១៩៧២៧៣ អង្គការចាត់តាំងឱ្យលើកទំនប់ជីក ប្រឡាយនៅទំនប់ចម្ការក្រូច។ នៅឆ្នាំ១៩៧៤ ឡើងមកនៅ កងពល៧០៣ ប្រធានកងពលឈ្មោះ តាពីន។ នៅឆ្នាំ១៩៧៥ ពេលរបប ខែ្មរក្រហមឡើងកាន់អំណាច អង្គការចាត់តាំងឱ្យទៅ ធ្វើស្រែនៅស្ទឹងបាគូ។ នៅឆ្នាំ១៩៧៦ អង្គការចាត់តាំងឱ្យ មកធ្វើការនៅមន្ទីរស២១ ដែលមានប្រធានគុកឈ្មោះ ឌុច។ ឡុញ បានធ្វើជានិរសាផ្ទាល់ឱ្យឈ្មោះ ស្រ៉ី និងឈ្មោះ ហ៊ុយ។ ឡុញ ថា នៅមន្ទីរស២១ទួលសែ្លងមានបែងចែកគ្នាជាច្រើនក្រុម មានយោធារាប់រយ នាក់ ខ្លះនៅក្រុងការពារ ខ្លះនៅក្រុម សួរចម្លើយ ខ្លះជាអ្នកទៅចាប់មនុស្សពីក្រៅចូលមកក្នុង គុកនិងជាអ្នកនាំអ្នក ទោសចេញទៅវិញ។ នៅក្នុងឆ្នាំ១៩៧៧ ឃើញមានអ្នកទោសចេញចូលជាច្រើន តែមិនបានដឹងថា អង្គការ យកទៅខាងណាខ្លះទេ។ ឡុញ ជានិរសានិងជាកងការពារ នៅក្នុងមន្ទីរស២១ ផ្ទាល់បានឃើញសកម្មភាពជា ច្រើនដែល យោធាខែ្មរក្រហមបានធ្វើមកលើអ្នកទោស។ នៅឆ្នាំ១៩៧៩ ឡុញ បានរត់តាមចម្ការដូង ចូលពៃ្រ កាត់តាមភូមិជាមួយប្រជាជនមកដល់ អង្គស្នួលបានរយៈពេលមួយខែបានចូលទៅដល់ស្រុកកំណើតវិញ។
សកម្មភាពពាក់ព័ន្ធភស្តុតាង
ដឹងថា ជំនាន់ខែ្មរក្រហមពិតជាមានធ្វើទារុណកម្មមនុស្សនិងយកមនុស្ស ទៅសម្លាប់ចោល។
Copyright
© DC-Cam
រក្សាសិទ្ធិដោយ
© មជ្ឈមណ្ឌលឯកសារកម្ពុជា