Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0010
KHI0010
Name :
ឈ្មោះ :
សុក សុផាត
Last Name :
នាមត្រកូល :
Sok
First Name :
នាមខ្លួន :
Sophat
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
លេខ CBIO :
K00180
Gender :
ភេទ :
Male
ប្រុស
Date of Birth :
ថ្ងៃខែឆ្នាំកំណើត :
[Present aged: 42]
«បច្ចុប្បន្នអាយុ៤៣ឆ្នាំ»
Home Village :
ភូមិកំណើត/ទីលំនៅ :
04070706, Kampong Chhnang, Samaki Meanchey, Svay C
០៤០៧០៧០៦ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំស្
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1975????
១៩៧៥????
Reason to Join KR :
មូលហេតុចូល KR :
Was forced to join the army.
គេបង្ខុំឱ្យធ្វើទ័ព
DK ORG Unit 75-79 :
អង្គភាព DK 75-79 :
អង្គភាពយោធាកងពល៧០៣ ភ្នំពេញ។
DK Zone 75-79 :
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
Roles / Relations តួនាទី និង ទំនាក់ទំនង
KR Rank (1975-79) :
តួនាទី KR (1975-79) :
យោធា
Superiors :
ថ្នាក់លើ :
Kai, chief of regiment. Song, chief of commander. Vat, chief of platoon 1. Chip, chief of special di
កៃ ប្រធានកងវរៈសេនាធំ, សុង មេបញ្ជាការ, វ៉ាត ប្រធាន អនុសេនាតូចលេខ១, ជីប ប្រធានកងពលពិសេស, យាន អនុសេនាធំ
Current Information ព័ត៌មានបច្ចុប្បន្ន
Current Occupation :
មុខរបរបច្ចុប្បន្ន :
No
Current Attribute :
លក្ខណៈបច្ចុប្បន្ន :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0010 20020625, Kraing Srama village, Svay Chuk sub-district, Sumaki Meanchey district, Kampong Chhnang province. Interviewed by Ysa Osman, Dara P.vanthan and Phann Sochea. Notes: Interviewed with the biography owner.
ខេអេកអាយ០០១០ ២០០២០៦២៥ ភូមិក្រាំងស្រម៉ ឃុំ ស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាស ដោយៈ អ៊ីសា ឧស្មាន វ៉ាន់ថាន់ ពៅដារ៉ា និង ផាន់ សុជា។ កំណត់សំគាល់ៈ សម្ភាសជាមួយម្ចាស់ប្រវត្តិរូប។
Summary :
សេចក្ដីសង្ខេប :
សុក ផាត ភេទប្រុស អាយុ៤២ឆ្នាំ ជាម្ចាស់ប្រវត្ដិរូប។ ផាត មានប្រពន្ធឈ្មោះ សារុន មានកូនចំនួន៤នាក់ សព្វថៃ្ងប្រកប មុខរបរធ្វើស្រែចម្ការ រស់នៅភូមិក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ ឆ្នាំង។ ផាត មានឪពុក ឈ្មោះ សុក ស៊ន ម្ដាយឈ្មោះ ចាន់ គង់។ ផាត ធ្លាប់រៀនសូត្រ បានត្រឹមថ្នាក់ទី ១២ឪចាស់ឱ ឈប់រៀនដោយសារប្រទេសជាតិ កើតមានសង្គ្រាម។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរក្រហមឡើង កាន់អំណាច ប្រជាជនទាំងអស់ អង្គការឱ្យធ្វើការងាររួមហូប បាយរួមនៅតាមសហករណ៍។ នៅឆ្នាំ១៩៧៥ ផាត អង្គការជ្រើសរើសឱ្យចូលកងកុមារធ្វើការងារនៅតាមភូមិ។ នៅក្នុងឆ្នាំ១៩៧៥ ហ្នឹងដែរ អង្គការបានចុះ មកជ្រើសរើស កងកុមារមួយចំនួនឱ្យទៅធ្វើការងារនៅភ្នំពេញ។ ផាត ទៅដល់ភ្នំពេញ អង្គការឱ្យចូលទៅធ្វើការ ងារនៅអង្គភាព កងទ័ពកងពល៧០៣ មានស្នាក់ការនៅម្ដុំផ្សារថ្មី។ ផាត អង្គការចាត់តាំងឱ្យចុះធ្វើស្រែជាមួយ យោធារាប់រយនាក់ ផេ្សងទៀត។ នៅឆ្នាំ១៩៧៦ អង្គការបញ្ជូនឱ្យទៅធ្វើស្រែនៅ ខាងតាខ្មៅ ខេត្ដកណ្ដាលវិញ នៅម្ដុំវត្ដក្រពើហា អង្គការ ចាត់តាំងឱ្យរៀនក្បួនយុទ្ធយោធានិងចុះធ្វើស្រែធម្មតាដូចជាប្រជាជនដែរ។ នៅឆ្នាំ ១៩៧៧ កម្មាភិបាលខែ្មរក្រហមមួយ ចំនួនបានបាត់ខ្លួនជាបន្ដបន្ទាប់។ នៅពាក់កណ្ដាលឆ្នាំ១៩៧៧ ផាត និង យោធាមួយចំនួនទៀត អង្គការហៅទៅរៀនសូត្រដោយ ឃើញឡានក្លុបរបស់ប្រទេសចិនមកទទួល ផាត ស្មានថា អង្គការ ហៅទៅរៀនសូត្រមែន តាមការពិតអង្គការហៅមកចូលមន្ទីរស២១ ទួលសែ្លងហើយអង្គការធ្វើការ ចាប់ខ្លួនតែម្ដង។ ផាត អង្គការបានយកទៅដាក់ក្នុងបន្ទប់តូចៗរួចហើយអង្គការហៅយកទៅសួរចម្លើយនិងមាន មិត្ដភក្ដិខ្លះអង្គការបញ្ជូនទៅលុត ដុំនៅមន្ទីរពៃ្រសវិញ។ ផាត អង្គការហៅទៅសួរចម្លើយ អស់រយៈពេល៥ដង មានទាំងវាយនិងខ្សែលួស ខ្សែក្រវ៉ាត់ រពាត់ ឆក់ខ្សែភ្លើងជាដើម។ ផាត បានផ្ដល់ចម្លើយឱ្យទៅអង្គការជាបន្ដ បន្ទាប់តែដូចជាមិនជាប់ពាក់ព័ន្ធជាមួយខ្សែក្បត់ឪសេអ៊ីអាឱឬឪកាសេបេឱក៏អង្គការដោះលែងឱ្យជួយធ្វើការងារនៅ ក្នុងមន្ទីរស២១ តែក្នុងនាមជាអ្នកទោសដដែល។ អង្គការបានប្រើឱ្យ ផាត ជាអ្នករែកបាយឱ្យអ្នកទោស នៅមន្ទីរស២១ទួលសែ្លង តែមានឈ្មោះតាឌុច ជាប្រធានគុក។ នៅឆ្នាំ១៩៧៩ ពេលកងទ័ព វៀតណាមវាយ ចូលមក ផាត និងកម្មាភិបាលខែ្មរក្រហម ជាច្រើននាក់ បាននាំគ្នារត់យករស់រៀងៗខ្លួន ផាត បានរត់ចូល ពៃ្រមួយ រយៈពេលខ្លីហើយបានរត់ត្រឡប់មកស្រុកកំណើតវិញ។
Activity Witnessed :
សកម្មភាពដែលបានឃើញ :
In 1978, he was called to interrogate in a house. Later he was handcuffed and captured on car to sen
ឆ្នាំ១៩៧៨គេបានហៅគាត់ទៅសួរចម្លើយនៅក្នុងផ្ទះមួយ បន្ទាប់ មកគេបានដាក់ខេ្មាះគាត់ រួចចាប់ដាក់ឡានយកទៅទួលសែ្
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា