Document thumbnail
Personal Info ព័ត៌មានផ្ទាល់ខ្លួន
Record No :
លេខកំណត់ត្រា :
KHI0013
KHI0013
ឈ្មោះ :
ហង់ ភាង
Last Name :
Hang
First Name :
Pheang
Status :
ស្ថានភាព :
Alive
នៅរស់
CBIO ID :
K09213
Gender :
ភេទ :
m
ប្រុស
ថ្ងៃខែឆ្នាំកំណើត :
ជំនាន់ខែ្មរក្រហមអាយុ២២ឆ្នាំ។
Home Village :
ភូមិកំណើត/ទីលំនៅ :
04070406, Kampong Chhnang, Sumaki Meanchey, Peam,
០៤០៧០៤០៦ ខេត្ដកំពង់ឆ្នាំង ស្រុកសាមគ្គីមានជ័យ ឃុំពា
Joining / Organization ការចូលរួម និង អង្គការ
Join KR :
ចូល KR :
1973????
១៩៧៣????
Reason to Join KR :
មូលហេតុចូល KR :
Volunteer.
ស្ម័គ្រចិត្ដ
អង្គភាព DK 75-79 :
អង្គភាពមន្ទីរស២១ ភ្នំពេញ។
តំបន់ DK 75-79 :
មជ្ឈិម«១២»ភ្នំពេញ។
តួនាទី និង ទំនាក់ទំនង
តួនាទី KR (1975-79) :
យោធា
Current Information
Current Occupation :
No
Current Attribute :
No
Interview / Summary សម្ភាសន៍ និង សេចក្ដីសង្ខេប
Source Interview :
ប្រភពសម្ភាសន៍ :
KHI0013 20020615, Kraing Beng village, Peam sub-district, Sumaki Meanchey district, Kampong Chhnang. Interviewed by Dara P.vanthan and Ysa Osman. Interviewed with brother-in-law named Sao Yeun, 58.
ខេអេកអាយ០០១៣ ២០០២០៦១៥ ភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សម្ភាសដោយៈ វ៉ាន់ថាន់ ពៅដារ៉ា និងអ៊ីសា ឧស្មាន។ សម្ភាសជាមួយបងថៃ្ល របស់ម្ចាស់ប្រវត្តិរូប សៅ យឺន អាយុ៥៨ឆ្នាំ។
សេចក្ដីសង្ខេប :
ហង់ ភាង ភេទប្រុស អាយុ២២ឆ្នាំ សព្វថៃ្ងរស់នៅសហរដ្ឋ អាមេរិច។ ជួបជាមួយឈ្មោះ សៅ យឺន អាយុ ៥៨ឆ្នាំ ត្រូវជាបងថៃ្ល។ ភាង មានឪពុកឈ្មោះ ហង់ ប៉ាន់ ម្ដាយឈ្មោះ ស ហ៊ត មានបងប្អូន៧នាក់ប្រុស៣ ស្រី៤ មានស្រុកកំណើតនៅ ភូមិក្រាំងបេង ឃុំពាម ស្រុកសាមគ្គីមានជ័យ ខេត្ដកំពង់ឆ្នាំង។ ភាង ធ្លាប់រៀន សូត្របានត្រឹមថ្នាក់ទី១០ឪចាស់ឱ ឈប់រៀនដោយ សារឪពុកស្លាប់ហើយបានមកបួសជាព្រះសង្ឃបាន៤វស្សា សឹកមកវិញដោយសារប្រទេសជាតិកើតមានសង្គ្រាម។ នៅ១៩៧៣ ភាង បានស្ម័គ្រចិត្ដចូលធ្វើជាចលនាខែ្មរ ក្រហមនៅក្នុងភូមិដើរឃោសនាឱ្យប្រជាជនយល់ពីគោលនយោបាយបដិវត្ដ។ ភាង រស់នៅកំសត់ណាស់ តាំងពី ឪពុកស្លាប់ចោលទៅ ជួនកាលរស់នៅបងប្អូន ជួនមករស់នៅ ជាមួយម្ដាយវិញ។ នៅឆ្នាំ១៩៧៥ ពេលរបបខែ្មរ ក្រហមឡើង កាន់អំណាច អង្គការចាត់តាំងឱ្យទៅធ្វើការងារនៅភ្នំពេញ។ ភាង នៅភ្នំពេញ អង្គការចាត់តាំងឱ្យធ្វើ ការងារនៅក្នុងរោងចក្រ ហើយក៏មិនដែលត្រឡប់មកលេងស្រុកកំណើតវិញដែរ បាត់ដំណឹងរហូត។ នៅឆ្នាំ១៩ ៧៩ ពេលរបបខែ្មរក្រហមដួលរំលំ ខែ្មរក្រហមបាននាំគ្នារត់ចូលពៃ្រ ពេលនោះមានដំណឹងថា ភាង បានរត់ទៅ ដល់ជាយដែនខែ្មរថៃ។ នៅឆ្នាំ១៩៨៧៨៨ ភាង បានសរសេរសំបុត្រមកដោយបានរៀបរាប់ថា សព្វថៃ្ង រស់នៅ សហរដ្ឋអាមេរិចនិងមានប្រពន្ធកូនហើយ។ កាលម្ដាយ ភាង នៅរស់ គាត់ធ្លាប់បានទទួលសំបុត្រនិងបាន ទទួលទូរសព្ទ័។ នៅឆ្នាំ២០០០ ម្ដាយ ភាង បានស្លាប់ទៅតាំងពីនោះមកមិនដែលបានទាក់ទងជា មួយឈ្មោះ ភាង ទៀតទេ ពេលទូរសព្ទ័ទៅជួនបានជួបប្រពន្ធ។ បើតាមប្រវត្ដិរូបវិញ ឈ្មោះ ហង់ ភាង ជាយោធានៅ មន្ទីរស២១។
Copyright :
© DC-Cam
រក្សាសិទ្ធិដោយ :
© មជ្ឈមណ្ឌលឯកសារកម្ពុជា